កម្ពុជា-ចិន

សម្តេចតេជោ ហ៊ុន សែន៖ ជំនួយឧបត្ថម្ភរបស់ចិន មិនត្រឹមជួយដល់ភាពចម្រើនកម្ពុជាទេ ប៉ុន្តែជួយពង្រឹងឯករាជ្យភាពកម្ពុជាលើឆាកអន្តរជាតិ


នៅជំនួបទល់មុខជាមួយនឹងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន, សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងច្បាស់ៗថា ជំនួយឧបត្ថម្ភរបស់ចិន គឺមិនគ្រាន់តែចូលរួមចំណែកដល់ភាពរីកចម្រើនរបស់កម្ពុជាប៉ុណ្ណោះទេ តែបានរួមចំណែកដល់ការពង្រឹងឯករាជ្យភាពរបស់កម្ពុជា ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិផងដែរ។
ជំនួយឧបត្ថម្ភរបស់ចិន មិនត្រឹមជួយដល់ភាពចម្រើនកម្ពុជាទេ ប៉ុន្តែជួយពង្រឹងឯករាជ្យភាពកម្ពុជាលើឆាកអន្តរជាតិ

ការលើកឡើងរបស់សម្តេចតេជោយ៉ាងដូច្នេះ នៅក្នុងឱកាសសម្តេចបានអញ្ជើញជួបសំដែងការគួរសមជាមួយនឹងលោក ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេច នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបសំដែងការគួរសម រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាមួយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន មេដឹកនាំនៃប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ ដែលឈានពីកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ ទៅជាមិត្តដែកថែប និងឈានទៅកិច្ចសហប្រតិបត្តិការសហគមន៍រួម ជោគវាសនាតែមួយ។ លើសពីនេះ មេដឹកនាំទាំងពីរ នឹងបន្តពង្រឹងស្មារតីកសាងសហគមន៍តែមួយ ជោគវាសនាតែមួយ ដែលផ្តោតសំខាន់លើវិស័យចំនួន៦ រួមមាន ទី១)នយោបាយ និងការទូត ទី២)វិស័យសមត្ថភាពផលិត និងវាយភណ្ឌ ទី៣)កសិកម្ម ទី៤)ថាមពល ទី៥)សន្តិសុខ និងទី៦)ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានអះអាង ជំនួយឧបត្ថម្ភរបស់ចិន គឺមិនគ្រាន់តែចូលរួមចំណែកដល់ភាពរីកចម្រើនរបស់កម្ពុជាប៉ុណ្ណោះទេ តែបានរួមចំណែកដល់ការពង្រឹងឯករាជ្យភាពរបស់កម្ពុជា ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិផងដែរ។ សម្តេចតេជោ បានស្នើដល់ឯកឧត្តមប្រធានាធិបតី ជំរុញភ្ញៀវទេសចរណ៍ចិន មកទស្សនាកម្ពុជាឲ្យកាន់ច្រើនឡើង បន្ទាប់ពីការបន្ធូរបន្ថយការរិតត្បឹតរបស់ប្រទេសចិន ពិសេសការលើកទឹកចិត្តពី ឯកឧត្តមប្រធានាធិបតី ដើម្បីឲ្យទេសចរចិនធ្វើដំណើរមកកាន់កម្ពុជា ដោយគ្មានការភ័យខ្លាច។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចកម្ពុជាងើបឈរឡើងវិញ គឺដោយសារកាយវិការ និងការជួយឧបត្ថម្ភរបស់ប្រទេសចិន ក្នុងការផ្តល់វ៉ាក់សាំង ពោលគឺបើមិនមានវ៉ាក់សាំងចាក់ស្រោចដែលផ្តល់ដោយភាគីចិនទេនោះទេ មិនដឹងថាប្រជាជនកម្ពុជាមានវាសនាបែបណានោះទេ ពិសេសកម្ពុជាបានបើកសេដ្ឋកិច្ច និងប្រទេសឡើងវិញ កាលពីថ្ងៃទី១ ខែវច្ឆិកា ឆ្នាំ២០២១។

ជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង បានអរគុណចំពោះសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា «បើសម្តេចមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា?»។ ឯកឧត្តម ស៊ី ជិនពីង បានឧបត្ថម្ភជំនួយឥតសំណងមានទឹកប្រាក់ ៣០០លានយ័ន ឬស្មើនឹងជាង៤៤លានដុល្លារ ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។

ទន្ទឹមនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករាឆ្នាំ២០២៣ ដែលបានជំរុញការបើក ទីផ្សាររបស់ចិន ទទួលកសិផលនិងមច្ឆាជាតិរបស់កម្ពុជា ដោយឯកឧត្តម ស៊ី ជិនពីង មានប្រសាសន៍ចាប់អារម្មណ៍ពីការអភិវឌ្ឍកសិកម្ម និងវារីវប្បធម៌នៅតំបន់ជុំវិញបឹងទន្លេសាបផងដែរ។

សម្តេចតេជោ បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់របស់ឯកឧត្តមប្រធានាធិបតី ដើម្បីបង្កើតរបៀងមច្ឆាជាតិ និងអង្ករ នៅភាគពាយ័ព្យរបស់កម្ពុជា ដោយសម្តេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជាមានប៉ូលសេដ្ឋកិច្ចចំនួន៣រួចមកហើយ គឺប៉ូលសេដ្ឋកិច្ចភ្នំពេញ ក្រុងព្រះសីហនុ និងឥសាន ហើយកម្ពុជានិងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នៅភូមិភាគពាយ័ព្យ។ ទន្ទឹមនេះ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត៕




អត្ថបទបន្ទាប់


ចិនមានមហិច្ឆតាជំរុញទីផ្សារឧស្សាហកម្មយានយន្ដថាមពលថ្មី ឲ្យបានដល់ ១១៨ពាន់លានដុល្លារនៅឆ្នាំ២០២៥

ព័ត៌មាន
ក្រុមអ្នកវិភាគទីផ្សាររបស់ចិនបានអះអាងថា ការជំរុញរបស់ទីក្រុងប៉េកាំងក្នុងការប្រើប្រាស់ពេញលេញនូវយានយន្ដអគ្គិសនីសម្រាប់វិស័យសាធារណៈ ត្រូវបាន…

តើសហភាពអឺរ៉ុបអាចនឹងនាំមុខចិន ក្លាយជាកំពូលទីផ្សារនាំចេញអង្កររបស់កម្ពុជានៅឆ្នាំនេះដែរ ឬទេ?

ព័ត៌មាន
នៅរយៈប្រហែល៤ឆ្នាំចុងក្រោយនេះ ប្រទេសចិន គឺបានឈរលំដាប់នាំមុខគេជាទីផ្សារនាំចេញអង្ករដ៏ធំបំផុតរបស់កម្ពុជា ខណៈដែលទីផ្សារសហភាពអឺរ៉ុបគឺឈរលំដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ