ចុះបញ្ជីអាជីវកម្មតាមអនឡាញ

រយៈពេល១ឆ្នាំ អាជីវកម្មជាង ៦ពាន់ បានចុះបញ្ជីតាមដានអនឡាញ ជាមួយដើមទុនជាង២.៦០០លានដុល្លារ


យ៉ាងហោចណាស់មានអាជីវកម្មជាង៦ពាន់ ជាមួយនឹងដើមទុនជាង ២ពាន់៦រយលានដុល្លារ បានចុះបញ្ជីអាជីវកម្មតាមរយៈថ្នាក់បច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយពីថ្នាក់បច្ចេកវិទ្យាព័ត៌មានមួយនេះ បានដាក់ឲ្យប្រើប្រាស់បានរយៈពេលមួយឆ្នាំ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គេហទំព័រសម្រាប់ការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ (registrationservices.gov.kh)
ដោយ

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ បាន​លើក​ឡើង​ថា នៅ​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​មកនេះ យ៉ាង​ហោច​ណាស់​មាន​សំណើសុំ​ចុះបញ្ជី​អាជីវកម្ម​ចំនួន ៦.៩៧៤ សំណើ ដែល​បាន​ធ្វើ​ឡើង​តាម​ថ្នាក់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​របស់​ក្រសួង​សេដ្ឋកិច្ច ដោយ​ក្នុង​នោះ សំណើ​ដែល​ត្រូវ​បាន​អនុម័ត​មាន​ចំនួន ៦.១៦៤ សំណើ និង​កំពុង​ត្រួតពិនិត្យ​មាន​៨១០​សំណើ ដោយ​សរុប​ជា​ទំហំ​ដើមទុន មាន​ដល់​ទៅ ២.៦៣១ ដុល្លារ​អា​មេ​រិ​ក​។

ទិន្នន័យ​ដែល​បង្ហាញ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​ដដែល​នេះ បាន​គូសបញ្ជាក់​ទៀត​ថា ក្នុង​ចំណោម​អាជីវកម្ម​ដែល​បាន​ចុះបញ្ជី​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ឬ​ហៅ​ថា​ចុះបញ្ជី​តាម​អន​ឡាញ មាន​ភាគច្រើន​ជា​អាជីវកម្ម នៅ​ក្នុង​វិស័យ អាហរ័ណ​នីហរ័ណ ទិញ​លក់ ជួសជុល​យានយន្ដ និង​ទោចក្រយានយន្ដ​គ្រប់​ប្រភេទ​, សកម្មភាព​អចលនវត្ថុ​, កម្មន្ដសាល​, សកម្មភាព​សេវាកម្ម​ស្នាក់​នៅ និង​អាហារ​ជាដើម​។

បើ​តាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រព័ន្ធ​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ឬ​ហៅ​ថា​ចុះបញ្ជី​អាជីវកម្ម​តាម​អន​ឡាញ​នេះ មាន​លក្ខណៈ​ពិសេស​៣​យ៉ាង សំខាន់​ៗ រួម​មាន​៖

១) កាត់​បន្ថយ​នីតិវិធី តាម​រយៈ​កា​រត​ភ្ជាប់​គ្នា​ជា​ច្រ​វ៉ា​ក់​នៃ​និ​តិ​វិធី​ផ្សេង​គ្នា​នៃ​ក្រសួងពាណិជ្ជកម្ម​, អគ្គនាយក​ដ្ធា​ន​ពន្ធដារ និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​បង្កើត​ជា​ការ​ចុះបញ្ជី​ជា​កញ្ចប់​ក្នុង​ពេល​តែ​មួយ និង​នៅ​លើ​ថ្នាល​តែ​មួយ

២) កាត់​បន្ថយ​ពេលវេលា មក​ត្រឹមតែ​៨​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ

៣) កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​ប្រមាណ ៤០% បើ​ធៀប​នឹង​និ​តិ​វិធី​ចាស់​។

សូម​បញ្ជាក់​ថា ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​កាលពី​ថ្ងៃ​ទី ២៩ ខែមីនា​ឆ្នាំ​២០១៩ សំនៅ​លើក​ស្ទួយ​ភាព​ប្រ​កួ​ប្រជែង​របស់​កម្ពុជា និង​បង្កើត​បរិយាកាស​វិនិយោគ​ដែល​ទាក់ទាញ តាម​រយៈ​ការ​កែសម្រួល​ដំណើរការ និង​នីតិវិធី​នៃ​ការ​ចុះបញ្ជី​អាជីវកម្ម​នៅ​កម្ពុជា ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​។

ដើម្បី​អាច​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​បាន ធុរជន ឬ​ម្ចាស់​អាជីវកម្ម​ត្រូវ​ចូល​ទៅ​កាន់​គេហទំព័រ https://www.registrationservices.gov.kh/ 

អត្ថបទដោយ៖ ហួន ស្រីនីត 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃភាគហ៊ុនអេស៊ីលីដាធ្លាក់ចុះខ្លាំងដល់ក្រោមតម្លៃ IPO ខណៈអ្នកជំនាញថាជាឱកាសល្អសម្រាប់ការប្រមូលទិញទុក

ព័ត៌មាន
តម្លៃភាគហ៊ុនរបស់ អេស៊ីលីដានៅតែបន្តធ្លាក់ចុះខ្លាំង ពោលគឺបានធ្លាក់ចុះនៅក្រោមតម្លៃបោះផ្សាយ IPOដំបូងទៅទៀត ដោយតម្លៃក្រោយបិទបញ្ចប់ការជួញដូរនៅ…

តម្លៃប្រេងឥន្ធនៈនៅកម្ពុជាហក់ឡើង ស្របពេលតម្លៃប្រេងឆៅពិភពលោកក៏កើនកាន់តែខ្ពស់

ព័ត៌មាន
តម្លៃប្រេងឆៅលើទីផ្សារពិភពលោកនៅតែបន្ដហក់ឡើងខ្ពស់ដដែលមកទល់ថ្ងៃនេះ ដោយតម្លៃប្រេងឆៅមួយបារ៉ែលបានកើនឡើងដល់ទៅជាង ៧២ដុល្លារអាមេរិកហើយ។ ការកើន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ