រោងចក្រ​ផលិតអាគុយរថយន្ដអគ្គិសនី

ក្រុមហ៊ុនឥណ្ឌូនេស៊ី និង LG គ្រោងសង់រោងចក្រតម្លៃ១,២ពាន់លានដុល្លារ ផលិតអាគុយរថយន្ដអគ្គិសនី


ក្រុមហ៊ុនផលិតអាគុយរថយន្ដអគ្គិសនីដ៏ធំមួយរបស់ឥណ្ឌូនេស៊ី ដែលមានឈ្មោះថា Indonesia Battery Corp និងក្រុមហ៊ុនសម្ព័ន្ធ LG របស់កូរ៉េខាងត្បូង បានបង្ហាញពីផែនការរួមគ្នានឹងចាប់ផ្ដើមសាងសង់រោងចក្រតម្លៃ ១ពាន់២រយលានដុល្លារ ផលិតអាគុយសម្រាប់រថយន្ដអគ្គិសនី នៅក្នុងប្រទេសឥណ្ឌូនេស៊ីនាពេលខាងមុខនេះ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងវិនិយោគនៃប្រទេសនេះ ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ក្រុមហ៊ុនឥណ្ឌូនេស៊ី និង LG គ្រោងសង់រោងចក្រតម្លៃ១,២ពាន់លានដុល្លារ ផលិតអាគុយរថយន្ដអគ្គិសនី
ដោយ

រដ្ឋមន្ត្រី​ក្រសួង​វិនិយោគ​ឥណ្ឌូនេស៊ីលោក​គូសបញ្ជាក់ថា គម្រោង​រោងចក្រ​ផលិត​អាគុយ​រថយន្ដអគ្គិសនីនេះ នឹងត្រូវសង់​នៅក្នុង​ភាគខាងលិច​នៃខេត្ត​ចាវា ដែលធ្វើដំណើរតែប្រមាណ២ម៉ោងប៉ុណ្ណោះពីទីក្រុងហ្សាកាតា។ ទីតាំងនេះ គឺស្ថិតនៅក្បែរនឹង​រោងចក្រ​របស់​ប្រទេសកូរ៉េខាងត្បូងមួយទៀត គឺ​រោងចក្រ​ផលិតរថយន្ដ​ Hyundia Motor ដែលរោងចក្រនេះកំពុង​សាងសង់​ជិតរួចរាល់ហើយដែរ។

ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេដឹងថា គឺជាប្រទេស​ដែលមាន​ការផលិត ​ថ្មនីកែល​ធំជាងគេបំផុត​ក្នុងពិភពលោក ដែលជាសមាធាតុក្នុងការ​ផលិត​​ថាមពល​អាគុយ​សម្រាប់​ប្រើប្រាស់​នៅក្នុងរថយន្ដអគ្គិសនី។ មន្ត្រីរដ្ឋាភិបាល​ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ឥណ្ឌូនេស៊ីចង់​បង្កើនផលិតកម្ម​ថាមពល​អាគុយនេះ ឲ្យដល់ទៅកម្រិតថាមពល ១៤០ជីហ្គាវ៉ាត់ម៉ោង​ត្រឹម​ឆ្នាំ២០៣០ ហើយ​ប្រទេសនេះ ក៏មានមហិច្ឆតា​​នឹងអភិវឌ្ឍឧស្សាហកម្ម និងទីផ្សារយានយន្ដ​អគ្គិសនីក្នុងស្រុករបស់ខ្លួនដែរ ពិសេស​ផ្ដោតលើ​ការផលិត ម៉ូតូអគ្គីសនី ជាជាងការផលិតឡាន។

ប្រភពព័ត៌មាន​ពីមន្ត្រី​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ក៏បាន​គូសបញ្ជាក់ទៀតថា បន្ទាប់ពីបាន​ចុះកិច្ចព្រមព្រៀង​កាលពីថ្ងៃទី ២៩ ខែមេសារួចមក ក្រុមហ៊ុន Indonesia Battery Corp និងក្រុមហ៊ុន LG នាពេលថ្មីៗនេះ កំពុង​ផ្ដោតលើការ​បញ្ចប់​ការសិក្សា​ និងការងារ​លម្អិតមួយចំនួន ដើម្បី​ឈានទៅ​ចាប់ផ្ដើម​សាងសង់​រោងចក្រ​ផលិតអាគុយ​រថយន្ដអគ្គិសនី​នាពេលឆាប់ៗខាងមុខ។ រោងចក្រនេះ មានទំហំ៣៣ហិកតា និងផ្ដល់ឱកាសការងារ១ពាន់នាក់ និងមានតម្លៃវិនិយោគ​សរុប​១ពាន់២រយលាន​ដុល្លារអាមេរិក។

ក្រៅតែពីមានកិច្ចសហការជាមួយ LG ក្រុមហ៊ុន​ផលិតអាគុយ​ឡានអគ្គិសនីរបស់​ឥណ្ឌូនេស៊ីមួយនេះ ក៏កំពុងមានការ​សិក្សាដាច់ដោយឡែកមួយទៀត ជាមួយនឹង​ក្រុមហ៊ុនចិន​ធំមួយ លើគម្រោង​ផលិត​អាគុយ​រថយន្ដអគ្គិសនីនេះដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េខាងត្បូង LG ក្រោយពីបានប្រកាស​ឈប់ផលិត​ទូរស័ព្ទស្មាតហ្វូនរួមមក ក្រុមហ៊ុននេះ ហាក់​ផ្ដោត​ការវិនិយោគ​ខ្លាំងមែនទែន​ទៅលើ​គម្រោងផលិតអាគុយ​រថយន្ដ​អគ្គិសនីនេះ ជាក់ស្ដែង ​កាលពីខែ​ប៉ុន្មាខែមុននេះ LG ក៏ត្រូវបាន​គេរាយការណ៍ថា មានផែនការ​វិនិយោគ​រោងចក្រតម្លៃ ៤ពាន់​៥រយលាន​ដុល្លារ ​ផលិត​អាគុយរថយន្ដអគ្គិសនីនៅ​នៅអាមេរិកផងដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនចោទអឺរ៉ុបថា «ធ្វើពាណិជ្ជកម្មមានចរិតនយោបាយ»

ព័ត៌មាន
សង្គ្រាមពាក្យសម្ដី រវាងប្រទេសចិន និង អឺរ៉ុបបានផ្ទុះឡើងជាថ្មី ក្រោយពីភាគីចិនបានចោទប្រកាន់អឺរ៉ុបថា ធ្វើពាណិជ្ជកម្មនឹងគ្នា ប៉ុន្តែមានចរិតជានយ…

វៀតណាម នឹងលុបចោលគម្រោងសាធារណៈមិនចាំបាច់ ១.៥០០គម្រោង

ព័ត៌មាន
ប្រទេសវៀតណាម នឹងកាត់បន្ថយចំនួនគម្រោងសាធារណៈនៅក្នុងបញ្ជីផែនការវិនិយោគរយៈពេល៥ឆ្នាំរបស់ខ្លួន មកនៅត្រឹមប្រមាណ៥ពាន់គម្រោងប៉ុណ្ណោះ បន្ទាប់ពីបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ