ឥណ្ឌូនេស៊ីចាប់ផ្តើមបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំនេះ

ឥណ្ឌូនេស៊ីចាប់ផ្តើមបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំនេះ ជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ខណៈវិបត្តិនៅមីយ៉ាន់ម៉ាជាសំណុំរឿងចម្បង


ប្រទេសឥណ្ឌូនេស៊ីនឹងចាប់ផ្តើមតួនាទីជាប្រធានប្តូរវេនអាស៊ាននៅក្នុងឆ្នាំ២០២៣បន្ដពីកម្ពុជា ចាប់ពីថ្ងៃសុក្រទី០៣មករានេះតទៅហើយ ដោយទីក្រុងហ្សាកាតាបានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយនឹងសំណុំរឿងវិបត្តិនៅមីយ៉ាន់ម៉ាជាបញ្ហាចំបងនៃកិច្ចប្រជុំ។ បន្ថែមពីលើនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានជួបគ្នានៅទីស្នាក់ការកណ្តាលរបស់អាស៊ានក្នុងប្រទេសឥណ្ឌូនេស៊ី ក៏បានជជែកគ្នាពីបញ្ហាសំខាន់ៗផ្សេងទៀត ដែលបាន និងកំពុងជះឥទ្ធិពលមកលើតំបន់ផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ឥណ្ឌូនេស៊ីប្រធានះអាស៊ានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស!

មុននឹងចូលមកដល់​ក្នុងឋានៈជាប្រធានអាស៊ានក្នុងឆ្នាំនេះ លើកចុងក្រោយបំផុត ដែលឥណ្ឌូនេស៊ី ធ្វើជាប្រធានគឺកាលពីឆ្នាំ២០១១។ ខុសប្លែកគ្នាខ្លាំងពីជាង១០ឆ្នាំមុន សម្រាប់​ប្រធានអាស៊ាន​នៅឆ្នាំនេះ ឥណ្ឌូនេស៊ីត្រូវប្រឈមមុខដោះស្រាយ​ជាមួយនឹងបញ្ហាជាច្រើន ពិសេសបញ្ហាដែលរ៉ាំរ៉ៃដោះមិនទាន់ចេញ នៅមីយ៉ាន់ម៉ា។

រដ្ឋមន្ត្រីការបររេសឥណ្ឌូនេស៊ី គឺលោក រេនតូ ម៉ាស៊ូឌី ថ្លែងថា៖ ឥណ្ឌូនេស៊ីចង់ឃើញ​ការអនុវត្តដំណោះស្រាយជា​ឯកច្ឆន្ទទាំង៥ចំណុច ដែលជាគោលដៅចម្បង​របស់អាស៊ាន ក្នុងការរួមចំណែក​ជួយមីយ៉ាន់ម៉ា ស្វែងរក​ផ្លូវចេញ​ពី​វិបត្តិនយោបាយ។ ការថ្លែងដូចនេះ​របស់មន្ត្រីជាន់ខ្ពស់​ឥណ្ឌូនេស៊ី គឺនៅក្រោយពេល២ឆ្នាំមកនេះ របបយោធា​ពុំបានអនុវត្ត​ទៅតាមអ្វី​ដែលខ្លួន​ព្រមព្រៀង​ឡើយ ហើយផ្ទុយទៅវិញ​ស្ថានការណ៍​ក្នុងប្រទេស​ហាក់កាន់​តែ​អាក្រក់ទៅៗ។

គួរកត់សម្គាល់ថា ឥណ្ឌូនេស៊ី​បានបង្ហាញ​ពីការតាំងចិត្តខ្ពស់​​ក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ ជាក់ស្តែង ក្រុងហ្សាកាតា នៅមុនកិច្ច​ប្រជុំ​ចូល​មកដល់ បានបង្កើតការិយាល័យ​ប្រេសិត​ពិសេសមួយ ដែលដឹកនាំដោយរដ្ឋមន្ត្រី​ការបរទេស​រ​បស់ខ្លួន ទទួលបន្ទុកដោះស្រាយវិបត្តិនេះ។

ប៉ុន្តែសម្រាប់អ្នកតាម​ដាន​នយោបាយនៅឥណ្ឌូនេស៊ីវិញ​និយាយថា យុទ្ធសាស្ត្រដដែល​បែបនេះ​អាចមើលទៅ​ ជាដំណោះស្រាយរយៈពេលខ្លីពេក​មិនសូវ​មាន​ប្រសិទ្ធិភាព​ ដោយហេតុថា ឥណ្ឌូនេស៊ី ដូចគ្នានឹងប្រុយណេ និងកម្ពុជាដែរ គឺមានពេលតែ១​ឆ្នាំ​ប៉ុណ្ណោះ​សម្រាប់ដោះស្រាយ។

ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សា​យុទ្ធសាស្ត្រ និងអន្តរជាតិដែលមាន​មូលដ្ឋាន​នៅទីក្រុង​ហ្សាការតា លោកស្រី Lina Alexandra បាននិយាយថា៖ «បើក្រឡេកមើលភាពស្មុគស្មាញនៃវិបត្តិនៅមីយ៉ាន់ម៉ា វានឹងមិនអាចដោះស្រាយ​បានទេ​ក្នុងរយៈពេលមួយឆ្នាំ។ អ៊ីចឹង​ហើយ​ ​បើ​ប្រធាន​អាស៊ាន​នីមួយៗ​គិត​តែ​​ក្នុង​ក្របខណ្ឌ​មួយ​ឆ្នាំៗ​នៃភាពជាប្រធានរបស់ខ្លួន បញ្ហានេះនឹង​ះនឹងះន​មិន​ទៅ​ណា​ទេ។ ជាជាងបង្កើតឱ្យប្រេសិតពិសេសប្រធាន​អាស៊ាន គេគួរចាត់តាំងប្រេសិតពិសេស​របស់​អាស៊ាន​តែម្តង សម្រាប់ដោះស្រាយបញ្ហានៅ​មីយ៉ាន់ម៉ា។

ទោះយ៉ាងណាឥណ្ឌូនេស៊ី នឹងពិបាកដោះស្រាយបញ្ហាស្មុ​គស្មាញមួយ ក្រោយពីកិច្ចខិត​ខំប្រឹងប្រែង​ដោយប្រុយណេ និងកម្ពុជា ហាក់មិនបានបង្ហាញពីផ្លែផ្កាសោះ។ បន្ថែមពីលើនោះ បើតាមអ្នកជំនាញ អាស៊ាន បានធ្វើឱ្យរដ្ឋាភិបាលស្រមោលភូមាខកចិត្តរួចទៅហើយ ចំពោះការឆ្លើយតបរបស់អាស៊ាន និងវិធានការនានាចំពោះរបបសឹកកន្លងមក។

ប៉ុន្តែប្រសិនបើក្នុងពេលដែលឥណ្ឌូនេស៊ីជាប្រធានអាស៊ាននេះ ហើយអាចឈានទៅដោះស្រាយវិបត្តិ ឬមានវឌ្ឍនភាពណាមួយគួរ​ឱ្យកត់សម្គាល់នោះឥណ្ឌូនេស៊ី នឹងត្រូវបានគេមើលឃើញថា ជាមេដឹកនាំមួយ ប្រកបដោយប្រសិទ្ធភាព និងសមត្ថភាព ហើយនឹងត្រូវបានគេចងចាំទុក។ ផ្ទុយទៅវិញ បើឥណ្ឌូនេស៊ី នៅតែមិនអានធ្វើបាន នោះបញ្ហានឹងនៅតែបន្តរ៉ាំរ៉ៃ ហើយរឹតតែបង្ហាញពីការអសមត្ថភាព​របស់អាស៊ានជារួម។

សូមជម្រាបថា ក្រៅតែពីបញ្ហានៅមីយ៉ាន់ម៉ា ដែលត្រូវដោះស្រាយ ឥណ្ឌូនេស៊ី ក៏ត្រូវការដឹកនាំអាស៊ាននៅឆ្នាំនេះ ប្រឈមមុននឹងបញ្ហាមួយចំនួនទៀតផងដែរ រួមមានជម្លោះនៅសមុទ្រចិនខាងត្បូង និងការធានានកំណើនសេដ្ឋកិច្ចរបស់អាស៊ាន ក្នុងនាមជាប្រធាន និងជាប្រទេសមានសេដ្ឋកិច្ចធំជាងគេក្នុងតំបន់ ចំពេលមានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសាកល៕




អត្ថបទបន្ទាប់


តើរដ្ឋថៃបានត្រៀមបញ្ចេញថវិកាប៉ុន្មាន និងមានយន្ដការគាំទ្រអ្វីខ្លះទៀត ជួយដល់កសិករដាំកៅស៊ូ?

ព័ត៌មាន
រាជរដ្ឋាភិបាលថៃបានអនុម័តគម្រោងការធានាប្រាក់ចំណូលដែលមានតម្លៃជិត៨ពាន់លានបាត ឬដែលស្មើនឹងជាង ២៣៣លានដុល្លារអាមេរិក សម្រាប់កសិករកៅស៊ូនៅរដ…

កក់សណ្ឋាគារនៅទូទាំងពិភពលោកលើ Agoda ដោយទូទាត់តាមរយៈបណ្ណអេស៊ីលីដា នឹងទទួលបានការបញ្ចុះតម្លៃ ៦%

ព័ត៌មាន
តើលោកអ្នកកំពុងស្វែងរកបន្ទប់សណ្ឋាគារស្នាក់នៅ ដែលមានផាកសុខភាពមែនទេ? កាន់តែពិសេស ឥឡូវនេះ តាមរយៈបណ្ណអេស៊ីលីដា (Visa, Mastercard, JCB, …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ