ជប៉ុន​ផ្ដល់ជំនួយដល់​Covax

ជប៉ុននឹងបរិច្ចាគបន្ថែម ៨០០លានដុល្លារទៀត ដល់យន្ដការ Covax


នាយករដ្ឋមន្ត្រីជប៉ុន លោក យ៉ូហ្ស៊ីហ៊ីដេ សូហ្គា កំពុងមានផែនការនឹងផ្ដល់ប្រាក់បរិច្ចាគបន្ថែម ៨០០លានដុល្លារអាមេរិកទៀត ពីលើថវិកាដែលបានផ្ដល់លើកមុន ២០០លានដុល្លារ ទៅឲ្យយន្ដការកូវ៉ាក់របស់អង្គការសុខភាពពិភពលោក ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ទៅកាន់ប្រទេសក្រីក្រដែលកំពុងមានតម្រូវការវ៉ាក់សាំង នេះបើតាមការរាយការណ៍ដោយការសែតក្នុងស្រុកជប៉ុន និងត្រូវបានផ្សាយបន្ដដោយភ្នាក់ងារព័ត៌មាន Reuters។
យន្តការកូវ៉ាក់ (Covax) របស់អង្គការសុខភាពពិភពលោក ចែកចាយវ៉ាក់សាំងដល់ប្រទេសក្រីក្រ
ដោយ

លោក ស៊ូហ្គា នាយករដ្ឋមន្ត្រីជប៉ុន​នឹង​មាន​កិច្ច​ប្រជុំ​កំពូល​​តាមអនឡាញមួយ​ជាមួយ​កម្មវិធី Covax នៅក្នុងសប្ដាហ៍នេះ ហើយក្នុងនោះក៏នឹង​​វត្តមានចូលរួមពីសំណាក់​​អនុប្រធានាធិបតីអាមេរិក, លោក Bill Gatesដែលចូលរួមជាសប្បុរសជន និង តំណាងប្រទេស​រីកចម្រើន G7ផងដែរ។

កិច្ចប្រជុំរបស់ COVAX នេះ នឹង​ស្វែងរក​ការផ្ដល់មូលនិធិ​បន្ថែម​ដល់ប្រមាណ ​១ពាន់៧រយលាន​ដុល្លារ ដែលកំពុង​ខ្វះខាត ហើយក៏សង្ឃឹមថា ប្រទេស និងអង្គការជាដៃគូ នឹងជួយ​ជំរុញ​ការផ្ដល់​មូលនិធិបន្ថែម ក៏ដូចជា​ការផ្ដល់វ៉ាក់សាំងបន្ថែមផងដែរ។ ក្នុងនោះ ប្រទេសជប៉ុន​គ្រោង​នឹងផ្ដល់ថវិកា​៨០០លាន​ដុល្លារ​អាមេរិក ទៅដល់​កម្មវិធី Covaxនេះ។

តាមការរាយការណ៍​របស់​សារព័ត៌មានជប៉ុន Kyodo កម្មវិធី Covax របស់អង្គការសុខភាពពិភពលោក បាន​ប្រមូល មូលនិធិ​បាន​ប្រមាណ ៧ពាន់លាន​ដុល្លារអាមេរិក​ គិតត្រឹមថ្ងៃទី ៣០ខែឧសភា ខណៈដែល​តាមផែនការកម្មវិធីនេះ គ្រោងនឹងប្រមូលឲ្យបាន​ដល់ទៅ ៨ពាន់​៣រយលាន​ដុល្លារ។ 

សហរដ្ឋអាមេរិក​មកទល់ពេលនេះ មានការចូលរួមចំណែកច្រើនជាងគេ​ ​សម្រាប់​កម្មវិធីកូវ៉ាក់នេះ ដោយ​បាន​ផ្ដល់​ថវិកា​២ពាន់៥រយ​លាន​ដុល្លារ ក៏ដូចជា​​វ៉ាក់សាំង​កូវីដ-១៩​ចំនួន​ ៨០លានដូសផងដែរ។ អឺរ៉ុប​ក៏បាន​ផ្ដល់​ថវិកា​ខ្ទង់ពាន់លាន​ដុល្លារដែរសម្រាប់​កម្មវិធីរបស់អង្គការសុខភាពពិភពលោក​មួយនេះ រួមជាមួយវ៉ាក់សាំង​១០០លាន​ដូស។ ជាគោលដៅ របស់​Covax គឺកំពុង​ស្វែងរក​ការទទួលបាន​វ៉ាក់សាំង​១ពាន់​៨រយលាន​ដូស ស្មើនឹង​៣០%​នៃចំនួន​ប្រជាជន​សរុប​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ឲ្យបា​ន​​នៅត្រឹម​ដើមឆ្នាំ២០២២។  ​

ជុំវិញនឹង​ការចាក់វ៉ាក់សាំងនេះដែរ បើមើលទៅលើប្រទេសជប៉ុន ឃើញថាថ្មីៗនេះ ​​ល្បឿននៃការចាក់វ៉ាក់សាំង​របស់ប្រទេសនេះ មានការ​សម្រុកលឿន​​មែនទែន ដោយ​មកទល់ពេលនេះ ប្រជាជន​ជប៉ុន​ជាង​១០លាននាក់ហើយ បានចាក់វ៉ាក់សាំង ឬស្មើនឹង​ប្រមាណ​៨% នៃចំនួន​ប្រជាជន​សរុប១២៦លាននាក់។ ដើម្បីឆ្លើយតប​ទៅនឹង​ការរិះគន់​ថា ​ប្រទេស​ជប៉ុន​មានការចាក់វ៉ាក់យឺត នាយករដ្ឋមន្ត្រីជប៉ុន បាន​ជំរុញ​ធ្វើយ៉ាងណាឲ្យ​មានការចាក់វ៉ាក់សាំង​ឲ្យបាន​ដល់​១លាន​ដូស​ក្នុងមួយថ្ងៃ បន្ទាប់ពី​ពាក់កណ្ដាលខែមិថុនានេះ​តទៅ ហើយ​គ្រោងនឹង​​បញ្ចប់​ការចាក់វ៉ាក់សាំង​សម្រាប់​មនុស្ស​មានវ័យ​ចាប់ពី​៦៥ឆ្នាំឡើងទៅ​នៅត្រឹមចុងខែ​កក្កដា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកនឹងបង្ហាញលម្អិតពីផែនការចែកវ៉ាក់សាំង ៨០លានដូស នៅពីរសប្ដាហ៍ខាងមុខនេះ

ព័ត៌មាន
គម្រោងជំនួយវ៉ាក់សាំងកូវីដ-១៩ ចំនួន៨០លានដូស ដែលអាមេរិកសន្យាថា នឹងចែករំលែកទៅកាន់ពិភពលោកនោះ ត្រូវបានមន្ត្រីជាន់ខ្ពស់អាមេរិកឲ្យដឹងថា អា…

អាជ្ញាធរចិនកំពុងព្យាយាមបញ្ជៀសដំរីមួយហ្វូង ដែលកំពុងធ្វើដំណើរចូលជិតដល់ទីក្រុង

ព័ត៌មាន
ដំរីព្រៃមួយហ្វូង ដែលមានចំនួន១៥ក្បាល ដែលបានធ្វើដំណើរអស់រាប់រយគីឡូម៉ែត្រ ពីតំបន់អភរក្សធម្មជាតិមួយនៅភាគនិរតីនៃប្រទេសចិន បានទៅជិតដល់ទីក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ