សម្តេចតេជោ ហ៊ុន សែន នឹងទស្សនកិច្ចនៅជប៉ុន

នាយករដ្ឋមន្ត្រីជប៉ុននឹងមកទស្សនកិច្ចផ្លូវការនៅកម្ពុជានៅសប្ដាហ៍ក្រោយនេះ


បើមិនមានអ្វីប្រែប្រួលទេ តាមការគ្រោងទុក នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ក្នុងគោលបំណងពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្រ្តី​ជប៉ុន ​លោក Fumio Kishida ។ រូបភាព Xinhua News

ជាមួយ​គ្នា​នេះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​អះអាង​ដែរ សម្តេច​ក៏​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន​ផង​ដែរ នៅ​ក្រោយ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ​។ ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មករ​វាង​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ត្រូវ​បាន​គេ​មើលឃើញ​ថា ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​កាន់តែ​ស្អិត​ល្មួត​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន ខណៈ​ដែល​កន្លង​មក ជប៉ុន​ក៏​ជា​ប្រទេស​ម្ចាស់​ជំនួយ​ធំ​មួយ​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​កម្ពុជា ពិសេស​នៅ​អំឡុង​ពេល​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩​តែ​ម្ដង​។

តប​តាម​ការ​អញ្ជើញ​របស់​សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ឯកឧត្តម គី​ស៊ី​ដា ហ្វូ​មី​អូ នាយក​រដ្ឋមន្ត្រី​ជប៉ុន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២០-២១ ខែមីនា ឆ្នាំ​២០២២​នេះ ក្នុង​គោលបំណង​ពិភាក្សា​អំពី​ការ​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែមីនា​។

ក្រសួងការបរទេស​បាន​គូសបញ្ជាក់​ទៀត​ថា ប្រមុខ​រាជរដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ នឹង​ពិភាក្សា​អំពី​ការ​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​គ្នា ទាក់ទង​នឹង​វិស័យ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ការ​អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារ​ជាតិ និង​សន្ដិសុខ និង​ការ​ស្ដារ​សង្គម​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​វិបត្តិ​កូ​វី​ដ​១៩​ជាដើម​។ បន្ថែម​ពី​នេះ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ ក៏​នឹង​ផ្លាស់​ប្ដូរ​ទាំង​ស្ស​គ្នា ស្ដ​ពី​បញ្ហា​តំបន់ និង​អន្តរជាតិ​នានា​ផង​ដែរ​។

លោក​បណ្ឌិត ឈាង វណ្ណ​រិ​ទ្ធ អ្នកវិភាគ​សេដ្ឋកិច្ច និង​ជានា​យក​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បាន​យល់​ឃើញ​ថា ការ​បំពេញ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន នៅ​កម្ពុជា នា​ពេល​ខាង​មុខ បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ឆ្លាត​វៃ​នៃ​គោលនយោបាយ​ការ​បរទេស​របស់​កម្ពុជា​។ ជាមួយ​គ្នា​នេះ ការ​បំពេញ​ទស្សនកិច្ច​នេះ ក៏​ជា​ការ​បង្កើន​ឱកាស​សម្រាប់​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស ឲ្យ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ផង​ដែរ​។

ជាមួយ​គ្នា​នេះ​ដែរ បើ​តាម​ការ​គូសបញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ នៅ​ខែមេសា ខាង​មុខ ពោល​គឺ​ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ សម្តេច​នឹង​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​ក្នុង​វេទិកា​ស្តី​ពី​«​ទឹក​»​។ សម្តេច​តេ​ជោ អះអាង​បែ​ព​នេះ​នា​ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ «​ភូមិ​កុមារ SOS» ស្ថិត​នៅ​ក្នុង​ទីរួមខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២២​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​គូសបញ្ជាក់​ទៀត​ថា បន្ទាប់​ពី​សម្ដេច​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​ជប៉ុន រួច​ហើយ នៅ​ខែឧសភា ឆ្នាំ​២០២២ សម្តេច​នឹង​ធ្វើ​ដំណើរ ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ដែល​រៀបចំ​ឡើង នៅ​ប្រ​ទេ​ស្វី​ស​ផង​ដែរ​។ នៅ​ពេល​ត្រឡប់​មក​ពី​ប្រទេស​ស្វី​ស​វិញ សម្តេច​ក៏​មាន​កិច្ចប្រជុំ​តាម​អន​ឡាញ ជាមួយ​មេដឹកនាំ​បណ្តា​ប្រទេស​ផ្សេង​ៗ នៅ​លើ​ពិភពលោក រួម​ទាំង​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស្តី​អំពី​អនាគត​អាស៊ី​។ ដោយឡែក សម្រាប់​កិច្ចប្រជុំ​អាស៊ាន​-​អា​មេ​រិ​ក ដែល​ត្រូវ​បាន​លើក​ពេល​នោះ ត្រូវ​បាន​សម្តេច​តេ​ជោ​គូសបញ្ជាក់​ថា នៅ​មិន​ទាន់​ដឹង​ពី​ពេលវេលា​ច្បាស់លាស់​នោះ​ទេ ដោយ​តួនាទី​រៀបចំ​សម្របសម្រួល​កិច្ចប្រជុំ​នេះ គឺជា​ភារកិច្ច​របស់​ភាគី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកពូទីន អះអាងថា ប្រតិបត្តិការយោធានៅអ៊ុយក្រែនជាជ័យជម្នះ ខណៈលោកចូបៃឌិន ហៅពូទីនថា ជាឧក្រិដ្ឋជនសង្គ្រាម

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ីលោកពូទីន បញ្ជាក់ថា ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនទទួលបានជោគជ័យ និងបានអនុវត្តបានទៅតាមផែនការដែលគេគ្រោងទុក។ …

តុលាការអន្តរជាតិបង្គាប់ឲ្យរុស្ស៊ីឈប់ឈ្លានពានអ៊ុយក្រែនជាបន្ទាន់

ព័ត៌មាន
តុលាការយុត្តិធម៌អន្តរជាតិ ICJ កាលពីថ្ងៃពុធទី១៦ខែមីនា បានបង្គាប់ឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ