អត្ថបទក្រុមហ៊ុន

ចូលរួមជាមួយ អេ អឹម ខេ ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២២


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹស្ថានមីក្រូហិរញ្ញវត្ថុដែលបានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើបុគ្គលិក ដែលធ្វើឲ្យគ្រឹះស្ថានទទួលបាន ពានរង្វាន់និយោជកឆ្នើមក្នុងប្រទេសកម្ពុជា ដល់ទៅ២ឆ្នាំជាប់ៗគ្នា គឺឆ្នាំ២០២១ និង ឆ្នាំ២០២២ ពីស្ថាប័នអន្តរជាតិ World HRD Congress។ អេ អឹម ខេ នឹងចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២២ ដើម្បីផ្ដល់ឱកាសការងារដល់សិស្ស និស្សិត និងអ្នកស្វែករងការងារធ្វើ ជាច្រើនមុខតំណែងទូទាំង ២៥ខេត្ត-រាជធានី។
ចូលរួមជាមួយ អេ អឹម ខេ ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២២

ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២២ នឹងរៀបចំឡើងនៅថ្ងៃទី ២៨ និង ២៩ ខែតុលា នេះ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់ ដែលមានក្រុមហ៊ុន អង្គការ និងស្ថាប័នធំៗជាង ១៥០ មកចូលរួម និងផ្ដល់ឱកាសការងារដល់សិស្ស និស្សិត និងអ្នកស្វែករងការងារធ្វើ ប្រមាណជាង ២ម៉ឺនកន្លែង។

អ្នកស្រី ដេត សុជាតិ នាយិកាប្រតិបត្តិរងធនធានមនុស្ស បានមានប្រសាសន៍ថា “ការបង្កើតឱកាសការងារ និងការអភិវឌ្ឍធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការរួមចំណែកលើកស្ទួយជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិ។ សព្វថ្ងៃនេះ អេ អឹម ខេ មានបុគ្គលិកចំនួនប្រមាណ ៤ពាន់នាក់ ហើយយើងក៏នៅបន្ដផ្ដល់ឱកាសការងារជាច្រើនកន្លែងបន្ថែមទៀត ដោយយើងមិនត្រឹមតែផ្ដល់នូវប្រាក់ខែដែលប្រកួតប្រជែងប៉ុណ្ណោះទេ យើងថែមទាំងគាំទ្របុគ្គលិកក្នុងការអភិវឌ្ឍ និងរីកចម្រើនទៅមុខ រួមជាមួយបរិយាកាសការងារល្អ តម្លាភាព និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២២ បេក្ខជនអាចត្រៀម CVs ដើម្បីមកដាក់ភ្លាម និងសម្ភាសន៍ភ្លាមៗ និងចូលរួមសកម្មភាពផ្សេងៗទៀត ដើម្បីមានឱកាសឈ្នះរង្វាន់អនុស្សាវរីយ៍ជាច្រើននៅក្នុងស្ដង់របស់ អេ អឹម ខេ។”




អត្ថបទបន្ទាប់


iCare Benefits Cambodia ចាប់ដៃគូជាមួយ ហ្វតតេ ឡាយហ្វ៍ ដើម្បីផ្តល់សេវាធានារ៉ាប់រងអាយុជីវិតឥតគិតថ្លៃ

ព័ត៌មាន
ចាប់ពីថ្ងៃនេះតទៅ រាល់អតិថិជនរបស់ iCare Benefits Cambodia ទាំងអស់ដែលប្រើប្រាស់សេវាកម្ម ឬផលិតផលណាមួយរបស់ iCare Benefits នឹងទទួលបាន…

សិស្សបញ្ចប់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសយានយន្ត ហ្ស៊ី.វ៉េ.សេ (JVC) នឹងមានឱកាសចូលបម្រើការងារនៅ មជ្ឈមណ្ឌលថែទាំ និងជួសជុលរថយន្ត ថាយផ្ល័ស

ព័ត៌មាន
សាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី.វ៉េ.សេ (JVC) មានឈ្មោះបោះសំឡេង ក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជួសជុល និងថែទាំយានយន្តរាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ