ផ្អាកការជួបជុំ​អំឡុងពេល​កូវីដ-១៩

អាជ្ញាធរខេត្តកំពតសម្រេចផ្អាកការរៀបចំពិធីមង្គលការ ជប់លៀង និងការជួបជុំបបែបសាសនានាជាបណ្ដោះអាសន្ន


រដ្ឋបាលខេត្តកំពតនៅថ្ងៃទី ១៥ ខែមីនាឆ្នាំ២០២១នេះ បានសម្រេចផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានាជាបណ្ដោះអាសន្នក្នុងខេត្តកំពត។ ការប្រកាសនេះ បន្ទាប់ពីមានករណីអ្នកឆ្លងកូវីដ-១៩ម្នាក់ បានទៅចូលរួមពិធីមង្គលការមួយកន្លែងនៅក្នុងស្រុកឈូក នៅក្នុងខេត្តកំពត កាលពីថ្ងៃទី ១៤ ខែមីនា។
អាជ្ញាធរខេត្តកំពតសម្រេចផ្អាកការរៀបចំពិធីមង្គលការ ជប់លៀង និងការជួបជុំបបែបសាសនានាជាបណ្ដោះអាសន្ន
ដោយ

បើតាម​លិខិត​របស់​រដ្ឋបាល​ខេត្តកំពត​បាន​ឲ្យដឹងថា ការផ្អាក​រៀបចំ កម្មវិធី​មង្គលការ ពិធីជប់លៀង និងការជួបជុំ​បែបសាសនា​នានា​ក្នុង​រូបភាពប្រមូលផ្ដុំ​មនុស្ស​ច្រើន ចាប់ពីថ្ងៃទី​១៥ ខែ​មីនា​ឆ្នាំ២០២១តទៅ។ ដោយឡែក សម្រាប់​អ្នកដែលបាន​មកស្នើសុំ​រៀបចំពិធី នៅមុន​អាជ្ញាធរ​ចេញលិខិត​សម្រេច​ ក៏ត្រូវ​ផ្អាក​រយៈពេល​២សប្ដាហ៍សិនដែរ។

ក្នុងករណី​ដែលម្ចាស់ពិធី​មិនព្រម​ចូលរួម​សហការ និងអនុវត្ត តាមការណែនាំរបស់​ក្រសួង​សុខាភិបាល នៅតែបន្ដ​រៀបចំ​ពិធី​ដោយ​គ្មានការ​អនុញ្ញាត អាជ្ញាធរ​នឹង​ចុះបិទ ឬផ្អាកពិធី​នៃការជួបជុំនោះ​ជាបន្ទាន់។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អនុក្រឹត្យថ្មី៖អ្នកគេចវេះពីការយកសំណាកនិងធ្វើចត្តាឡីស័កត្រូវរងពិន័យពី១ ទៅ៥លានរៀល

ព័ត៌មាន
បុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក និងមិនសហការជាមួយក្រុមគ្រូពេទ្យក្នុងការយកសំណាកត្រូវរងការផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១លានរៀល ទៅ៥លានរ…

ធនាគារ អេសប៊ីអាយ លី ហួរ ម.ក បាន​បើក​សាខា​ថ្មី​ជាផ្លូវការ​ ​ស្ថិត​នៅ​តំបន់​ពាណិជ្ជកម្ម​ដ៏​មានសក្ដានុពល

ព័ត៌មាន
រាជ​ធានី​ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ៖ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដែល​ជា​ការវិនិយោគទុន​រួមគ្នា​រវាង​ក្រុមហ៊ុន លីហួរ គ្រុប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ