អចលនទ្រព្យ-សំណង់

ក្រសួងរៀបចំដែនដី បង្គាប់ឲ្យម្ចាស់សំណង់ សរសេរអក្សរខ្មែរធំៗ លើផ្ទាំងគំនូរ ឬស្លាកសញ្ញាផ្សព្វផ្សាយនៅតាមការដ្ឋាន


កន្លងមក គេសង្កេតឃើញថា ការដ្ឋានសាងសង់បុរី ខុនដូរ ឬ អាគារពាណិជ្ជកម្មជាដើម តែងតែ សរសេរភាសាបរទេស ដូចជា ភាសាចិន កូរ៉េ និង អង់គ្លេសជាដើម នៅលើផ្ទាំងគំនូរ ឬ ស្លាកសញ្ញាផ្សព្វផ្សាយ ដែលធ្វើឲ្យបាត់បង់អត្តសញ្ញាណអក្សរសាស្រ្តខ្មែរ។
ក្រសួងរៀបចំដែនដី បង្គាប់ឲ្យម្ចាស់សំណង់ សរសេរអក្សរខ្មែរធំៗ លើផ្ទាំងគំនូរ ឬស្លាកសញ្ញាផ្សព្វផ្សាយនៅតាមការដ្ឋាន។ រូបភាព៖ ហេង ភារម្យ
ដោយ

ពាក់ព័ន្ធបញ្ហានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានចេញលិខិតមួយកាលពីថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ២០១៧ បង្គាប់ឲ្យម្ចាស់សំណង់ទាំងអស់ ត្រូវសរសេរអក្សរខ្មែរធំៗនៅផ្ទាំងគំនូរ និង ស្លាកសញ្ញាផ្សព្វផ្សាយនៅតាមការដ្ឋានទូទាំងប្រទេស ដើម្បីលើកកម្ពស់អត្តសញ្ញាណ និងវប្បធម៌​​ជាតិ។

បើតាមលិខិតដែលមានចុះហត្ថលេខាដោយ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានបញ្ជាក់យ៉ាងដូច្នេះថា៖  «ដើម្បីលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ រាល់ការដាក់តាំងផ្ទាំងគំនូរ ឬ ស្លាកសញ្ញាផ្សព្វផ្សាយនៅតាមការដ្ឋានសំណង់ទាំងអស់ ត្រូវគោរពតាមគោលការណ៍ ដូចជា៖ ១. ត្រូវសរសេរខ្មែរឲ្យធំជាងអក្សរបរទេស ហើយដាក់នៅជួរខាងលើ។ ២. អក្សរបរទេស អាចសរសេរនៅខាងក្រោម​​​​អក្សរខ្មែរ និង មានទំហំពាក់កណ្តាលនៃអក្សរខ្មែរ។ ៣. ការសរសេរអក្សរខ្មែរ ត្រូវអនុវត្តន៍តាមវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត»។

កន្លង​មក គេ​សង្កេត​ឃើញ​ភាព​ចន្លោះ​ប្រហោង​នៅ​ក្នុង​ការ​សរសេរ​អក្សរ​ខ្មែរ​ នៅ​លើ​បដា ផ្ទាំង​ប៉ាណូ ស្លាក​សញ្ញា​ផ្សេងៗ ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ទាំង​តូច​ ទាំង​ធំ ដែល​មិន​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​អក្ខរាវិរុទ្ធ នៃ​វចនានុក្រម​ផ្លូវការ​របស់​ជាតិ។ ប្រការ​នេះ ធ្វើ​ឲ្យ​មាន​ការរិះគន់​ផង និង​ការ​ព្រួយ​បារម្ភ​ផង អំពី​ការ​ធ្លាក់​ចុះ​នៃ​ការ​ប្រើ​ប្រាស់​អក្សរ​ជាតិ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ​២០១៧​ពេញ​មួយឆ្នាំ វិស័យ​សំណង់​កើន​ឡើង​ប្រមាណ​២២%​​

ព័ត៌មាន
វិស័យ​​សំណង់​​ដែល​​ជា​វិស័យ​មួយ​សំខាន់​មួយ ក្នុង​​ចំណោម​វិស័យ​សំខាន់ៗ​ដែល​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច នៅតែ​បន្ត​បង្ហាញ​ពី​កំណើន​មួយ​ខ្…

ធនាគារ​ជាតិ​នៃ​កម្ពុជា ប្រកាស​ថ្កោលទោស​ក្រុមហ៊ុន​មួយទាក់ទង​នឹងការ​បង្កើត​រូបិយវត្ថុ​ Crypto

ព័ត៌មាន
ធនាគារ​ជាតិ​នៃកម្ពុជា កាលពី​ពេលថ្មីៗ​នេះ បានចេញ​មុខប្រកាស​ថ្កោលទោស​ក្រុមហ៊ុន​បរទេស​មួយ តាមរយៈ​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ