រុស្ស៊ីបដិសេព័ត៌មានប្រកាសសង្គ្រាមលើអ៊ុយក្រែន

រុស្ស៊ីច្រានចោលព័ត៌មានថា ខ្លួននឹងប្រកាសសង្គ្រាមលើអ៊ុយក្រែនជាផ្លូវការនៅថ្ងៃទី៩ឧសភា


រុស្ស៊ីបានច្រានចោលព័ត៌មានដែលថា ខ្លួននឹងប្រកាសសង្គ្រាមលើអ៊ុយក្រែនជាផ្លូវការនៅថ្ងៃទី ៩ ឧសភា ខាងមុខនេះ។ វិមានក្រឹមឡាំងនៅថ្ងៃពុធទី០៤ឧសភា បានចេញមកច្រានចោលព័ត៌មានដែលផ្សព្វផ្សាយថា ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងប្រកាសសង្គ្រាមជាផ្លូវការលើប្រទេសអ៊ុយក្រែន ក្នុងថ្ងៃទី០៩ឧសភាខាងមុខនេះ ខណៈដែលថ្ងៃទី០៩ខែឧសភា គឺជាថ្ងៃខួបជ័យជំនះរបស់រុស្ស៊ី ទៅលើទាហានណាហ្ស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
រុស្ស៊ីបដិសេព័ត៌មានប្រកាសសង្គ្រាមលើអ៊ុយក្រែន
ដោយ

តាំង​តែ​ពី​ដើម​មក​លោក ពូ​ទី​ន បាន​ចាត់​ទុក​សកម្មភាព​យោធា​របស់​រុ​ស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ថា​ជា ប្រតិបត្តិការ​យោធា​ពិសេស និង​មិនមែន​ជា​សង្គ្រាម​ទេ​។ ប៉ុន្តែ​អ្នកនយោបាយ​លោក​ខាងលិច និង​អ្នក​ឃ្លាំមើល​មួយ​ចំនួន​បាន​ប៉ាន់​ស្មានថា លោកពូ​ទី​ន អាច​នឹង​រៀបចំ​សម្រាប់​ការ​ប្រកាស​ដ៏​សំខាន់​មួយ​នៅ​ថ្ងៃ​ចន្ទ​ទី​០៩​ឧសភា​ស​ប្តា​ហ៍​ក្រោយ ជាមួយនឹង​សេណា​រី​យ៉ូ​ជា​ច្រើន​ដែល​អាច​ធ្វើ​ទៅ​បាន ក្នុង​នោះ​អាច​មានការ​ប្រកាស​ធ្វើសង្គ្រាម​ជា​ផ្លូវការ​តែ​ម្តង​។

នៅ​ពេល​ត្រូវ​បាន​គេ​ចោទ​អំពី​ការ​រំពឹង​ទុក​ថា លោកពូ​ទី​ន​នឹង​ប្រកាសសង្គ្រាម​ប្រឆាំង​នឹង​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី​០៩​ខែឧសភា អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មេ​ទ្រី ប៉េ​ស​ស្កូវ​(Dmitry Peskov) បាន​ច្រាន​ចោលការ​លើក​ឡើង​នេះ ដោយ​បាន​និយាយ​ថា​៖ វា​គ្មាន​ផ្លូវ​នោះ​ទេ វា​ជា​រឿង​មិន​សម​ហេតុ​សម​ផល​។

ថ្ងៃ​ទី​៩ ខែឧសភា ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ថ្ងៃ​ទិវា​ជ័យជម្នះ​សម្រាប់​រុ​ស្ស៊ី ដែល​កាលនោះ​នៅ​ជា​សហភាព​សូ​វៀត​។ កងទ័ព​ក្រហម​របស់​សូ​វៀត បាន​យកឈ្នះ​សង្គ្រាម​ទប់ទល់​នឹង​ទ័ព​ណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់​ក្នុង​ឆ្នាំ​១៩៤៥ អំឡុង​សង្គ្រាមលោក​លើក​ទី​ពីរ​។ ជា​រៀង​រាល់​ឆ្នាំ រដ្ឋាភិបាល​ក្រុង​ម៉ូ​ស្គូ​តែងតែ​អបអរ​ទិវា​នេះ ដោយ​រៀបចំ​ក្បួនព្យុហយាត្រា​កងទ័ព បង្ហាញ​សាច់ដុំ​យោធា​របស់​ខ្លួន ហើយ​លោក ពូ​ទី​ន តែង​ប្រើ​ពេល​នេះ​ថ្លែង​សុន្ទរកថា វាយប្រហារ​លោក​ខាងលិច​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ នេះ​បើ​តាម​ការ​អះអាង​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អ៊ុយ​ក្រែ​ន រុ​ស្ស៊ី​កំពុង​ត្រៀម​រៀបចំ​ការ​ដើរ​ដង្ហែរ​ក្បួន​កងទ័ព​ដ៏​ធំ នៅ​ទីក្រុង​ម៉ា​រី​យូ​ប៉ូ​ល​បន្ថែម​ទៀត ដើម្បី​បង្អួត​ប្រជាជន​រុ​ស្ស៊ី នៅ​ថ្ងៃ​ទី​៩​ខែឧសភា ក្នុង​ឱកាស​បុណ្យខួប​ជ័យ​ជំនះ​របស់​រុ​ស្ស៊ី​។ តាម​ទីភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់ អ៊ុយ​ក្រែ​ន អនុប្រធាន​ការិយាល័យ​ប្រធានាធិបតី​រុ​ស្ស៊ី​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​កំពង់​ផែ ម៉ា​រី​យូ​ប៉ូ​ល កាលពី​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​នេះ ដើម្បី​ត្រៀម​រៀបចំ ការ​ដើរ​ក្បួនព្យុហយាត្រា​កងទ័ព​រុ​ស្ស៊ី នៅ​ម៉ា​រី​យូ​ប៉ូ​ល នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​ក្រោយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រេសិតពិសេសរបស់ប្រធានអាស៊ានឯកឧត្តម ប្រាក់ សុខុន នឹងដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា

ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន…

ប្រទេសជាង៥០ នឹងស្នើឲ្យអង្គការពាណិជ្ជកម្មពិភពលោក ដោះស្រាយក្ដីបារម្ភអំពីបញ្ហាកង្វះស្បៀងអាហារសកលលោក

ព័ត៌មាន
ប្រទេសជាង ៥០ ដែលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នឹងដាក់ស្នើទៅកាន់អង្គការមួយនេះ ដើម្បីឲ្យជួយដោះស្រាយលើបញ្ហាហាមឃាត់ការនាំចេញស្បៀង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ