Advertisement
អត្ថបទពាណិជ្ជកម្ម!

ក្រុមហ៊ុន Kulara water បង្ហាញពីហេតុផលនៃការទទួលបានពានរង្វាន់ CSR


ដើម្បីបញ្ជាក់ពីការពិតដល់សាធារណៈជន ពីមូលហេតុដែលក្រុមហ៊ុន Kulara water ទទួលបានពានរង្វាន់ជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវសង្គម ហៅកាត់ថា CSR ក្រុមហ៊ុននេះ បានចំណាយពេលវេលានិងថវិកា ដឺកនាំអ្នកសារព័ត៌មានក្នុងស្រុកប្រមាណជា១១ ស្ថាប័ន ទៅទស្សនា និងស្វែងយល់ពីអ្វីទៅជាការងារនិងទំនួលខុសត្រូវចំពោះសង្គមពីសំណាក់ក្រុមហ៊ុនរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅក្បែរជើងភ្នំគូលែន ក្នុងទឹកដីខេត្តសៀមរាបផ្ទាល់តែម្តង។
ក្រុមហ៊ុន Kulara water បង្ហាញពីហេតុផលនៃការទទួលបានពានរង្វាន់ CSR
ដោយ
Advertisement

នៅក្នុងដំណើរទស្សកិច្ច​នោះលោក Jacques Marcille អគ្គនាយក​ក្រុមហ៊ុន Kulara Water បាន​ប្រាប់​អ្នកសារព័ត៌មានថា ក្រៅពីជា​ក្រុមហ៊ុន​ដែលមានផលិតផល​សម្រាប់លក់រក​ប្រាក់ចំណេញ​ហើយ លោកនិង​សហស្ថាបនិកផ្សេង បានឯកភាពគ្នា​លើកការអនុវត្តការងារ​ទំនួលខុស​ត្រូវសង្គមផង​ដែរ ដោយបានបង្កើត​ការងារប្រកប​ដោយនិរន្តរភាព ដោយផ្ទាល់ និងដោយប្រយោល​នៅកម្ពុជា​ឲ្យ​មនុស្សធ្វើ​ការជាង ១៦០នាក់។ លោកបាបន្តថា ក្រៅពីនេះ ក្រុមហ៊ុនរបស់លោក​ក៏មានគម្រោង​ដាំដើមឈើ​ឡើងវិញ​នៅលើភ្នំគូលែន​ឲ្យ​បាន​៤.០០០​ដើម ក្នុងមួយឆ្នាំ ដែលសុទ្ធតែ​ជាប្រភេទឈើ​ដែលជិតផុត​ពូជ​នៅក្នុងស្រុក​ជាង ៣០ប្រភេទ។ 

លោក Jacques Marcille អគ្គនាយកក្រុមហ៊ុន Kulara Water

ដោយឡែកការងារ​សង្គមមួយទៀត គឺការលើកស្ទួយ​វិស័យអប់រំនៅកម្ពុជា តាមរយៈការសាងសង់ សាលារៀន ដោយពេលក្រុមហ៊ុន Kulara Water បានសាងសង់​សាលារៀន​ចំនួន​៣កន្លែង ស្ថិតនៅ ភ្នំគូលែននេះ ដែលមានសិស្ស​ប្រមាណជា​៤០០នាក់​កំពុងសិក្សា​ផងដែរ។ យ៉ាងណាមិញ គម្រោងនេះ អាចប្រព្រឹត្ត​ទៅបាន​ដោយរលូន​ដោយមានការ​សហការជាមួយ​នឹងមូលនិធិ​បុរាណវិទ្យា និងការអភិវឌ្ឍ ដែលហៅកាត់ថា ADF។

ក្រុមហ៊ុន Kulara water បង្ហាញពីហេតុផលនៃការទទួលបានពានរង្វាន់ CSR

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (CDC) បានរៀបចំបញ្ចប់​នូវសេចក្ដី​ព្រាងច្បាប់វិនិយោគថ្មីៗ ក៏ដូចជាច្បាប់​តំបន់សេដ្ឋកិច្ចពិសេស ដែលក្នុងនោះ ក៏នឹងមាន​ការលើកទឹកចិត្ត​ដល់ក្រុមហ៊ុន​វិនិយោគទាំងឡាយណា ដែលមានការគិតគូរ​ និងអនុវត្ត​នូវកាតព្វកិច្ច​ដោយយកចិត្តទុកដាក់​ចំពោះទំនួល​ខុសត្រូវសង្គម និងបរិស្ថាន។ 

ក្រុមហ៊ុន Kulara water បង្ហាញពីហេតុផលនៃការទទួលបានពានរង្វាន់ CSR

ក្នុងនោះដែរ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Kulara water  ក៏ទើបតែ​ទទួលបានពានរង្វាន់ «Large Categories» ជាក្រុមហ៊ុនខាង​ផ្នែកអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ក្នុងចំណោម ក្រុមហ៊ុន ដាក់ពាក្យ​ចូលរួមប្រកួត ចំនួន ១៧ និងមាន អ្នកដាក់ពាក្យ ចំនួន ២៥ គណៈកម្មការ វាយតម្លៃ បានរកឃើញ ក្រុមហ៊ុន ចំនួន ៥ មកពីវិស័យ ផ្សេងគ្នា ទទួលបានពាន រង្វាន់ សារជីវកម្ម ទទួលខុសត្រូ វសង្គម (CSR) ពីសភាពាណិជ្ជកម្ម អឺរ៉ុប ប្រចាំកម្ពុជា៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ត្រីមាសទី៣/២០១៩ ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ស៊ីម៉ងត៍ថៃ SCG ធ្លាក់ចុះ​ជា​បន្ត

ព័ត៌មាន
ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍ដ៏ធំ​បំផុត​មួយ នៅប្រទេសថៃ គឺក្រុមហ៊ុន SCG បាន​ប្រកាស​ឲ្យ​ដឹង​អំពី​ការ​ធ្លាក់​ជា​បន្តនូវ​ប្រាក់ចំណេញ​របស់​ខ្ល...

វៀតណាម នាំចេញផលិតផលកសិកម្មជាង ៣០ពាន់លានដុល្លារអាមេរិកនៅ៩ខែឆ្នាំនេះ

ព័ត៌មាន
ក្នុងរយៈពេល ៩ខែដំបូង ដើមឆ្នាំ ២០១៩ ប្រទេសវៀតណាម បានសម្រេចការនាំចេញផលិតផលកសិកម្មជាង ៣០ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣% ធៀបនឹង...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ