ទីសត្តឃាត​គោ​អូស្ត្រាលីនៅ​ខេត្ត​ព្រះសីហនុ​​បើក​ទ្វារ​ឡើង​វិញ?

ទីសត្តឃាត​​គោ​អូស្ត្រាលី​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា ប្រកាស​បើក​ឡើង​វិញ​ដើម​ឆ្នាំ​២០១៩ បន្ទាប់​​ពី​បិទ​ទ្វារ​ជាង​មួយឆ្នាំ


ទីសត្តឃាត​គោ​អូស្ត្រាលី​ដ៏ធំជាង​គេ​បំផុតនៅ​កម្ពុជា ​វិនិយោគដោយ​ក្រុមហ៊ុន SLN Meat Supplies Pty Ltd. ដែល​បាន​បិទ​ទ្វារ​មួយ​រយៈ​កន្លង​ទៅ​នេះ​ដោយសារ​មូលហេតុ​ក្ស័យធន ឥឡូវនេះ​ ត្រូវ​បាន​អគ្គនាយក​ក្រុមហ៊ុន​បាន​ប្រកាសថា នឹង​បើក​ដំណើរការ​ឡើង​វិញ នៅ​ដើម​ឆ្នាំ​២០១៩ ​ខាង​មុខ​នេះ​ហើយ។
ក្រុមហ៊ុន​ទីសត្តឃាត​គោ​អូស្ត្រាលី SLN Meat Supplies Pty Ltd. ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។
ដោយ

លោក ហោ ស៊ីមលាង អគ្គនាយក​ក្រុមហ៊ុន SLN Meat Supplies PTY Ltd បាន​ប្រកាស​តាម​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក នៅថ្ងៃ២២ តុលា ២០១៨ ថា «ក្រោម​ការ​គ្រប់គ្រង​ចាត់ចែង​របស់​ក្រុម​ឯកទេស​ថ្មី និង​ថវិកា​គ្រប់គ្រាន់ ក្រុមហ៊ុន​យើង​ខ្ញុំ​នឹង​ដំណើរការ​ឡើង​វិញ​នៅ​ដើម​ឆ្នាំ​២០១៩»។

នៅ​ក្នុង​ការ​ប្រកាស​របស់​លោក ហោ ស៊ីមលាង ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា ក្រៅ​ពី​ការ​លក់​សាច់គោ (គោ​អូស្ត្រាលី) ក្រុមហ៊ុន​ក៏​នឹង​មាន​លក់​គោ​រស់​ដល់​ក្រុមហ៊ុន​ដទៃ​ទៀត​ផង​ដែរ។

គួររំឭកថា កាលពី​ប្រមាណជា​ជាង​មួយ​ឆ្នាំ​​មុន​ ទីសត្តឃាតគោអូស្រ្តាលីដ៏ធំជាងគេមួយនៅក្នុងតំបន់អាស៊ី​​ ដែល​មានមូលដ្ឋានរោងចក្រកែច្នៃសាច់នៅក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា បាន​បិទ​ដំណើរការ​ដោយ​ស្ងាត់ស្ងៀម ដោយកាលនោះ​​គេ​សង្ស័យថា បណ្ដាល​មក​ពី​មូលហេតុ​ក្ស័យធន។

នៅ​ទី​សត្តឃាត​ធំ​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​មួយ​នេះ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ SLN Meat Supplies Pty Ltd របស់​អាណិកជន​ខ្មែរ​អូស្ត្រាលី​មួយរូប បាន​ធ្វើការ​វិនិយោគ​សាងសង់​រោងចក្រ​និង​ខ្សែ​សង្វាក់​ផលិតកម្ម​ចំនួន​៣ នៅ​លើ​ផ្ទៃ​ដី ១០០​ហិកតា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ទឹក​ថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ ក្រុមហ៊ុន​នេះ ទើប​តែ​បាន​នាំ​ចូល​គោ​ពី​ប្រទេស​អូស្ត្រាលី ១​កប៉ាល់ ជា​លើក​ដំបូង​ចំនួន ២៧៦១​ក្បាល។

ប្រសិន​បើ​ក្រុមហ៊ុន​ទីសត្តឃាត​គោ​អូស្ត្រាលី​ដ៏ធំ​ជាង​គេ​បំផុត​នៅ​ស្រុក​ខ្មែរ នឹង​បើក​ទ្វារ​ឡើង​វិញ ដូចការ​ប្រកាស​របស់​អគ្គនាយកក្រុមហ៊ុន​នេះ​មែន គេ​រំពឹង​ថា ក្រុមហ៊ុន​នឹង​ជួយ​បង្កើត​ការងារ​ធ្វើ​ដល់​ប្រជាជន​ក្នុង​ស្រុកជាច្រើន​នាក់ និង​បំពេញ​សេចក្ដី​ត្រូវការ​ផ្នែក​សាច់​គោ​អូស្ត្រាលីដល់ទីផ្សារ​ក្នុង​ស្រុក ដោយ​មិន​ចាំបាច់​នាំ​ចូល​សាច់​គោ​អូស្ត្រាលី​ពី​ប្រទេស​ក្រៅ​នោះ​ឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រយ័ត្នប្រយែង បើ​ចង់​ទិញ​ដី​ធ្វើ​ចម្ការ​នៅ​ខេត្ត​រតនគិរី!

ព័ត៌មាន
មន្ត្រី​ជំនាញ​សុរិយោដី​និង​ពាណិជ្ជករ​ក្នុង​ប្រទេស​កម្ពុជា បញ្ជាក់​ថា វិស័យ​ដីធ្លី​របស់​កម្ពុជា​កំពុង​តែ​បន្ត​មាន​ហាង​ឆេង​នៅ​ឡើយ។ ដីធ្លី…

EU ជំរុញការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម

ព័ត៌មាន
កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) ត្រូវបានគណៈកម្មការអឺរ៉ុប ដាក់ស្នើដើម្បីអនុម័តហើយ កាលពីសប្ដាហ៍មុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ