ការស្រាវជ្រាវ​ពីប្រភពដើមជំងឺកូវីដ-១៩

មហាសន្និបាត WHO៖ ប្រទេសជាច្រើនស្នើបើកការសិក្សាស្រាវជ្រាវស៊ីជម្រៅពីប្រភពដើមមេរោគកូវីដ-១៩


កិច្ចប្រជុំមហាសន្និបាតលើកទី៧៤របស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃអង្គារសប្ដាហ៍នេះ មានប្រទេស១៩៤ជាសមាជិកចូលរួម ក្នុងនោះ មានប្រទេសភាគច្រើនបានអំពាវនាវឲ្យ WHO បន្តធ្វើការសិក្សាស្រាវជ្រាវរកប្រភពដើមដំបូងរបស់ជំងឺកូវីដ-១៩។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
ចិននឹងផ្ដល់លុយ ៣០លានដុល្លារថែមទៀត ដល់អង្គការ WHO ក្រោយពីអាមេរិកប្រកាសបង្កកការផ្ដល់មូលនិធិដល់អង្គការនេះ (រូបភាព៖ http://www.xinhuanet.com)
ដោយ

ប្រទេសជាច្រើន ក្នុងនោះមានអាមេរិក អូស្រា្តលី ជប៉ុន និង ព័រទុយហ្កាល់ជាដើម បានស្នើជាថ្មីម្តងទៀត ទៅកាន់អង្គការសុខភាពពិភពលោកឲ្យធ្វើការសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅបន្ថែមទៀត ជុំវិញប្រភពដើមដំបូងនៃវីរុសកូរូណា ឬ ត្រូវបានគេស្គាល់ថាជាជំងឺកូវីដ-១៩នោះ ថាកើតឡើងដោយរបៀបណា និង មានប្រភពចេញពីណាមក?  

ថ្លែងទៅកាន់អង្គមហាសន្និបាតអង្គការសុខភាពពិភពលោក អ្នកតំណាងមកពីបណ្តារដ្ឋសមាជិកជាច្រើន បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបន្តស៊ើបអង្កេតរកប្រភពដើមដ៏អាថ៌កំបាំងបន្ថែមទៀត នៃជំងឺកូវីដ-១៩ ដែលបានឆ្លង និង ផ្តាច់ជីវិតមនុស្សរាប់លាននាក់នៅលើពិភពលោក។

ការទទូចចង់ស្វែងការពិតនៃប្រភពវីរុសកូរ៉ូណានោះ ត្រូវបានប្រទេសសមាជិកWHO អះអាងថាវាមានសារៈសំខាន់ខ្លាំងក្នុងការស្វែងយល់ពីប្រភព និងកំណត់បានច្បាស់លាស់ពីដំណើរការនៃការរីករាលដាលរបស់មេរោគកូវីដ១៩ ដើម្បីអាចធ្វើជាឈ្នន់ ឈានទៅរកការជៀសវាងឲ្យបាន ពីការរាតត្បាតជំងឺកាចសាហាវជាសកលដូចនេះម្តងទៀតនៅថ្ងៃអនាគត។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលសហរដ្ឋអាមេរិក លោក សាវីយ៉េ បីសេរ៉ា (Xavier Becerra) បានប្រាប់ទៅកាន់មហាអង្គសន្និបាតថា ការសិក្សាស្វែងរកដើមកំណើតកូវីដ១៩ ដំណាក់កាលទី២ ត្រូវតែធ្វើឡើងជាចាំបាច់ ដោយតម្រូវឲ្យមានឯកសារយោងប្រកបដោយតម្លាភាពផ្អែកលើកត្តាវិទ្យាសាស្ត្រ និង ផ្តល់ឱ្យអ្នកជំនាញអន្តរជាតិនូវឯករាជ្យភាព មិនទទួលសម្ពាធពីភាគីណាមួយ ដើម្បីអាចវាយតម្លៃពីប្រភពនៃវីរុស និង ថ្ងៃដំបូងនៃការផ្ទុះរាលដាលខ្លាំងឡើង។

មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ បានគូសបញ្ជាក់ទៀតថា ក្នុងន័យនេះ អាមេរិកមិនមែនចង់កកូរកកាយរកអ្នកមកទទួលខុសត្រូវពីការផ្ទុះឡើងនៃកូវីដ-១៩នោះទេ ប៉ុន្តែដើម្បីស្វែងយល់ពីប្រភពដើម និង ការចម្លងរបស់វីរុសកូវីដ-១៩ ដើម្បីអាចធានាបានថា ពិភពលោកនឹងមិនអាចជួបរឿងបែបនេះជាថ្មីម្តងទៀត នាពេលខាងមុខ។

សូមរំឭកថា របាយការណ៍ចុងក្រោយរបស់ក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោក ដែលបានចុះទៅស្រាវជ្រាវនៅក្រុងវូហានប្រទេសចិន ដោយមានការសហការពីក្រុមអ្នកវិទ្យាសាស្រ្តចិន កាលពីខែមករាកន្លងទៅបានបង្ហាញថា ប្រភពដើមដំបូងបំផុតនៃវីរុសកូរ៉ូណា ដែលបច្ចុប្បន្នហៅថា កូវីដ-១៩ ទំនងជាមិនបានលេចធ្លាយចេញពីមន្ទីរពិសោធន៍នៅទីក្រុងវូហានប្រទេសចិននោះទេ ប៉ុន្តែវាអាចមានប្រភពពីសត្វប្រចៀវ រួចឆ្លងទៅសត្វមួយទៀត មុននឹងឆ្លងទៅមនុស្ស។

យ៉ាងណាមិញគេនៅតែមិនទាន់ដឹងច្បាស់លាស់សុក្រិតនៅឡើយទេថា សត្វមួយទៀតដែលឆ្លងពីសត្វប្រចៀវរួចឆ្លងបន្តមកមនុស្ស ជាសត្វអ្វីនោះទេ។ ដូច្នេះរង់ចាំធ្វើការស្រាវជ្រាវបន្តទៀតថាតើអាចនឹងដឹងការពិតយ៉ាងណាខ្លះ?

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដំណើរការចូលជាធរមាននៃ FTA កម្ពុជា-ចិន ត្រូវបានរាំងស្ទះដោយសារកូវីដ-១៩

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា ដំណើការនៃការដាក់បញ្ជូលកិច្ចព្រមព្រៀងសេរីកម្ពុជា-ចិន ឲ្យចូលជាធរមាន កំពុងត្រូវបានរាំងស្ទះ ដោយសារ…

ក្រុមហ៊ុនដឹកជញ្ជូន Kerry WorldBridge Logistics ផ្ដល់រង្វាន់៣ពាន់ដុល្លារ សម្រាប់អ្នកប្រទះឃើញបុរសក្នុងរូបនេះ

ព័ត៌មាន
ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយនៅកម្ពុជា Kerry WorldBridge Logistics បានប្រកាសផ្ដល់រង្វាន់លើកទឹកចិត្តចំនួន៣ពាន់ដុល្លារ ចំពោះអ្នកដែលបានប្រទះឃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ