អត្ថបទក្រុមហ៊ុន

មិត្តហ្វូន បន្តឧបត្ថម្ភដល់លីកបាល់ទាត់កំពូលរបស់កម្ពុជា


មិត្តហ្វូន (Metfone) ក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា បានបន្តការឧបត្ថម្ភគាំទ្ររបស់ខ្លួនសម្រាប់ លីកកំពូលកម្ពុជា (CPL) រយៈពេលបីឆ្នាំទៀតចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ដែលក្នុងនោះ មិត្តហ្វូននឹងត្រូវឧបត្ថម្ភប្រាក់ចំនួន ៥០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ ។
កម្មពិធីឧបត្ថម្ភលើកីឡាបាល់ទាត់កំពូលរបស់កម្ពុជា

ពិធីចុះហត្ថលេខាស្ដីពីការឧបត្ថម្ភកម្មវិធីនេះ មានការ​ចូលរួមជាអធិបតី ពីសំណាក់ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡា​បាល់ទាត់កម្ពុជា លោក Satoshi Saito អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ (CPL) និង​លោក Phung Van Cuong អគ្គ​នាយក​ក្រុមហ៊ុន មិត្តហ្វូន។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានោះ លោក Phung Van Cuong បាន​មានប្រសាសន៍ថា ការ​ឧបត្ថម្ភ​នេះ គឺជា​ផ្នែក​មួយនៃការ​ប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​មិត្តហ្វូន​ក្នុងការ​អភិវឌ្ឍវិស័យកីឡា​នៅ កម្ពុជា ជាពិសេស​កីឡា​បាល់ទាត់ ។ លោក​បានបន្ថែមទៀតថា ការ​វិនិយោគលើវិស័យកីឡា គឺជា​ការ​វិនិយោគ​សម្រាប់អនាគត ។

លោក​ Phung Van Cuong មានប្រសាសន៍ថា៖ “ការឧបត្ថម្ភ ដល់​វិស័យបាល់ទាត់កម្ពុជា គឺជា​ទំនួល​ខុស​ត្រូវ​មួយ​របស់ក្រុមហ៊ុនមិត្តហ្វូន ដែល​រួមចំណែក​ដល់​ការអភិវឌ្ឍន៍ និងការលើក​កម្ពស់​គុណភាព​កីឡា​បាល់​ទាត់​ ក៏ដូចជា​កីឡាទូទៅ នៅកម្ពុជា​ផងដែរ” ។

លោក​បានបន្ថែមទៀតថា៖ “តាមរយៈការ​ឧបត្ថម្ភនេះ គឺជា​ការ​បង្កើត​លក្ខខណ្ឌ​សម្រាប់​ឲ្យកីឡា​ករ​បាន​អនុវត្ត និង​ប្រកួត​គ្នា​កាន់តែមានវិជ្ជាជីវៈប្រសើរ​ជាងមុន ដែលរួមចំណែក​ដល់ការ​លើក​កម្ពស់​សមត្ថភាព​របស់ក្រុមកីឡាបាល់ទាត់ ក៏ដូចជា​ជួយលើក​កម្ពស់​ដល់​កេរ្តិ៍ឈ្មោះរបស់លីក​កម្ពុជា​នៅក្នុង​តំបន់ និងនៅកម្រិតអន្តរជាតិ” ។

ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម សៅ សុខា បានសម្ដែង​ការអរគុណចំពោះ​ក្រុមហ៊ុន មិត្តហ្វូន ដែលបានបន្ត​ការ​ឧបត្ថម្ភគាំទ្រ​ដល់កីឡាបាល់ទាត់កម្ពុជា ។

ឯកឧត្តម សៅ សុខា មានប្រសាសន៍ថា៖ “យើងពិតជាមានក្ដីសោមនស្សរីករាយ និង​អរគុណ​ចំពោះ​ក្រុមហ៊ុនមិត្តហ្វូន ដែលបានគាំទ្រ​ដល់វិស័យ​បាល់ទាត់កម្ពុជា ចាប់តាំងពី​យើង​បានចាប់ផ្ដើមដំណើការ​ ​លីក​ពីពេលដំបូង​មកម្លេះ ។ មិត្តហ្វូន បានចូលរួម និងជួយគាំទ្រ​ដល់​យើង​ខ្ញុំ​បើទោះ​បី​ជា​ខ្លួនមិនទាន់បានទទួលប្រាក់ចំណេញនៅឡើយ នៅពេលចាប់ផ្ដើម​ដំណើរការ​អាជីវកម្ម​ដំបូង ។ ប្រសិនបើ​ពុំមានមិត្តហ្វូនទេនោះ លីកបាល់ទាត់របស់យើង​ ក៏​​ពុំបានឈានដល់​កម្រិតនេះដែរ ។ ខ្ញុំសូម​លើកទឹកចិត្ត​ដល់បណ្ដាក្រុមហ៊ុនវិនិយោគ ទាំងអស់ ​ក្រឡេកមកមើលក្រុមហ៊ុនមិត្តហ្វូនជា​គំរូ” ។លោក Satoshi Saito អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ បាន​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុនមិត្តហ្វូនសម្រាប់ការ​ឧបត្ថម្ភគាំទ្រ ដោយ​លោក​បានបន្ថែមទៀតថា តាមរយៈ​ការឧបត្ថម្ភ​នេះ លីក​បាល់ទាត់កម្ពុជា​ និង​បណ្ដា​ក្លឹបបាល់ទាត់នានា​ និង​មានការលូតលាស់ ហើយ​កីឡាបាល់ទាត់​កម្ពុជា នឹង​ក្លាយជា​ឧស្សាហកម្ម​មួយ ដូច​បណ្ដា​លីកផ្សេងទៀត​នៅ​ក្នុង​ពិភព​លោក​ផងដែរ ។

លោក​ Satoshi Saito បានឲ្យដឹងថា៖ “មិត្តហ្វូន និង​ CPL ជឿថា នឹង​ជួយ​អភិវឌ្ឍ​លីក និងក្លឹប​បាល់ទាត់កម្ពុជា​ឲ្យរីកចម្រើនលូតលាស់ ហើយធ្វើឲ្យ​ក្រុមជម្រើសជាតិ​​របស់យើង​កាន់តែ​រីកចម្រើនកាន់តែធំ និង​រឹង​មាំ ជាពិសេស ដើម្បីត្រៀម​សម្រាប់កីឡាស៊ីហ្គេម​នៅឆ្នាំក្រោយ និង​នៅពេលក្រោយៗទៀត”។

យោង​តាម​លោក Phung Van Cuong ក្រុមហ៊ុនមិត្តហ្វូន​បានជួយ​ឧបត្ថម្ភវិស័យកីឡាបាល់ទាត់​កម្ពុជា​ចាប់តាំងពីឆ្នាំ ២០១០ មក​ម្លេះ ជាមួយនឹង​ថវិកា​ចំណាយ​អស់ប្រមាណ ៦ លានដុល្លារ​សហរដ្ឋ​អាមេរិក ។

ចាប់តាំងពីឆ្នាំ ២០០៦ នៅពេលដែល​ចាប់ផ្ដើម​មានវត្តមាននៅកម្ពុជា ក្រុមហ៊ុន​ មិត្តហ្វូន​ក៏បាន​ប្រែក្លាយទៅជា ក្រុមហ៊ុនទូរគមនាគមន៍ឌីជីថល​ធំជាង​គេបំផុតនៅកម្ពុជា ដែលមាន​អ្នកប្រើប្រាស់​ចំនួន ៩ លាននាក់ ដែលស្មើនឹង ៥០% នៃ​ចំណែកទីផ្សារ ។

ក្រុមហ៊ុន​មិត្តហ្វូន​ផ្ដល់​សេវា​បច្ចេក​វិទ្យា​ឌីជីថល និងទូរគមនាគមន៍​ ជា​ច្រើនប្រភេទ ដើម្បីជួយដល់​ការអភិវឌ្ឍ​សង្គម​ឌីជីថល​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 ត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិ…

កម្ពុជាកំពុងសិក្សាគម្រោងផ្លូវរថភ្លើងក្រោមដី ឬផ្លូវរថភ្លើងលើអាកាសជាមួយក្រុមហ៊ុនចិន

ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ មិថុនា បានដឹកនាំកិច្ចប្រជុំស្តីពី លទ្ធផលសិក្សាបឋម លើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ