វិធានការ​ទប់ស្កាត់​កូវីដ-១៩

ការឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខិតចូលមកដល់ ក្រសួងទេសចរណ៍ ដាក់ចេញប្រការគួរធ្វើ និងមិនគួរធ្វើចំនួន៨ ចំណុច


នៅសប្ដាហ៍ក្រោយនេះ ការឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌនឹងចូលមកដល់។ នៅថ្ងៃនេះ ក្រសួងទេសចរណ៍ បានផ្សព្វផ្សាយពីប្រការគួរធ្វើ និងមិនគួរធ្វើចំនួន ៨ ចំណុច សម្រាប់ពលរដ្ឋគួរគោរពតាមនៅអំឡុងពេលធ្វើដំណើរក្នុងកាលៈទេសៈកូវដី-១៩នេះ។
ការឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខិតចូលមកដល់ ក្រសួងទេសចរណ៍ ដាក់ចេញប្រការគួរធ្វើ និងមិនគួរធ្វើចំនួន៨ ចំណុច
ដោយ

ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​នូវ «​ប្រការ​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ​» ចំនួន ៨​ប្រការ ក្នុង​ការ​ធ្វើ​ដំណើរ​អំឡុង​ពេល​ជំងឺឆ្លង COVID-19 ក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​នោះ ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ធ្វើ​ដំណើរ​មក​កម្ពុជា ក៏ត្រូវ​គោរព​តាម​ដំបូន្មាន ៨​យ៉ាង ដូច​ខាងក្រោម​៖

១. អនុវត្តន៍​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៖ ត្រូវ​គោរព​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជា​និច្ច ប្រសិនបើ​អ្នក​ត្រឡប់​មក​ពី​តំបន់​ដែល​មាន​ឆ្លង​ជំងឺ ហើយ​សូម​ពិនិត្យ​មើល​ដំបូន្មាន​របស់​រាជរដ្ឋាភិបាល​អំពី​ចំណាត់ការ​ពេល​អ្នក​មក​ដល់​។

២. ស្វះ​ស្វែងរក​ដំបូន្មាន​ខាង​វេជ្ជសាស្ដ្រ​៖ ប្រសិនបើ​អ្នកមាន​អារម្មណ៍​មិន​ស្រួលខ្លួន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដោយ​អាច​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ១១៥​។

៣. ត្រូវ​មាន​ធានា​រ៉ាប់រង​៖ ត្រូវ​ធានា​ថា​អ្នកមាន​ធានា​រ៉ាប់រង​គ្រប់គ្រាន់ លើ​ការ​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​ជំងឺឆ្លង COVID-19​។

៤. កុំ​រើសអើង​៖ ខណៈ​ពេល​លោក​អ្នក​ព្រួយបារម្ភ​អំពី​សុខភាព កំឡុង​ពេល​នៃ​ការ​រីក​រាលដាល​ជំងឺឆ្លង COVID-19 លោក​អ្នក​មិន​ត្រូវ​រើសអើង​ជាតិ​សាសន៍ ជា​ពិសេស​ជាមួយ​ភ្ញៀវ​ទេសចរ និង​ក្រុម​មនុស្ស​ដែល​មក​ពី​តំបន់​ដែល​មានការ​ឆ្លង​ជំងឺ​។

៥. លាងដៃ​របស់​អ្នក​៖ អនាម័យ​ល្អជា​ចំណុច​សំខាន់​បំផុត​ក្នុង​កិច្ច​ការពារ​។ ដូច្នេះ​ត្រូវ​ប្រាកដ​ថា អ្នក​បាន​លាងដៃ​ជាប់​ជា​ប្រចាំ​ដោយ​ប្រើ​សាប៊ូ និង​ទឹក ឬ​អាល់កុល ជែ​ល សម្រាប់​លាងដៃ​។ កុំ​ភ្លេច​ខ្ទប់មាត់ និង​ច្រមុះ​ជាមួយ​ក្រដាសអនាម័យ ឬ​ដៃ​អាវ​របស់​អ្នកផង នៅ​ពេល​អ្នក​ក្អក ឬ​កណ្ដាស់​។

៦. ចែករំលែក​បទ​ពិសោធន៍​វិជ្ជមាន​៖ ប្រើ​បណ្ដាញ​សង្គម ដើម្បី​ចែករំលែក​រឿងរ៉ាវ​ធ្វើ​ដំណើរ​ជា​វិជ្ជមាន​នានា​របស់​អ្នក​។

៧. ធ្វើ​ចិត្ត​ឱ្យ​ស្ងប់​៖ ប្រកាន់​ស្មារតី​ប្រុង​ប្រយ័ត្ន ប៉ុន្ដែ​កុំ​ភ័យ​ស្លន់ស្លោ និង​ត្រូវ​ពាក់​ម៉ាស់​ក្នុង​ដំណើរ​កម្សាន្ដ​របស់​លោក​អ្នក​នៅ​ទីកន្លែង​សាធារណៈ ឬ​មានការ​ប្រមូលផ្ដុំ​។

៨. មេត្តា​កុំ​លុប​ចោលការ​ធ្វើ​ដំណើរ​មក​កម្ពុជា​៖ លោក​អ្នក​អាច​ពិចារណា​ក្នុង​ការ​ពន្យារ ឬ​ផ្លាស់​ប្ដូរ​គោលដៅ​មក​កម្ពុជា​បាន​។ មាន​ក្រុមហ៊ុន​អាកាសចរណ៍ និង​សណ្ឋាគារ​ជា​ច្រើន​កំពុង​លើកលែង​កម្រៃ​ដូរ​សំបុត្រ និង​ការ​កក់ ដោយ​កំពុង​ផ្ដល់​ជូន​នូវ​គោលនយោបាយ​កក់​ឡើង​វិញ​តាម​ការ​ចង់បាន​របស់​លោក​អ្នក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ ត្រៀមទុកថវិកាជាង ៤,៤ពាន់លានដុល្លារ ពីកញ្ចប់ថវិកាឆ្នាំ២០២១ សម្រាប់ដោះស្រាយបញ្ហាកូវីដ-១៩

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ បានសម្រេចរក្សាទុកថវិកាសរុបជាង៤ពាន់៤រយលានដុល្លារអាមេរិក ពីកញ្ចប់ថវិកាកណ្ដាលឆ្នាំ២០២១ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំ…

ឆ្នាំ២០២០នេះ សេដ្ឋកិច្ចសិង្ហបុរី អាចនឹងដាំក្បាលចុះ ៦%

ព័ត៌មាន
សេដ្ឋកិច្ចវិទូ មកពី វិស័យឯកជនជាច្រើនរូប បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចប្រទេសសិង្ហបុរី អាចនឹងធ្លាក់ចុះដល់ទៅ ៦% នៅក្នុងឆ្នាំនេះ អាក្រក់ជាងការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ