ប្រទេសមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ាលុបចោលការលើកលែងដល់ក្រុមហ៊ុនបរទេសពាក់ព័ន្ធនឹងច្បាប់គ្រប់គ្រងរូបិយ បណ្ណបរទេស


ប្រភពជាច្រើននៅធនាគារកណ្ដាលមីយ៉ាន់ម៉ាបាននិយាយថា ធនាគារកណ្តាលនៃប្រទេសនេះ បានសម្រេចផ្លាស់ប្តូរគោលជំហររបស់ខ្លួនចំពោះក្រុមហ៊ុនបរទេសដែលវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ា ពោលគឺធនាគារកណ្ដាលរបស់មីយ៉ាម៉ា បានសម្រេចលុបចោលការលើកលែងដល់ក្រុមហ៊ុនបរទេសពាក់ព័ន្ធនឹងការប្ដូររូបិយបណ្ណបរទេសមករូបិយបណ្ណជាតិមីយ៉ាន់ម៉ា គីយ៉ាត។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
មីយ៉ាន់ម៉ាលុបចោលការលើកលែងរូបិយបណ្ណបរទេស
ដោយ

ក្រោយពីការលុបចោលការលើកលែងនេះ ក្រុមហ៊ុនបរទេសដែលវិនិយោគ រកស៊ីនៅមីយ៉ាន់ម៉ា ត្រូវតែយកលុយបរទេសរបស់ពួកគេ មកប្ដូរជាលុយ​គីយ៉ាតរបស់មីយ៉ាន់ម៉ាវិញ ដោយវិធានការនេះ គឺធ្វើឡើង​នៅចំពេលដែល​សេដ្ឋកិច្ចប្រទេស​ដ៏កំពុង​មានស្ថានភាពនយោបាយ​វឹកវរមួយនេះ កំពុង​រកកល​ធ្លាក់ចូលក្នុងវិបត្តិ ដោយសារតែ​ខ្វះខាតរូបិយវត្ថុអន្តរជាតិ។

ធនាគារកណ្តាលនៃ​ប្រទេស​មីយ៉ាន់ម៉ា​​កាលពីខែមេសា​បាន​ណែនាំ​ឱ្យគ្រប់​​ស្ថាប័នហិរញ្ញវត្ថុ​ទាំង​អស់​ត្រូវ​បំប្លែង​រូបិយបណ្ណបរទេស​ដែលទទួល​បាន​ពី​​អតិថិជន​ឱ្យ​ទៅជាប្រាក់គីយ៉ាត​​មីយ៉ាន់ម៉ា​​​​​​។ រាល់​ប្រាក់បញ្ញើរូបិយប័ណ្ណបរទេសដែលមានស្រាប់​ហើយ​ក៏ត្រូវតែ​បំប្លែងឱ្យ​​ទៅ​ជាប្រាក់​ក្យាត​​​ជា​ដំណាក់​កាល​ៗ​ផង​ដែរ​​។

នៅពាក់កណ្តាលខែមិថុនា ធនាគារកណ្ដាល​មីយ៉ាន់ម៉ា ក៏​បានចេញសេចក្តីជូនដំណឹងមួយថា ដោយមានការលើកលែង​ឲ្យ​ក្រុមហ៊ុន​ ​ដែលមានចំណែក​ភាគ​ហ៊ុនពី​ស្ថាប័ន​​ក្រៅប្រទេស​​ ១០​% ឬក៏​ច្រើនជាងនេះ គឺមិនតម្រូវឲ្យ​ប្ដូររូបិយបណ្ណបរទេស​ មកជារូបិយបណ្ណគីយ៉ាត​របស់មីយ៉ាន់ម៉ានោះទេ។ ប៉ុន្ដែ ​ឥឡូវនេះធនាគារ​កណ្ដាល ​​បានលុបចោលការលើកលែងនេះវិញ​ហើយ ​តាម​រយៈ​សេចក្តី​ជូន​ដំណឹងដែល​ទើប​តែ​ចេញផ្សាយកាល​ពី​ពេល​​​​ថ្មីៗ​នេះ​​​។

ប៉ុន្តែ​ក្រុមហ៊ុនវិនិយោគដែលត្រូវបានអនុម័តដោយគណៈកម្មការវិនិយោគមីយ៉ាន់ម៉ា ​ក៏​ដូចជា​ក្រុមហ៊ុន​ដែលកំពុងធ្វើ​ប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅ​ក្នុង​ប្រទេស​នេះ គឺ​​ត្រូវគេរំពឹងថា​នឹង​មិន​ត្រូវ​បាន​លុប​ចោល​​ការ​លើកលែង​នេះនោះ​ឡើយ​​។

ច្បាប់នៃការប្តូររូបិយបណ្ណ​បរទេសនេះ ​បាន​កើតឡើងនៅពេលដែល​ប្រទេសមីយ៉ាន់ម៉ា​កំពុង​តែ​ជួប​​ការ​ខ្វះខាត​យ៉ាងខ្លាំង​នៃ​រូបិយបណ្ណ​បរទេស​បន្ទាប់ពីរបប​យោធា​បាន​ឡើង​កាន់កាប់​ប្រទេស​មីយ៉ាន់​ម៉ា​ ដោយ​រដ្ឋ​ប្រហារ​យោធា​ទម្លាក់​មេ​ដឹក​នាំ​ប្រជា​ធិបតេយ្យ​លោកស្រី​ អ៊ុង សាង​ស៊ូជី​ នៅក្នុងខែកុម្ភៈឆ្នាំ​២០២១​។

រដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការត្រួតពិនិត្យការប្តូរប្រាក់បរទេស​នៅក្នុងខែមេសា ដែលឥឡូវ​នេះគណៈកម្មការនេះ មានតួនាទី​មើលការគ្រប់គ្រង​​​ការ​ប្ដូ​រ​ពីប្រាក់គីយ៉ាតមីយ៉ាន់ម៉ា​​​ទៅជារូបិយប័ណ្ណបរទេស​ ​​ឬក៏ជា​​ការផ្ទេរប្រាក់ទៅក្រៅប្រទេស​។​

រូបិយបណ្ណបរទេស ដែលប្រមូលបានមកពីវិធានការតម្រូវឲ្យ​ក្រុមហ៊ុន​បរទេសប្ដូរប្រាក់មកជាប្រាក់ជាតិមីយ៉ាន់ម៉ានេះ ​រដ្ឋាភិបាល​នឹងយកទៅប្រើប្រាស់​ ដើម្បី​សង​បំណុល​បរទេស ​ព្រោះវាជា​បញ្ហា​អាទិភាពជាទី​​​បំផុតរបស់​របបយោធាមីយ៉ាន់ម៉ានាពេលនេះ​​​។

រូបិយបណ្ណរបស់មីយ៉ាន់ម៉ាក៏កំពុងតែ​ធ្លាក់ចុះខ្លាំងដែរបច្ចុប្បន្ន​នេះ​ ហើយ​ទោះបីជាធនាគារកណ្តាល​​បានកំណត់អត្រាប្តូរប្រាក់ផ្លូវការនៅត្រឹម​ ១ ៨៥០ គីយ៉ាតក្នុង​១​​ដុល្លារ​អាមេរិក​កាល​ពី​ខែមេសាក៏ដោយ​ ប៉ុន្តែ​ អត្រា​ប្ដូរ​ប្រាក់​​បច្ចុប្បន្ន​នេះ ​​គឺមាន​ប្រហែល ២ ១៩០ គីយ៉ាត​នៅ​​​ក្នុង​១​ដុល្លារ​​ដែលជាការ​ប្រែ​ប្រួល​យ៉ាង​ខ្លាំង​ពី​ អត្រា​ប្ដូរ​ប្រាក់​នៅមុនពេល​របប​យោធា​ឡើង​គ្រប់​គ្រង ​ដែល​មាន​ត្រឹម​តែ​ប្រហែល ១ ៣៣០ គីយ៉ាតក្នុង​១​ដុល្លារ​តែ​ប៉ុណ្ណោះ៕

អត្ថបទ៖ សុខ ជា​




អត្ថបទបន្ទាប់


តើកម្ពុជារងការប៉ះទង្គិចអ្វីខ្លះ ពីគោលនយោបាយ«គ្មានកូវីដ» របស់ចិន?

ព័ត៌មាន
ការអនុវត្តគោលនយោបាយគ្មានកូវីដ១៩ របស់រដ្ឋាភិបាលចិន បាននិងកំពុងជិះឥទ្ធិពលយ៉ាងខ្លាំង ដល់ប្រទេសជាច្រើនលើពិភពលោក ដែលពឹងផ្អែកការធ្វើពាណិជ្ជក…

នៅទីបំផុត ប្រធានាធិបតីស្រីលង្កា ដាក់លិខិតសុំលាលែងពីតំណែងជាផ្លូវការហើយ ក្រោយពីបានភៀសខ្លួនទៅដល់ប្រទេសសិង្ហបុរី

ព័ត៌មាន
នៅទីបំផុត ប្រធានាធិបតីស្រីលង្កា លោកហ្កូតាបាយ៉ា រ៉ាចាប៉ាសា (Gotabaya Rajapaksa) បានដាក់លិខិតសុំលាលែងពីតំណែងជាផ្លូវការកាលពីថ្ងៃព្រហស្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ