បញ្ហានៅកូរ៉េខាងជើង

ប្រមុខដឹកនាំកូរ៉េខាងជើងដាក់ផែនការបោសម្អាតមន្ត្រីអាក្រក់ និងបង្រួបបង្រួមផ្ទៃក្នុង


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃចន្ទដើមសប្តាហ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន និងសមាជិកសភាកំពូលៗរបស់លោកបានជំរុញឱ្យមានការបង្ក្រាបលើមន្ត្រីណា ដែលប្រើអំណាចរបស់ពួកគេប្រព្រឹត្តអំពើមិនសមរម្យ និងបំពានលើគោលការណ៍នៃបក្សកុម្មុយនិស្ដ។ ជាមួយគ្នានេះ លោកគីម បានប្រកាសបង្រួបបង្រួមផ្ទៃក្នុងឱ្យបានកាន់តែប្រសើរ ពិសេសក្នុងពេលដែលរបបក្រុងព្យុងយ៉ាង ព្យាយាមយកឈ្នះលើកូវីដ១៩ និងបញ្ហាសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។
លោក គីម ជុងអ៊ុន បានប្តេជ្ញាចំពោះមន្ត្រីក្រោមឱវាទ ក៏ដូចជាប្រជាជាតិរបស់លោកថា លោកនឹងប្រើ «អំណាចទល់អំណាច» ដើម្បីប្រឆាំងនឹងការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ប្រទេសកូរ៉េខាងជើង ពីសំណាក់បច្ចាមិត្តទាំងអស់។
ដោយ

ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​សភា​បក្ស​ពលករ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ពុំ​បាន​បញ្ជាក់​ច្បាស់លាស់​ថា មន្ត្រី​រូប​ណា​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ​។ ប៉ុន្តែ​អ្នក​សង្កេត​បញ្ហា​កូរ៉េ​ខាងជើង​មួយ​ចំនួន​បាន​និយាយ​ថា វា​ទំនងជា​ការ​ប៉ុនប៉ង ដើម្បី​ពង្រឹង​អំណាច​គ្រប់គ្រង​របស់​លោក​គី​ម លើ​មន្ត្រី​និង​ប្រជាជន​របស់​គាត់ ព្រមទាំង​ចង់​ឲ្យ​ពួក​គេ​ប្រមូលផ្តុំ​សាមគ្គី​គ្នា នៅ​ក្រោម​ការ​ដឹកនាំ​របស់​គាត់​ស្រប​ពេល​ដែល​ប្រទេស​កំពុង​ប្រឈម​មុខ​នឹង​ការ​លំបាក​ដូច​ជា​បញ្ហា​សេដ្ឋកិច្ច និង​មេរោគ​ឆ្លង​កូ​វី​ដ​១៩​។

ដោយឡែក អ្នកជំនាញ​មួយ​ចំនួន​ទៀត​បាន​និយាយ​ថា ការ​រឹត​បន្តឹង​លើ​សកម្មភាព​សង្គម នៅ​កូរ៉េ​ខាងជើង បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩ អាច​បង្ក​ឱ្យ​មាន​ភាព​កាន់តែ​តានតឹង​បន្ថែម​ទៀត​លើ​ផ្នែក​សេដ្ឋកិច្ច និង​សង្គមកិច្ច​របស់​ប្រទេស​។ ដូច្នេះ​ហើយ ទើប​បុរស​ខ្លាំង​កូរ៉េ​ជើង​រូប​នេះ ចង់​ធ្វើការ​ព្រមាន​ជា​ទូទៅ​ទាំង​ទៅ​លើ​ប្រជាជន និង​មន្ត្រី​របស់​លោក ក្រែង​មាន​ករណី​រើបម្រះ​កើតឡើង​។

គួរ​បញ្ជាក់​ថា កូរ៉េ​ខាងជើង​កាលពីដើម​ខែឧសភា​បាន​ទទួលស្គាល់​ថា មាន​ករណី​ឆ្លង​កូ​វី​ដ​១៩​ដល់​ពលរដ្ឋ​ជា​លើក​ដំបូង ហើយ​ក្រោយមក​បាន​រាយការណ៍​ថា​មនុស្ស​ប្រហែល ៤,៥ លាន​នាក់​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់​។ ប៉ុន្តែ អ្នកជំនាញ​នៅ​បរទេស​មានការ​សង្ស័យ​ថា ការ​ផ្ទុះ​ឡើង​នេះ មិនមែន​ទើប​ជា​លើក​ទី​មួយ​របស់​ប្រទេស​កូរ៉េ​ខាងជើង​នោះ​ទេ ហើយ​ពួក​គេ​ជឿជាក់​ថា​ស្ថិតិ​អ្នក​ឆ្លង​ក៏​មិន​ពិតប្រាកដ​ដែរ​។ មិន​ពិត​ក៏​ដោយសារ​តែ អ្វី​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ត្រូវ​បាន​រៀបចំ​ដើម្បី​ការពារ កុំឱ្យ​មាន​ផល​ប៉ះពាល់​ផ្នែក​ផ្នែក​នយោបាយ​ចំពោះ​លោក​គី​ម ស្រប​ពេល​ដែល​លោក​ចង់ ពង្រឹង​ការ​គ្រប់គ្រង​ផ្ទៃក្នុង និង​ការ​លើកកម្ពស់​ការ​ដឹកនាំ​របស់​ខ្លួនឯង​។

ក្រៅ​តែ​ពី​ការ​ដោះស្រាយ​បញ្ហា​ក្នុង​ប្រទេស និង​ក្នុង​ជួរ​ផ្ទៃក្នុង​នៃ​បក្ស​ពលករ របប​ផ្តាច់​ការ​ក្រុង​ព្យុ​ង​យ៉ាង​មិន​ភ្លេច​ឡើយ ការ​បន្ត​អភិវឌ្ឍ​និង​សាកល្បង​អាវុធ​ទំនើប​ៗ​របស់​ខ្លួន រួម​ទាំង​គម្រោង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ផង​ដែរ ព្រោះ​នេះ​ជា​វិធី​តែ​មួយ​គត់​ដែល​ព្យុ​ង​យ៉ាង​អាច​មាន​ទឹកមាត់ប្រៃ​និយាយ​ជាមួយ​សហគមន៍​អន្តរជាតិ​។

ជាក់ស្តែង កូរ៉េ​ខាងជើង​កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​នេះ បាន​បាញ់កាំភ្លើង​ធំ​ជា​ច្រើន​គ្រាប់​បន្ថែម​ទៀត នៅ​ចន្លោះ​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១១​ព្រឹក (​ម៉ោង​ក្នុងស្រុក​) ដើម្បី​បង្ហាញ​កម្លាំង​អាវុធ​មួយ​ផ្សេង​ទៀត​របស់​ខ្លួន នៅ​បន្ទាប់​ពី​មួយ​ថ្ងៃ ដែល​មេដឹកនាំ​គី​ម ជុង​អ៊ុ​ន បាន​ប្តេជ្ញា​ជំរុញ​អំណាច​យោធា​របស់​ខ្លួន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកបើករថយន្តដឹកទំនិញនៅតែបន្តធ្វើកូដកម្មនៅកូរ៉េខាងត្បូង ខណៈដែលសេដ្ឋកិច្ចប្រឈមនឹងហានិភ័យ

ព័ត៌មាន
បញ្ហាប្រេងឥន្ធនៈឡើងថ្លៃ អតិផរណាកើនឡើងខ្ពស់ កំពុងបង្កភាពចលាចលដល់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងកាន់តែខ្លាំងហើយ។ ជាក់ស្ដែង ក្រុមអ្នកបើកបរឡ…

ស្រីលង្កាបានដាក់កូតាលក់ប្រេងឥន្ទនៈសម្រាប់អ្នកបើកបរយានជំនិៈ ខណៈវិបត្តិខ្វះខាតថាមពលកាន់តែអាក្រក់

ព័ត៌មាន
ប្រទេសស្រីលង្កាបានប្រកាសពីការដាក់កូតាលក់ប្រេងឥន្ធនៈប្រចាំសប្តាហ៍សម្រាប់អ្នកបើកបរយានជំនិះ ដោយសារប្រទេសនេះ កំពុងជួបវិបត្តិខ្វះប្រេងកាន់តែអាក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ