អាស៊ានទទួលបានជំនួយ៦០០លានដុល្លារលើគម្រោងបៃតង

ដៃគូធំៗចំនួន៤ នឹងផ្ដល់ថវិកា ៦០០លានដុល្លារឲ្យអាស៊ានស្តារវិស័យថាមពលបៃតង


ដៃគូធំៗចំនួនបួនបានសន្យាថា នឹងផ្តល់ទឹកប្រាក់ ៦៦៥លានដុល្លារអាមេរិកតាមរយៈគម្រោងមួយរបស់ធនាគារអភិវឌ្ឍអាស៊ី ADB ដើម្បីយកមកប្រើប្រាស់ក្នុងគោលដៅស្តារឡើងវិញ នូវវិស័យថាមពលបៃតង និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលបញ្ចេញឧស្ម័នកាបូនទាប ព្រមទាំងភាពធន់នឹងអាកាសធាតុ នៅក្នុងប្រទេសនៃតំបន់អាស៊ាន។ បើតាមការចុះផ្សាយលើគេហទំព័រផ្លូវការរបស់ធនាគារពិភពលោក ADB ថវិកានេះ ក៏នឹងត្រូវរួមចំណែកក្នុងការស្ដារការងើបឡើងវិញ របស់ប្រទេសក្នុងតំបន់ពីវិបត្តិកូវីដ១៩ផងដែរ។
អាស៊ានទទួលបានជំនួយ៦០០លានដុល្លារលើគម្រោងបៃតង
ដោយ

គម្រោង​ថវិកា​នេះ ត្រូវ​បាន​ប្រកាស​ឡើង​នៅ​ក្នុង​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តី​ពី​អាកាសធាតុ​លើក​ទី​២៦ ហៅ​កាត់​ថា COP26 នា​ប្រទេស​ស្កុ​ត​ឡេ​ន​។ ក្នុង​ចំណោម​ថវិកា​ទាំង ៦៦៥​លាន​ដុល្លារ​ដែល​ទទួល​បាន​ពី​ដៃគូរ​រួម​មាន ទទួល​បាន ១៥១​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​អង់គ្លេស​, ១៥៥​លាន​ដុល្លារ​ពី​គម្រោង​ផ្តល់​ប្រាក់​កម្ចី របស់​រដ្ឋាភិបាល អ៊ី​តា​លី ហៅ​កាត់​ថា CDP, ជិត​៦០​លាន​ដុល្លារ​ពី​សហភាព​អឺរ៉ុប និង​៣០០​លាន​ដុល្លារ​ទៀត​ទទួល​បាន​ពី មូលនិធិ​អាកាសធាតុ​បៃតង ហៅ​កាត់​ថា GCF​។

ប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី ADB លោក Masatsugu Asakawa បាន​និយាយ​ថា ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​មានឱកាស​ល្អ ក្នុង​ការ​កសាង​អនាគត​ពណ៌​បៃតង​ដ៏​ស្រស់បំព្រង បន្ទាប់​ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ត្រូវ​បាន​បញ្ចប់​ទៅ​។ លោក​បាន​បន្ថែម ថវិកា​នេះ​នឹង​ជួយ​ព​ន្លឿ​ន​លំហូរ​នៃ​ការ​វិនិយោគ ដើម្បី​គាំទ្រ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និរន្តរភាព​បរិស្ថាន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សមធម៌​។

គួរ​ជម្រាប​ថា ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច សុខភាព​សាធារណៈ និង​សង្គម​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ វេទិកា​នេះ នឹង​ផ្តល់​ហិរញ្ញប្បទាន និង​ជំនួយ​បច្ចេកទេស ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​វិនិយោគ និង​ជំរុញ​ការ​ផ្តល់​ហិរញ្ញប្បទាន​សាធារណៈ និង​ឯកជន​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង ដែល​ឈាន​ទៅ​បង្កើត​ការងារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ផង​ដែរ​។

ជំនួយ​ដដែល ក៏​នឹង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​សមាជិក​អាស៊ាន ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អាកាសធាតុ​របស់​ពួក​គេ ក្រោម​កិច្ចព្រមព្រៀង​អាកាសធាតុ​ទី​ក្រុងប៉ារីស​កាលពី​ឆ្នាំ​២០១៥​ផង​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលីថា កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមាននៅខែមករាឆ្នាំ២០២២

ព័ត៌មាន
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ឬហៅកាត់ថា RCEP ដែលជាកិច្ចព្រមព្រៀងដ៏ធំមួយ ដែលមានការចូលរួមពីប្រទេសតំបន់អាស៊ានទាំង១០…

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ ទិតៀនខ្លាំងៗចំពោះកញ្ចប់ថវិកាចំណាយ២០២២របស់រដ្ឋាភិបាល

ព័ត៌មាន
អ្នកនយោបាយវ័យចំណាស់ និងជាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺលោក មហាធៀ មហាមេត បាននិយាយតិះទៀតខ្លាំងៗទៅការបែងចែកកញ្ចប់ថវិកាចំណាយដ៏ច្រើនលើសល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ