វ៉ាក់សាំង Pfizer/BioNTech ដឹកមកដល់សិង្ហបុរីហើយ

​វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer/BioNTech ដឹក​​​មក​ដល់​សិង្ហបុរី​ហើយ


នៅយប់ថ្ងៃចន្ទ ទី២១ ខែធ្នូនេះ យន្តហោះដឹក​វ៉ាក់សាំង​កូវីដ-១៩ ពី​ក្រុមហ៊ុន Pfizer/BioNTech ​បាន​មកដល់​សិង្ហ​បុរីហើយ ធ្វើ​ឲ្យ​សិង្ហ​បុរី​ជា​ប្រទេស​ដំបូងគេ​បង្អស់​នៅ​អាស៊ី ដែល​ទទួល​បាន​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក និង​អាល្លឺម៉ង់ Pfizer/BioNTech ។
​វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer/BioNTech ដឹក​​​មក​ដល់​សិង្ហបុរី​ហើយ
ដោយ

ការផ្សាយ​របស់​ Channel News Asia ឲ្យ​ដឹងថា វ៉ាក់សាំងកូវីដ-១៩ទាំងនេះ ដឹកតាម​ជើង​ហោះហើរ​ SG7979 តាមរយៈយន្តហោះប្រភេទដឹកទំនិញ 747-400 របស់​​អាកាសចរណ៍ Singapore Airlines (SIA) ដែលបាន​ចេញដំណើរពីទីក្រុង​ប្រ៊ូហ៊្សែល​ និង​បានចុះ​ចត​នៅ​ព្រលានយន្ត​ ឆាងអ៊ី សិង្ហបុរី នៅវេលា​ម៉ោង ៧ និង ៣៦នាទីយប់ ថ្ងៃចន្ទនេះ ។ រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​របស់សិង្ហបុរី ជាអ្នក​ទៅទទួល​វ៉ាក់សាំង​ទាំងនេះ នៅឯព្រលានយន្តហោះ ។ 

នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក លី ស្ហៀនឡុង បានសរសេរសារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ថា "[ខ្ញុំ]សប្បាយចិត្ត​ដែល​បាន​ឃើញ​ការដឹកជញ្ជូន​វ៉ាក់សាំង​មក​ដល់​ប្រទេស​សិង្ហបុរី តាមជើង​ហោះហើរ​ SQ7979 - នេះជា​អំណោយ​ដែល​យើងទាំងអស់​បាន​ទន្ទឹងរង់ចាំ ។" 

លោក​ លី បាន​បន្ត​ទៀត​ថា "ខ្ញុំសង្ឃឹមថា ដំណឹងនេះ​នឹងផ្ដល់​ភាពរីករាយ​ដល់​ប្រជាជន​សិង្ហបុរី សម្រាប់រដូវបុណ្យទាននេះ និង​ផ្ដល់​នូវ​ហេតុផល​ដើម្បី​ភាព​សុទិដ្ឋិនិយម​សម្រាប់ឆ្នាំ​២០២១ ។"

បើ​តាម​លោកនាយករដ្ឋមន្ត្រី​សិង្ហបុរី នៅពេល​ដ៏ខ្លីខាងមុខនេះ ក្រុម​ការងារចម្រុះ​ក្រសួង​នឹងប្រកាស​ព័ត៌មានលម្អិត​អំពី​ការ​ចែកចាយ​និងការចាក់វ៉ាក់សាំង ។ លោកថា បុគ្គលិក​សុខាភិបាល​និង​ជនចាស់ជរា នឹងទទួលបានអាទិភាព និងថា ការចាក់​វ៉ាក់សាំង​នឹងធ្វើ​ឡើង​ដោយ​គោលការណ៍ស្ម័គ្រចិត្ត ប៉ុន្តែ លោក លី បាន​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​សិង្ហ​បុរីចាក់វ៉ាក់សាំងទាំងអស់គ្នា ៕




អត្ថបទបន្ទាប់


ខេត្តសមុទ្រសាខន របស់ថៃ អាចខាតបង់ប្រមាណ ៣៣លានដុល្លារក្នុងមួយថ្ងៃ ដោយសារតែផ្ទុះការឆ្លងកូវីដ-១៩ ធ្ងន់ធ្ងរ

ព័ត៌មាន
ការបិទទ្វារខេត្តសមុទ្រសាខន ប្រទេសថៃ ក្រោយពីមានការផ្ទុះឡើងនូវ ករណីឆ្លងមេរោគកូវីដ-១៩ ជាច្រើនករណីនោះ អាចនឹងធ្វើឲ្យខេត្តនេះ ខាតបង់ទឹកប្រាក់ប្…

ការដឹកជញ្ជូនទំនិញតាមព្រំដែនកម្ពុជា-ថៃ រងផលប៉ះពាល់តិចតួច ពីការផ្ទុះករណីឆ្លងកូវីដ-១៩ ខ្លាំងនៅប្រទេសថៃ

ព័ត៌មាន
អ្នកជំនួញ និងអ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិកកម្ពុជា បានអះអាងថា ក្រោយពីមានការផ្ទុះឡើងនូវករណីឆ្លងកូវីដ-១៩ខ្លាំង នៅខេត្តសមុទ្រស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ