ការនាំចេញជ្រូកនៅថៃ

ថៃរក្សាកំណើននាំចេញជ្រូកទៅក្រៅប្រទេស ទោះបីមានការបារម្ភពីជំងឺប៉េសជ្រូកអាហ្វ្រិករាលដាលខ្លាំងក៏ដោយ


ជំងឺប៉េសជ្រូកអាហ្វ្រិកបានសម្លាប់ជ្រូកអស់រាប់លានក្បាល នៅពាសពេញទ្វីបអាស៊ីចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ ដែលជាហេតុធ្វើឲ្យការចិញ្ចឹមជ្រូក មិនថាជ្រូករស់ ឫ សាច់ជ្រូកនោះទេ មានការធ្លាក់ចុះយ៉ាងគំហុក មិនអាចបំពេញតម្រូវការទីផ្សារបានគ្រប់គ្រាន់ទេ។ ការផ្គត់ផ្គង់មិនគ្រប់គ្រាន់ ធ្វើឲ្យតម្លៃសាច់ជ្រូកមានការកើនឡើងជាបន្តបន្ទាប់ផងដែរ។
ចិនកំពុងជំរុញឲ្យក្រុមហ៊ុនអាលីបាបាលក់ទ្រព្យសម្បត្តិរបស់ខ្លួនចេញពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ
ដោយ

ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០២០ ប្រទេស​ថៃ​មាន​កំណើន​នាំ​ចេញ​ជ្រូក​រស់​កើនឡើង​ដល់​ទៅ​ជាង ៣៣០% ។ ហើយ​ថៃ​នៅ​តែ​រក្សា​កំណើន​នាំ​ចេញ​ជ្រូក​ទៅ​ក្រៅប្រទេស ទោះបី​មានការ​បារម្ភ​ពី​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​រាលដាល​ខ្លាំង​ក៏​ដោយ​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​បាងកក​ប៉ុស្ដិ៍​។

ប្រការ​ដែល​អនុញ្ញាត​ឲ្យ​ថៃ​អាច​នាំ​ចេញ​ជ្រូក​រស់​កើនឡើង​បាន​ច្រើន​ដូចនេះ​ក៏​ដោយសារ​តែ​ថៃ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ផ្សេង​ទៀត​នៅ​អាស៊ី​ដែល​មានការ​រាលដាល​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​តិច​តូច​ជាងគេ​។

នៅ​ក្នុង​នោះ​ផង​ដែរ ប្រទេស​កម្ពុជា ឡាវ និង វៀតណាម សុទ្ធតែ​ជា​ប្រទេស​ដែល​រង​គ្រោះ​ខ្លាំង​ដោយសារ​តែ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក ជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​ជិតខាង​របស់​ថៃ​ទាំង​៣​នេះ​បង្កើន​ការ​នាំ​ចូល​ជ្រូក​ពី​ថៃ​កាន់តែ​ច្រើន ជាក់ស្តែង​កម្ពុជា​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ប្រមាណ ៦០% វៀតណាម​នាំ​ចូល ២៦% និង ឡាវ​១០%​។

ក្រៅ​តែ​ការ​នាំ​ចេញ​ជ្រូក​រស់​កើនឡើង​ក្នុង​ឆ្នាំ​២០២០ ថៃ​ក៏​បាន​បង្កើន​ការ​នាំ​ចេញ​សាច់​ជ្រូក​ក្រៀម សាច់​ជ្រូក​កក និង សាច់​ជ្រូក​កែ​ច្នៃ​របស់​ខ្លួន​ក្នុង​រង្វង់ ៧០% លើស​ឆ្នាំ​២០១៩​ផង​ដែរ​។

យ៉ាងណាមិញ លោក រតនា​គុល អគ្គនាយក​ការិយាល័យ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​របស់​ក្រសួងពាណិជ្ជកម្ម​ថៃ បាន​គូសបញ្ជាក់​ថា ទោះបី​ការ​នាំ​ចេញ​ជ្រូក​មាន​កំណើន​ខ្លាំង​ក៏​ពិតមែន ប៉ុន្តែ​ចំនួន​នេះ​មាន​ត្រឹម ០,៣% នៃ​ការ​នាំ​ចេញ​ផលិតផល​ទាំងអស់​របស់​ថៃ​ប៉ុណ្ណោះ ហើយ​វា​មិន​អាចយ​កមក​ប៉ះប៉ូវ​លើ​ការ​ធ្លាក់​ចុះ​ការ​នាំ​ចេញ​ទំនិញ​ផ្សេង​ៗ​របស់​ថៃ​អំឡុង​វិបត្តិ​កូ​វី​ដ​-១៩​បាន​នោះ​ទេ​។

ប៉ុន្តែ​លោក រតនា​គុល រំពឹង​ថា​ការ​នាំ​ចេញ​ជ្រូក សាច់​ជ្រូក និង​ផលិតផល​ម្ហូបអាហារ​ផ្សេង​ទៀត​នឹង​បន្ត​កើនឡើង​នៅ​ឆ្នាំ​២០២១ នេះ​ដោយសារ​រដ្ឋាភិបាល​កំពុង​ជំរុញ​ឱ្យ​ប្រទេស​ថៃ​ក្លាយជា​ប្រទេស  ផលិត​អាហារ​ដែល​មានគុណ​ភាពល្អ​បំផុត​នៅ​លើ​ពិភពលោក ព្រមទាំង​ពង្រីក​ចំណែក​ទីផ្សារ​ម្ហូបអាហារ​ពិភពលោក​ផង​ដែរ​។

សូម​បញ្ជាក់​ថា ក្រោយ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ផ្តើម​រាលដាល​នៅ​អាស៊ី​ក្នុង​ឆ្នាំ ២០១៨ មាន​សត្វ​ជ្រូក​ប្រមាណ​ជាង ៧​លាន​ក្បាល​បាន​ងាប់ និង​ត្រូវ​គេ​យក​ទៅ​សម្លាប់​។ ទ្វីបអាស៊ី​ជា​កន្លែង​ដែល មាន​សត្វ​ជ្រូក​ងាប់​ច្រើន​ជាងគេ ពោល​មាន​បរិមាណ​ដល់​ទៅ​ជាង ៨០%​នៃ​សត្វ​ជ្រូក​ក្នុង​ពិភពលោក​រាប់​ចាប់ពី​ឆ្នាំ​២០១៦ ដល់ ឆ្នាំ​២០២០​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនកំពុងជំរុញឲ្យក្រុមហ៊ុនអាលីបាបាលក់ទ្រព្យសម្បត្តិរបស់ខ្លួនចេញពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មាន
រឿងរសើបរវាងស្ថាបនិកក្រុមហ៊ុនអាលីបាបា ជាមួយនឹងរដ្ឋាភិបាលនៅតែបន្ដកើតឡើងជាហូរហែរ ពិសេសគឺការរុញឲ្យមហាសេដ្ឋីចិនរូបនេះ ស្ថិតនៅក្រោមសម្ពោធរប…

ប្រទេសអ្នកនាំចេញប្រេងធំៗនៅអាស៊ីកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងទីផ្សារប្រេងនៅអូស្ត្រាលី

ព័ត៌មាន
ប្រទេសអ្នកនាំចេញប្រេងឥន្ធនៈធំៗនៅតំបន់អាស៊ី កំពុងផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីផ្សារប្រេងនៅអូស្ត្រាលី ដែលបច្ចុប្បន្នប្រទេសនេះ កំពុងមា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ