អាមេរិក-​១១ កញ្ញា

កូន​ប្រុស​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បង្ហោះ​​សារ​រំឭក​ខួប​ភេរវកម្ម​នៅ​អាមេរិក (១១ កញ្ញា)


ថ្ងៃទី១១ កញ្ញា កាលពី​១៦ឆ្នាំ​មុន ព្រឹត្តិការណ៍​វាយ​ប្រហារ​ភេរវកម្ម​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ បាន​កើត​ឡើង​ទៅ​លើ​សហរដ្ឋ​អាមេរិក និង​ប្រជាជន​អាមេរិក នៅក្នុងទីក្រុង​ញូវយ៉ក។
លោក ហ៊ុន ម៉ានី តំណាង​រាស្ត្រ និងជា​កូន​ប្រុស​នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន។ រូបភាព៖ ហ្វេសប៊ុក
ដោយ

អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភព​លោក នៅ​ក្នុង​ទីក្រុង​ញូវយ៉ក ត្រូវ​បាន​ភេរវករ​បញ្ជា​យន្តហោះ​បើក​បំបុក​ បំផ្លាញ​អគារ​នេះ​ទាំងស្រុង និង​ជីវិត​មនុស្ស​រាប់​ពាន់នាក់។

ជា​ការរំឭក​នូវ​ព្រឹត្តិការណ៍​ដ៏​អមនុស្សធម៌​នេះ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ​កម្ពុជា និង​ជា​កូន​ប្រុស​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បង្ហោះ​សារ​​ដែល​បង្កប់​អត្ថន័យ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​លើ​ហ្វេសប៊ុក។ 

លោក ហ៊ុន ម៉ានី បាន​សរសេរ​យ៉ាងដូច្នេះ​ថា «កម្ពុជា ក៏​ដូច​ជា​ពិភព​លោក​ទាំងមូល បាន​ងើប​ឈរ​រួម​គ្នា​ជាមួយ​សហរដ្ឋ​អាមេរិក និង​ប្រជាជន​អាមេរិក ក្នុង​អំឡុង​ពេល​ដ៏​គួរ​ឲ្យ​តក់ស្លុត​នេះ»។

ក្នុង​សារ​ដដែល​ លោក​ ហ៊ុន ម៉ានី បាន​បន្ត​ថា «យើង​ឈរ​ជាមួយ​អាមេរិក ដើម្បី​បង្ហាញ​សាមគ្គីភាព​ក្នុង​គ្រា​លំបាក ដើម្បី​ផ្ដល់​ការគាំទ្រ​និង​ការរំលែក​ទុក្ខ​ដោយស្មោះ​ ចំពោះ​ការ​បាត់បង់​អាយុ​ជីវិតប្រជាជន​អាមេរិក»។ «ហើយ​ យើង​ឈរ​ជាមួយ​អាមេរិក ដើម្បី​ថ្កោល​ទោស​ចំពោះ​ការវាយប្រហារ ដែល​បាន​រៀបគម្រោង​និង​អនុវត្ត​ដោយ​បរទេស ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​ភេរវជន...»។

ពាក្យ​មួយ​ឃ្លា​ដែល​បង្កប់​ន័យ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ក្នុង​សារ​លើ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន ម៉ានី ត្រង់​លោក​និយាយថា «ដូចគ្នា​នឹង​សហរដ្ឋ​អាមេរិក​ដែរ ប្រទេស​កម្ពុជា​នឹង​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​ការពារ​ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ នូវ​សុខ​សុវត្ថិភាព​ជូន​ប្រជាជន​កម្ពុជា ពី​ការ​គំរាម​កំហែង​ណា​មួយ​ក៏​ដោយ​»។

រូបភាព​នៃ​ព្រឹត្តិការណ៍​វាយ​ប្រហារ​លើ​អាមេរិក ថ្ងៃ​ទី១១ កញ្ញា។ (wikipedia.com)

គួររំឭកថា ការវាយប្រហារ​ដោយ​ភេរវកម្ម​ ថ្ងៃ​១១ កញ្ញា គឺ​រៀបចំ​ឡើង​និង​អនុវត្ត​ដោយ​ក្រុម​ភេរវកម្ម​អ៊ិស្លាម អាល់​ កៃដា។ យន្តហោះ​ដឹក​អ្នក​ដំណើរ​ ៤គ្រឿង ត្រូវ​បាន​ពួក​ភេរវករ​បញ្ជា​ឲ្យ​បើក​បុក​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​​ពិភព​លោក ក្នុង​ទីក្រុង​ញូវយ៉ក និង​ទីកន្លែង​ផ្សេង​ទៀត ដោយបាន​បំផ្លាញ​អគារ​នោះ សម្លាប់​ជីវិត​មនុស្សជិត ៣ពាន់​នាក់ និង​ធ្វើ​ឲ្យ​រង​របួស​ជាង ៦ពាន់​នាក់ ព្រមទាំង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​គិត​ជា​ទឹក​ប្រាក់ យ៉ាង​ហោច ១០​ពាន់​លានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បោះបង់​ប្រាក់​ខែ​រាប់​​ពាន់​ដុល្លារ មក​បង្កើត​សេវា​ដឹក​ជញ្ជូន​​ម្ហូប​អាហារ Nham24

ព័ត៌មាន
លោក ចាន់ បូរីម៉ា ជា​ស្ថាបនិក​សេវា​ដឹក​ជញ្ជូន​ម្ហូប​អាហារ Nham24 ដែល​កំពុង​មាន​ភាព​ល្បីល្បាញ​នៅ​ភ្នំពេញ។ ដើម​ឡើយ លោក​គឺ​ជា​ប្រធាន​ផ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ