អង្ករថៃឡើងថ្លៃដោយសារតែវីរុសកូវីដ ១៩

តម្លៃអង្ករថៃ រំពឹងនឹងកើនឡើងដល់ ពាក់កណ្តាលឆ្នាំ២០២០ ដោយសារតែវីរុសកូវីដ ១៩


តម្លៃអង្ករថៃ នៅលើទីផ្សារអន្តរជាតិត្រូវបានរំពឹងថា នឹងកើនឡើងរហូតដល់ ពាក់កណ្តាលឆ្នាំ ២០២០នេះ ដោយសារតែ អ្នកប្រើប្រាស់ជុំវិញសកលលោក កំពុងតែប្រមូលទិញ បំពេញស្តុករបស់ពួកគេ ជាពិសេសប្រទេសចិន មិនទំនងនឹងបង្កើនការនាំចេញអង្ករនោះទេ ដើម្បីការពារដល់សន្តិសុខស្បៀង ក្នុងអំឡុងពេលមានវិបត្តិវីរុសកូវីដ ១៩។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកថៃ Bangkok Post ចេញផ្សាយនៅថ្ងៃនេះ។
តម្លៃអង្ករថៃ រំពឹងនឹងកើនឡើងដល់ ពាក់កណ្តាលឆ្នាំ២០២០ ដោយសារតែវីរុសកូវីដ ១៩(រូបភាព៖thairiceandfoods.com)
ដោយ

លោក ឆូ​គៀត អូ​ផា​វង្ស ប្រធានកិត្តិយស​នៃ​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា តម្រូវការ​ទីផ្សារ​អង្ករ​នៅ​លើ​សកលលោក បាន​បន្ត​កើនឡើង​ខ្លាំង តាំងពី​មានការ​ផ្ទុះ​ឡើង​នូវ មេរោគ​កូ​វី​ដ ១៩ ដែល​បាន​ធ្វើ​ឲ្យ​តម្លៃ​អង្ករ​កើនឡើង​ប្រមាណ ៣០ ទៅ ៥០​ដុល្លារ ក្នុង​មួយ​តោន នៅ​ដើមឆ្នាំ ២០២០​នេះ​។លោក​បន្ត​ថា ប្រជាជន នៅ​ក្នុង​សហរដ្ឋអាមេរិក អឺរ៉ុប និង​អាស៊ី ភាគច្រើន​ស្នាក់​នៅ​ក្នុងផ្ទះ ខណៈ​ដែរ​ប្រទេស​ចិន ដែល​មាន​ស្តុក​អង្ករ​រហូត​ដល់​ទៅ ១២០​លាន​តោន បាន​ផ្អាក​ការ​នាំ​ចេញ​អង្ករ​ប្រមាណ ៤​លាន​តោន សម្រាប់​ឆ្នាំ​នេះ​។

អាជីវករ មក​ពី​បណ្តា​ប្រទេស​ជា​ច្រើន ចាប់អារម្មណ៍​នឹង អង្ករ​របស់​ថៃ ដោយ​ពួក​គេ​បាន​បញ្ជា​ទិញ ដោយ​មិន​កំណត់​ចំនួន​នោះ​ឡើយ ដើម្បី​បំពេញ​ស្តុក​របស់​ពួក​គេ ហើយ​វា​បាន​ធ្វើ​ឲ្យ អង្ករ ស កើនឡើង​ថ្លៃ​ពី ៤០០​ដុល្លារ ដល់​ប្រមាណ ៤៥០​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​តោន នៅ​ដើមឆ្នាំ​នេះ​។

លោក ឆូ​គៀត បាន​ធ្វើការ​ប៉ាន់​ប្រមាណ​ថា តម្លៃ​អង្ករ នឹង​បន្ត​កើនឡើង​រហូត​ដល់ ពាក់កណ្តាល​ឆ្នាំ ២០២០​នេះ ឬ​អាច​យូរ​ជាង​នេះ​ទៅ​ទៀត បើសិនជា បញ្ហា​មេរោគ​កូ​វី​ដ ១៩ នៅ​តែ​បន្ត​។សូម​ជម្រាប​ដែរ​ថា សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ បាន​កំណត់​គោលដៅ នាំ​ចេញ​អង្ករ ក្នុង​ឆ្នាំ ២០២០ គឺ​ប្រមាណ ៧,៥​លាន​តោន ដូច​ទៅ​នឹង​គោលដៅ​កំណត់​ដោយ ក្រសួងពាណិជ្ជកម្ម​ថៃ នឹង​រំពឹង​ទទួល​បាន​ចំណូល​ជាង ៤​ពាន់ ២​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង ជប៉ុន នៅដើមឆ្នាំ២០២០ បង្ហាញពីសញ្ញាវិជ្ជមាន

ព័ត៌មាន
អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO បានឲ្យដឹងថា ក្នុងខែមករាឆ្នាំ ២០២០ នេះកម្ពុជាសម្រេចការនាំចេញទំនិញទៅកាន់ជប៉ុនក្នុងតម្លៃទឹ…

ក្រុមហ៊ុនខ្នាតយក្សល្បីៗជាច្រើនបានបោះទុនវិយោគ និងកំពុងចែចូវដីតំបន់សែនសុខ

ព័ត៌មាន
តំបន់តំបន់សែនសុខ៥ឆ្នាំចុងក្រោយ ត្រូវបានអ្នកជំនាញកត់សម្គាល់ឃើញថា មានការរីកលូតលាស់យ៉ាងឆាប់រហ័សបំផុត ជាមួយនិងការអភិវឌ្ឍបុរីលំនៅដ្ឋាន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ