បញ្ហាស្បៀងនៅអ៊ុយក្រែន

លោកពូទីនថា លោកមានឆន្ទៈរកដំណោះស្រាយនាំចេញស្បៀងពីអ៊ុយក្រែន ប៉ុន្ដែរង់ចាំតែការសហការពីលោកខាងលិច


ជាថ្មីម្តងទៀតប្រធានាធិបតីបារាំងលោកម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោកអាឡាវ ស្ហុលស៍ បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីន នាចុងសប្តាហ៍មុន។ នៅក្នុងកិច្ចសន្ទនាប្រមុខដឹកនាំបារាំង បានស្នើឲ្យលោកពូទីនជួបចរចាផ្ទាល់ជាមួយប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡេនស្គី រកដំណោះស្រាយការទូតដើម្បីបញ្ចប់សង្គ្រាម។ លើសពីនេះ សំណុំរឿងជាប់គាំងស្បៀងអាហាររបស់អ៊ុយក្រែននៅតាមកំពង់ផែសមុទ្រខ្មៅដែលបច្ចុប្បន្នកំពុងគ្រប់គ្រងដោយរុស្ស៊ី ក៏ត្រូវបានគេស្នើទៅកាន់ភាគីរុស្ស៊ីឲ្យជួយដោះស្រាយផងដែរ។
រុស្ស៊ីមានឆន្ទៈនិយាយពីវិបត្តិស្បៀងអាហារជាមួយលោកខាងលិច

ជា​ការ​ឆ្លើយ​តប​លោកពូ​ទី​ន​និយាយ​ថា លោក​មាន​ឆន្ទៈ​ក្នុង​ការ​ពិភាក្សា​អំពី​ការ​បន្ត​ការ​នាំ​ចេញ​ស្បៀង ពិសេស​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន​ឡើង​វិញ ដោយ​រង់​ចាំតែ​លោក​ខាងលិច​សហការ​តែ​ប៉ុណ្ណោះ​។

ប្រទេស​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន បើ​បូក​បញ្ចូល​គ្នា​ទៅ​មាន​ផលិតកម្ម​តំណាង​ឲ្យ​ជិត​មួយ​ភាគ​បី​នៃ​ការ​ផ្គត់ផ្គង់​ស្រូវ​សាលី​សកលលោក ខណៈ​ដែល​ប្រទេស​រុ​ស្ស៊ី​តែង​ឯង ក៏​ជា​អ្នក​នាំ​ចេញ​ជី​កសិកម្ម​ជាស​កល​ដ៏​សំខាន់​មួយ​ផង​ដែរ ហើយ​អ៊ុយ​ក្រែ​ន​ជា​អ្នក​នាំ​ចេញ​ពោត និង​ប្រេង​ផ្កាឈូករ័ត្ន​ដ៏​ធំ​។ ជា​រួម​ប្រទេស​ទាំង​ពីរ​នេះ មាន​ឃ្លាំង​ផ្គត់ផ្គង់​វត្ថុធាតុដើម និង​ស្បៀងអាហារ​សំខាន់​ៗ​ជា​ច្រើន​ប្រភេទ​សម្រាប់​ក្រពះ​មនុស្ស​ជា​ច្រើន​លើ​លោក​។

វិមាន​ក្រឹម​ឡាំង​បាន​ស្រង់​សំដី​លោកពូ​ទី​ន​ពី​ការ​ពិភាក្សា​កាលពី​ថ្ងៃ​សៅរ៍​ដោយ​លើក​ឡើង​ថា រុ​ស្ស៊ី​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​ស្វែងរក​ជម្រើស និង​ដំណោះស្រាយ សម្រាប់​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ និង​ស្បៀងអាហារ​ទូទៅ​ទាំងអស់​ដោយ​មិន​មានការ​រារាំង រួម​ទាំង​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ និង​ស្បៀង​អ៊ុយ​ក្រែ​ន​ពី​កំពង់​ផែ​សមុទ្រ​ខ្មៅ​ផង​ដែរ​។

បើ​តាម​វិមាន​ក្រឹម​ឡាំង រុ​ស្ស៊ី​ក៏​បាន​ជូនដំណឹង​ដល់​ប្រធានាធិបតី​បារាំង និង​អធិការបតី​អា​ល្លឺ​ម៉​ង់ ថា​ប្រទេស​រុ​ស្ស៊ី​បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​បង្កើន​ការ​នាំ​ចេញ​ជី និង​ផលិតផល​កសិកម្ម​របស់​ខ្លួន ប្រសិនបើ​ទណ្ឌកម្ម​ប្រឆាំង​នឹង​ម៉ូ​ស្គូ​ត្រូវ​បាន​ដក​ចេញ​។

គួរ​ជម្រាប​ថា អ៊ុយ​ក្រែ​ន និង​បណ្តា​ប្រទេស​លោក​ខាងលិច​បាន​ចោទ​រុ​ស្សី​ថា មាន​បំណង​បង្ក​ផល​ប៉ះពាល់​ដល់​បញ្ហា​ស្បៀងអាហារ​សកល តាម​រយៈ​ការ​ឈ្លានពាន​ទៅ​លើ​អ៊ុយ​ក្រែ​ន ហើយ​ដែល​បាន​ធ្វើ​ឱ្យ​តម្លៃ​គ្រាប់​ធញ្ញជាតិ ប្រេងឆា ប្រេងឥន្ធនៈ និង​ជី​កសិកម្ម​ឡើងថ្លៃ​ខ្លាំង​។ ប៉ុន្តែ​រុ​ស្ស៊ី​វិញ បាន​ស្តីបន្ទោស​ស្ថានការណ៍​នេះ បណ្តាល​មល​ពី​ទណ្ឌកម្ម​លោក​ខាងលិច​ដែល​បាន​ដាក់​ប្រឆាំង​នឹង​ខ្លួន ហើយ​ថា​ភាគី​អ៊ុយ​ក្រែ​ន​បាន​ដាក់​បង្កប់​មីន​តាម​កំពង់​ផែ​ទើប​ធ្វើ​ឲ្យ​ពិបាក​នាំ​កប៉ាល់​ចេញ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដឹស្តា មេរាហ្កាដិន គម្រោងដែលពោពេញទៅដោយបរិយាកាសរស់នៅបែបធម្មជាតិ

ព័ត៌មាន
ស្របតាមការអភិវឌ្ឍឥតឈប់ឈរ ទៅតាមផែនការមេ ឆ្នាំ2035 នៅជុំវិញរាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថា ភាគខាងត្បូងកំពុងតែមមាញឹកអភិវឌ្ឍជាមួយនឹងស…

ឥណ្ឌានឹងនាំចូលធ្យូងថ្មលើកដំបូង ខណៈកំពុងប្រឈមកង្វះខាតថាមពលនាពេលខាងមុខ

ព័ត៌មាន
ក្រុមហ៊ុនរដ្ឋរបស់ប្រទេសឥណ្ឌា Coal India ដែលជាក្រុមហ៊ុនរករ៉ែធ្យូងថ្មធំជាងគេបំផុតក្នុងពិភពលោកនឹងនាំចូលប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់ជំនួសថាមព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ