ធនាគារអេស៊ីលីដា

លោកបណ្ឌិត អ៊ិន ចាន់នី ពន្យល់ពីមូលហេតុនៃបំណុលវ័ណ្ឌកនៅកម្ពុជា


លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានពន្យល់ពីមូលហេតុដែលសហគ្រាសឬពលរដ្ឋមួយចំនួន មានបំណុលវ័ណ្ឌក ពោល គឺគ្មានប្រាក់​សងត្រឡប់ទៅធនាគារ ឬមីក្រូហិរញ្ញវត្ថុ។ តើមានហេតុ​ផល​អ្វីខ្លះ?
លោកបណ្ឌិត អ៊ិន ចាន់នី ពន្យល់ពីមូលហេតុនៃបំណុលវ័ណ្ឌកនៅកម្ពុជា
ដោយ

លោកបណ្ឌិត អ៊ីន ចាន់នី អះអាងថា នៅពេលអតិថិជន ដាក់ពាក្យខ្ចីប្រាក់ពីស្ថាប័ននីមួយៗ ធនាគារ ឬមីក្រូហរិញ្ញវត្ថុ តែងតែពិគ្រោះជាមួយអតិថិជន ដើម្បីពិនិត្យមើលប្រាក់ចំណូលរបស់អតិថិជន និងការយកប្រាក់ទៅធ្វើមុខរបរអ្វី សម្រាប់វាស់វែងសមត្ថភាពសងរបស់គាត់។ លើសពីនេះ ស្ថាប័នហិរញ្ញវត្ថុ ពិនិត្យតាំងពីអត្តចរិតអតិថិជន មុនមើលទ្រព្យធានាផ្សេងៗ។ ការធ្វើបែបនេះ ដើម្បីរៀបចំផ្តល់ប្រាក់កម្ចីឲ្យមានប្រសិទ្ធភាព។

លោកបណ្ឌិត អ៊ិន ចាន់នី បានថ្លែងយ៉ាងដូច្នេះថា៖ «ពេលខ្លះ អតិថិជន ផ្តល់ព័ត៌មានមកឲ្យយើងមិនពិត ឬផ្តល់ព័ត៌មានឲ្យយើងខ្វះ ពេលនោះ ទំហំឥណទានអាចច្រើនលើសពីសមត្ថភាពរបស់គាត់ ឬក៏អាចទាបជាង បើគាត់ឲ្យព័ត៌មានមិនអស់។ ដូច្នេះ ចំណូលគាត់ទាប ហើយគាត់ត្រូវការឥណទានច្រើន ពេលនោះ អាចក្លាយជាបំណុលមួយ ដែលគាត់ពិបាកសង។ ប៉ុន្ដែ ស្ថាប័នឲ្យខ្ចី ធនាគារ ឬមីក្រូហរិញ្ញវត្ថុ បានថ្លឹងថ្លែងច្បាស់លាស់មុន ឲ្យខ្ចី។ ពេលខ្លះទៀត អតិថិជន ពេលយើងឲ្យខ្ចីតិច គាត់​ទៅស្វែងរកប្រភពទុនពីស្ថាប័នមួយ ឬពីរ ឬ៣ទៀត ដែលនោះហើយជាបញ្ហាលំបាកសង ខណៈយើងបានពិភាក្សាជាមួយគាត់ហើយថា គាត់មានអាជីវកម្មប៉ុណ្ណឹង មានប្រាក់ចំណូលប៉ុណ្ណឹង វាស្របនឹងឥណទានកម្រិតណា បើគាត់មានមុខរបរដដែល ហើយខ្ចីស្ថាប័នពីរបី នោះហើយជាបំណុលវ័ណ្ឌក»។  

លោកបណ្ឌិត អ៊ិន ចាន់នី បានបន្ថែមថា ក្រៅពីកត្តាអតិថិជន បំណុលវ័ណ្ឌក ក៏កើតចេញពីស្ថាប័នផ្តល់ឥណទានផងដែរ។ លោកពន្យល់ថា នៅកម្ពុជាមានការិយាល័យមួយទៀត គេហៅថា ការិយាល័យឥណទានកម្ពុជា ដែលបង្កភាពងាយស្រួលដល់ស្ថាប័នផ្តល់ឥណទាន អាចចូលពិនិត្យមើលទិន្នន័យ និងផ្ទៀងផ្ទាត់មើល ថាតើអតិថិជនហ្នឹង បានប្រើប្រាស់ឥណទានស្ថាប័នណាមួយហើយឬនៅ? 

លោកបណ្ឌិតអត្ថាធិប្បាយថា៖ «ពេលពិនិត្យហើយ ស្ថាប័នដទៃ ឃើញស្ថាប័នមួយឲ្យខ្ចីហើយ មិនគួរ បន្ថែមឥណទានលើហ្នឹងទៀតទេ ព្រោះធ្វើឲ្យមានបន្ទុកសង ឬកាតព្វកិច្ចក្នុងការសងមានការលំបាកដល់អតិថិជន។ បំណុលវ័ណ្ឌក បានកើតចេញពីអ្នកទាំងអស់គ្នា ចង់និយាយថា គ្រប់ភាគីពាក់ព័ន្ធ អាចកើតមកពីស្ថាប័នដែលឲ្យខ្ចីធ្វើការពិនិត្យមិនអស់ ឬស្ថាប័នមួយឬពីរផ្សេងទៀត ថែមឥណទានថែមទៀត ឬអាចកើតមកអតិថិជនដែលបានផ្តល់ព័ត៌មានមិនគ្រប់គ្រាន់ ឬបំផ្លើសតួលេខ ដើម្បីបានឥណទានធំ ដែលមិនស្របជាមួយចំណូលរបស់គាត់»។ 

បើតាមប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ស្ថាប័នដែលឲ្យខ្ចី ដែលតែងតែគិតអំពីសមត្ថភាពសងរបស់អតិថិជន និងគិតពីនិរន្តភាពរបស់អាជីវកម្ម មិនមែន​ចេះតែឲ្យខ្ចីនោះទេ ពីព្រោះ កាលណាអាជីវកម្មរបស់អតិថិជនមិនអាចដំណើរការបាន ឬរលំ ឬក្ស័យធុន បានបង្កការលំបាកទាំងអស់ ទាំងស្ថាប័នឲ្យខ្ចីត្រូវប្រមូលបំណុលមកវិញដោយការលំបាក ហើយអតិថិជនបានបាត់បង់ទ្រព្យ និងមុខរបរ។ 

លោកបណ្ឌិត អ៊ិន ចាន់នី បានអះអាងទៀតថា ធនាការអេស៊ីលីដា មានឥណទានសងមិនទាន់កាលកំណត់ សម្រាប់ឆ្នាំ២០១៨នេះ មានចំនួន២.៦ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ មិនបានកើនឡើងនោះទេ ដោយសារ ធនាគារអេស៊ីលីដា បាន​ពង្រឹង​គុណភាពនៃផ្តល់ឥណទាន ដូចជា មុនផ្តល់កម្ចីធនាគារទាមទាឲ្យមានរបាយការណ៍ហិរញ្ញវត្ថុ របាយការណ៍សវនកម្ម ដើម្បីពិនិត្យមើលឲ្យបានច្បាស់លាស់ មុនផ្តល់កម្ចី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​និង​ចិន​​​វិនិយោគ​រួមគ្នា​ក្នុង​ទឹក​ប្រាក់​ជាង ៣២​លាន​ដុល្លារ​ ដាំ​ចេក​​១​ពាន់​ហិកតា​​​នៅ​កម្ពុជា​

ព័ត៌មាន
ប្រទេស​កម្ពុជា​និង​ចិន​បាន​សម្រេច​ចិត្ត​បោះទុន​វិនិយោគ​រួម​គ្នា ក្នុង​ទឹក​ប្រាក់​ប្រមាណ​ជាង ៣២​លាន​​ដុល្លារ​​​អាមេរិក សម្រាប់​ការ​វិនិ…

ក្រសួងកសិកម្មស្វាគមន៍ ក្រុមហ៊ុនវៀតណាមដាំចេក ៥ពាន់ហិកតានៅកម្ពុជា មកដាក់ពាក្យស្នើសុំ ដើម្បីនាំចេញទៅចិន

ព័ត៌មាន
ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានចុះអនុស្សារណៈយោគយល់គ្នា លើពិធីសារនាំចេញចេកពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន កាលពីដើមខែសីហាកន្លងទៅនេះ នៅថ្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ