ការទិញទំនិញអនឡាញ

ទិវាទិញទំនិញ Single’s Day របស់ចិន សម្រចការទិញលក់ជាង ៧៤ពាន់លានដុល្លារអាមេរិក


នៅក្នុងទិវាទិញទំនិញ Single’s Day ថ្ងៃទី ១១ ខែ ១១ របស់ប្រទេសចិន នៅក្នុងឆ្នាំ ២០២០ ដែលបានបញ្ចប់កាលពីនៅម្សិលមិញនេះ ឃើញថា សម្រេចបាននូវការទិញលក់ទំនិញជាង ៧៤ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹមតែ ១១ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី ១ មកទល់នឹងថ្ងៃទី ១១ ខែវិច្ឆិកា។ តួលេខនេះបានសបញ្ជាក់ពីភាពរឹងមាំនៃសេដ្ឋកិច្ចប្រទេសចិន ក្រោយពេលរងគ្រោះដោយសារតែមេរោគកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
ទិវាទិញទំនិញ Single’s Day របស់ចិន សម្រចការទិញលក់ជាង ៧៤ពាន់លានដុល្លារអាមេរិក (រូបភាព៖people.cn)
ដោយ

ទិវាទិញ​ទំនិញ ​Single’s Day ដែលផ្តួចផ្តើម​ដោយ​ក្រុមហ៊ុនយក្ស ​Alibaba នោះ គឺមានការ​ទិញលក់ខុស​ប្លែកពី​ឆ្នាំមុនៗ​ដែលធ្លាប់បើក​ឲ្យ​មានការ​ទិញ​តែ ១ថ្ងៃប៉ុណ្ណោះ ក៏ប៉ុន្ដែនៅ​ក្នុងឆ្នាំ ២០២០នេះ​ មានរយៈពេល​ដល់ទៅ ១១ថ្ងៃ ដែលធ្វើឲ្យ ការទិញលក់​សរុប ឈានដល់ ៧៥ពាន់​លានដុល្លារ​អាមេរិក ជាព្រឹត្តិការណ៍​ដែលមាន​ទំហំធំ​ជាង ទិវាទិញទំនិញ​របស់​អាមេរិក​ទៅទៀត។

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃក្រុមហ៊ុន ALIBABA Group បានគូស​បញ្ជាក់ថា សេដ្ឋកិច្ច​ប្រទេសចិន បានកើន ឡើង​មកវិញ មកនៅត្រឹម​កម្រិត​មុនពេលមាន​ផ្ទុះឡើង​នៃមេរោគ​កូវីដ១៩ ដោយវិស័យ​ពាណិជ្ជកម្ម​អនឡាញ​នេះ នឹងមានកំណើន ១៧% ក្នុងឆ្នាំ ២០២០នេះ ធៀបនឹងឆ្នាំមុន។

លើសពីនេះទៅទៀត តួលេខទិញ​លក់ទំនិញ​ក្នុងឆ្នាំនេះ​មានការកើន​ឡើង​ដល់​ទៅ ២៦% ធៀបនឹងពេល​ដូចគ្នាកាល​ពីឆ្នាំមុន ដោយសារតែ​ម្ចាស់​អាជីវកម្ម និងអ្នកលក់រាយ​បន្ត​ជាច្រើន ខ្នះខ្នែង​ងើបឡើងវិញ ពីការធ្លាក់ចុះ​ដោយសារតែ​មេរោគ​ដ៏កាច​សាហាវនេះ ដោយបន្ថែម​ការលក់​ទំនិញ​ទ្វេដង។

តាមការស្ទង់​មតិ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ ​Oliver Wyman ​បានរក​ឃើញថា អ្នកប្រើប្រាស់​ចិន​ជាង ៨៦% ហ៊ាននឹង​ចំណាយប្រាក់ ដូចទៅការ​ចំណាយ​កាល​ពីឆ្នាំមុន ឬច្រើនជាង​នេះ​ទៅទៀត ដោយមិន​ព្រួយបារម្ភពី បញ្ហា​មេរោគកូវីដ១៩នោះឡើយ ខណៈដែលនៅ​សល់ ១៤%​ ទៀត ចំណាយតិច​ជាងមុន​ដោយសារតែ​ភាព​មិនច្បាស់លាស់​នៃបញ្ហា​មេរោគ​កូវីដ១៩។

សូមជម្រាបដែរថា ក្រៅពីក្រុមហ៊ុន Alibaba ក៏មានទីផ្សារ​ពាណិជ្ជកម្ម​តាមអនឡាញ ផ្សេងទៀត​ដូចជា JD.com​ ដែលសម្រេច​បាននូវ​ការទិញលក់ជាង ៤១ពាន់លាន​ដុល្លារ​អាមេរិកផងដែរ អំឡុងពេល​នៃទិវាទិញទំនិញនេះ ដោយមាន​កំណើន ៣៣% ធៀបនឹង​ពេលដូចគ្នា​កាលពីឆ្នាំមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីសម្រេចខ្ចីប្រាក់ពីអូស្ត្រាលីជាង ១ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាកូវីដ-១៩

ព័ត៌មាន
ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេដឹងថា ជាប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះ បានសម្រេចចុះហត្ថលេខាខ្ចីប្រាក…

ថៃ រំពឹងសេដ្ឋកិច្ចតាមប្រព័ន្ធអ៊ីនធឺណែតកើនឡើងដល់ ៥៣ពាន់លានដុល្លារ នៅឆ្នាំ ២០២៥

ព័ត៌មាន
សេដ្ឋកិច្ចតាមប្រព័ន្ធអ៊ីនធឺណេតរបស់ប្រទេសថៃ រំពឹងនឹងកើនឡើងដល់ ៥៣ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ បើសិនជាមានអត្រាកំណើនប្រចាំឆ្នាំ២៥% ដែលកើនពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ