M3 World Championship

ក្រុម See You Soon នឹងតំណាងកម្ពុជាក្នុងការប្រកួតពិភពលោក M3 World Championship ដោយមានការគាំទ្រពីក្រុមហ៊ុន Smart Axiata


រាជធានីភ្នំពេញ ថ្ងៃទី0៧ ខែធ្នូ ឆ្នាំ ២០២១ – ជើងឯកកីឡាអេឡិចត្រូនិកក្នុងកម្មវិធីប្រកួត MPL Cambodia រដូវកាលទី ១ ក្រុម 'See You Soon' នឹងតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក M3 World Championship វគ្គបី ដែលជាការប្រកួតហ្គេម Mobile Legends: Bang Bang World Championship ដែលត្រូវបានរំពឹងទុកយ៉ាងខ្លាំងនៅប្រទេសសិង្ហបុរី ហើយដោយមានការគាំទ្រពីក្រុមហ៊ុន Smart Axiata ដែលបានវិនិយោគយ៉ាងសន្ធឹកក្នុងការអភិវឌ្ឍន៍អ្នកមានទេពកោសល្យក្នុងវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា។
ក្រុម See You Soon នឹងតំណាងកម្ពុជាក្នុងការប្រកួតពិភពលោក M3 World Championship ដោយមានការគាំទ្រពីក្រុមហ៊ុន Smart Axiata
ដោយ

សមាជិកក្រុមចូលរួមចំនួន ១៦ ក្រុមមកពី ១២ ប្រទេសក្នុងទ្វីប អាស៊ី អឺរ៉ុប និងអាមេរិក នឹងប្រជែងគ្នា ដើម្បីដណ្តើមយកទឹកប្រាក់រង្វាន់ចំនួន ៨០០,០០០ ដុល្លារ។​ ការប្រកួតបានចាប់ផ្តើមពីថ្ងៃទី០៦ ដល់ថ្ងៃទី ១៩ ខែធ្នូ។ អ្នកគាំទ្រកីឡាអេឡិចត្រូនិកកម្ពុជាអាចមើលការផ្សាយផ្ទាល់នៃការប្រកួតនេះ នៅលើហ្វេសប៊ុក Leng by Smart

ប្រធានក្រុម See You Soon សំ​ សុផានី (ឈ្មោះហៅក្រៅ Paragon) បាននិយាយ៖ «ខ្ញុំ​មាន​គម្រោង​បង្កើត​បរិយាកាសឲ្យកាន់តែជិតស្និតដូចជាក្រុមគ្រួសារ ដោយ​ជំរុញឲ្យប្រសើឡើងការខិតខំប្រឹងប្រែង ផ្នត់​គំនិត ការ​តាំង​ចិត្ត ការ​តស៊ូ និងភាពក្លាហាន។       ជ័យជំនះពី M3 World Championship នឹងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើង ក៏ដូចជាសម្រាប់អ្នកចូលចិត្តហ្គេម Mobile Legends នៅកម្ពុជាផងដែរ។ វាពិតជាអស្ចារ្យណាស់ដែលយើងទទួលបានឱកាសតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសជាមួយនឹងការគាំទ្រពេញទំហឹងពីក្រុមហ៊ុន Smart Axiata ក្នុងការសម្រេចបាននូវឱកាសនេះសម្រាប់ពួកយើង។»

ក្នុងអំឡុងពេលយុទ្ធនាការដណ្តើមពានក្នុងឆ្នាំនេះក្នុងការប្រកួត MPL Cambodia រដូវកាលទី១ ក្រុម See You Soon បានបង្ហាញឱ្យឃើញពីភាពស៊ីសង្វាក់គ្នាក្នុងការប្រកួតជែង ដោយយកឈ្នះក្រុម DG Quantum 3 ទល់នឹង 2 ក្នុងការប្រកួតវគ្គចុងក្រោយ។

ដោយមានការគាំទ្រពីក្រុមហ៊ុន Smart ក៏ដូចជាភាពជាដៃគូជាមួយក្រុមហ៊ុន Moonton Games ដែលជាក្រុមហ៊ុនដែលបង្កើតហ្គេម Mobile Legends: Bang Bang ការប្រកួត MPL Cambodia ត្រូវបានចាប់ផ្ដើមប្រកួតកាលពីខែសីហា ឆ្នាំ២០២១។ ការប្រកួតកីឡាអេឡិចត្រូនិកបានបញ្ចប់ដោយក្រុម See You Soon ទទួលបានជ័យលាភី​ ហើយជាលទ្ធផលក្រុមនេះក៍បានទៅចូលរួមការប្រកួតពិភពលោក M3 World Championship នៅប្រទេសសិង្ហបុរី។

ការប្រកួត MPL Cambodia រដូវកាលទី ២ នឹងត្រឡប់មកវិញនៅឆ្នាំក្រោយ ហើយនឹងកាន់តែរំភើប ដើម្បីផ្តល់នូវភាពសប្បាយរីករាយ និងការកម្សាន្តនៃកីឡាអេឡិចត្រូនិកកាន់តែច្រើន។សប្បាយរីករាយ និងការកម្សាន្តនៃកីឡាអេឡិចត្រូនិកកាន់តែច្រើន។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «​ការកើនឡើងនៃកីឡាអេឡិចត្រូនិក និងការចូលរួមរបស់ក្រុមកម្ពុជាក្នុងការប្រកួតជាលក្ខណៈអន្តរជាតិជួយបង្កើនទំនាក់ទំនង ភាពជាអ្នកដឹកនាំ ការងារជាក្រុម និងជំនាញផ្នែកឌីជីថលរបស់យុវជនកម្ពុជា និងរួមចំណែកយ៉ាងច្រើននៃការអភិវឌ្ឍន៍ក្នុងវិស័យនេះនៅកម្ពុជា។ យើងមានមោទនភាព ដែលបានជួយក្រុមកម្ពុជាឱ្យទទួលបានបទពិសោទធ៍លើឆាកអន្តរជាតិដោយក្នុងនាមជាអ្នកឧបត្ថម្ភក្នុងស្រុកផ្លូវការក្នុងការប្រកួតជើងឯកពិភពលោក M3»។

ការប្រកួត MPL Cambodia រដូវកាលទី១ ទទួលបានការចូលមើលរាប់លានដងលើអិុនធឺណិត នៅពេលចាប់ផ្តើមដំបូងកាលពីខែសីហា ឆ្នាំ 2021។ ចំនួនអ្នកចូលមើលលីក MPL Cambodia ច្រើនបំផុតរហូតដល់ទៅ 62មឺុន នាក់ ក្នុងពេលមួយនោះ។​

ក្នុងនាមជាប្រតិបត្តិករសេវាទូរគមនាគមន៍ឈានមុខគេរបស់កម្ពុជា ក្រុមហ៊ុន Smart បានប្តេជ្ញាក្នុងការផ្តល់សេវាប្រព័ន្ធអិុនធឺណិតកាន់តែលឿន និងទិន្នន័យកាន់តែច្រើន។ ក្រុមហ៊ុនក៏បានឈានមុខគេក្នុងការអភិវឌ្ឍវិស័យហ្គេម និងកីឡាអេឡិចត្រូនិកផងដែរ។

នៅមុនព្រឹតិ្តការណ៍កីឡាអាសុីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្រុមហ៊ុន Smart បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអ្នកចូលចិត្តហ្គេមអេឡិចត្រូនិកនៅកម្ពុជាក្នុងការរៀបចំការប្រកួតនានា ក្នុងតំបន់ លើបណ្តាញដ៏រឹងមាំ និងគួរឱ្យទុកចិត្តរបស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្ដល់ជូន និងព្រឹត្ដិការណ៍នានា​នៃកីឡាអេឡិចត្រូនិករបស់ក្រុមហ៊ុន Smart សូមចូលទៅកាន់ហ្វេសប៊ុករបស់ Leng by Smart www.facebook.com/lengbysmart  ឬទៅកាន់ www.smart.com.kh៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូមីក្រុងអុកឡុកនៅអាមេរិកកាន់តែខ្លាំង ខណៈរដ្ឋកាន់តែច្រើនបានឆ្លងរាលដាលជាបន្ដបន្ទាប់

ព័ត៌មាន
មន្ត្រីសុខាភិបាលអាមេរិកបាននិយាយថ្មីៗនេះថា មេរោគបំប្លែងថ្មី អូមីក្រុង បានរីករាលដាលចូលដល់រដ្ឋ មួយភាគបីនៃសហអាមេរិកទាំងមូល ប៉ុន្តែទោះយ៉ា…

អេស៊ីលីដា ប្រកាន់ខ្ជាប់នូវគោលការណ៍គន្លឹះ៣ដំណាក់កាល ក្នុងការបម្រើអតិថិជនឲ្យនៅជាមួយបានយូរអង្វែង

ព័ត៌មាន
ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា ហើយក៏ជាធនាគារដំបូងគេផងដែរ ដែលបានបោះផ្សាយលក់ភាគហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជា។ ភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ