គម្រោងជំនួយបន្តចំនួន៧ ត្រូវបានផ្តល់ជូនអង្គការសង្គមស៊ីវិលចំនួន៥ ស្ថាប័ន

គម្រោងជំនួយបន្តចំនួន៧ ដែលមានថវិកាសរុប ២៥ម៉ឺនដុល្លារ ត្រូវបានផ្តល់ជូនអង្គការសង្គមស៊ីវិលចំនួន៥ ស្ថាប័ន


កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានអនុវត្តគម្រោង «Civic Engagement» ក្នុងគោលបំណងកសាងសមត្ថភាពក្នុងការលើកកម្ពស់ឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ការកសាងសន្តិភាព និងកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន ក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកអភិបាលកិច្ចប្រកបដោយបរិយាប័ន្នពីសំណាក់គ្រប់ភាគីពាក់ព័ន្ធទាំអស់។
ពិធីប្រគល់ជាផ្លូវការនៃគម្រោងផ្តល់ជំនួយបន្ត សម្រាប់អង្គការសង្គមស៊ីវិល ពីមូលនិធិសង្គមស៊ីវិល និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣
ដោយ

គម្រោងនេះ គឺកសាងសមត្ថភាពរបស់អង្គការសង្គមស៊ីវិល ដោយផ្តោតការយកចិត្តទុកដាក់លើការជួយគាំទ្រ ក្នុងការពង្រឹងភាពស៊ាំធន់របស់ពួកគេ តាមរយៈការផ្តល់ជំនួយបន្ត ដែលថវិការសរុបចំនួន ២៥ម៉ឺនដុល្លារ ត្រូវបានផ្តល់តាមរយៈអង្គការគណកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) សម្រាប់គម្រោងចំនួន៧ ជូនដល់អង្គការសង្គមស៊ីវិលចំនួន ៥ស្ថាប័ន សម្រាប់អនុវត្តក្នុងរយៈពេល១ឆ្នាំ ដោយចាប់ផ្តើមពី ខែមករា រហូតដល់ ខែធ្នូ ឆ្នាំ២០២៣ ។

នៅក្នុងពិធីប្រគល់ជាផ្លូវការនៃគម្រោងផ្តល់ជំនួយបន្ត សម្រាប់អង្គការសង្គមស៊ីវិល ពីមូលនិធិសង្គមស៊ីវិល និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី ស៊ីន ពុទ្ធារី នាយិកាប្រតិបត្តិ អង្គការគណកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) បានគូសបញ្ជាក់ថា គោលបំណងចម្បងរបស់គម្រោងផ្តល់ជំនួយបន្តនេះ គឺការលើកកម្ពស់ ការកសាងសម្ថតភាពរបស់អង្គការសង្គមស៊ីវិល ជាពិសេសគឺចូលរួមយ៉ាងសំខាន់នៅក្នុងលើកកម្ពស់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ ការកសាងសុខសន្តិភាពប្រកបដោយបរិយាប័ន្ន និងការចូលរួមសមធម៌ក្នុងសង្គម តាមរយៈការពង្រីកឱកាសសម្រាប់ឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន ដោយប្រើប្រាស់យន្តការកិច្ចសន្ទនា ដោយផ្តោតសំខាន់ទៅលើកិច្ចការនៅថ្នាក់ក្រោមជាតិផងដែរ។ បើតាម លោកស្រី ស៊ីន ពុទ្ធារី អង្គការសង្គមស៊ីវិល គឺជាតួរអង្គអភិវឌ្ឍមួយដែលមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកបន្តការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ងី ចន្រ័្ទផល រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ក៏បានអះអាងដែរថា ការចូលរូមរបស់អង្គការសង្គមស៊ីវិលគឺជាផ្នែកមួយនៃការពង្រឹងតម្លាភាព ប្រសិទ្ធភាពរបស់យុន្តការនានា ដែលរាជរដ្ឋាភិបាល បានដាក់ចេញនៅតាមមូលដ្ឋានថ្នាក់ក្រោមជាតិ។ បើតាម ឯកឧត្តម ងី ចន្រ័្ទផល នៅក្នុងដំណើរការកំណែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការអភិវឌ្ឍកម្មវិធី វិម្ឈការ និង វិសហមជ្ឈការ នៅតែជាកំណែទម្រង់អទិភាពរបស់រាជរដ្ឋាភិបាល ទោះបីមានការប្រឈមនឹងបញ្ហាកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី។ តួយ៉ាង នៅក្នុងដំណើរការនៃកំណែទម្រង់នេះ ការផ្ទរមុខងារ និងធនធានមនុស្ស ផ្នែកហិរញ្ញវត្ថុ ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិគឺមានការកើនឡើងគួរឱ្យកត់សម្គាល់។ ដោយនៅឆ្នាំ២០១៨ ថវិការដែលបានផ្ទេទៅថ្នាក់ក្រោមជាតិមានចំនួនត្រឹមតែជាង ៤០០លានដុល្លារប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០២២ កន្លងទៅនេះ ថវិការដែលបានផ្ទេទៅថ្នាក់ក្រោមជាតិមានការកើនឡើងជិត១០ដងនៃឆ្នាំ២០១៨ ដែលមានថវិការសរុបរហូតដល់ប្រមាណ ៣៦០០លានដុល្លារ។

គួរជម្រាបថា UNDP បានធ្វើការសិក្សាស្រាវជ្រាវមួយដែលមានឈ្មោះថា «Civil Society – Ecosystem Mapping Analysis» នៅក្នុងខេត្តគោលដៅចំនួន៤ គឺខេត្តកំពង់ចាម ខេត្តរតនគិរី ខេត្តសៀមរាប និងខេត្តកំពត ក្នុងគោលបំណងដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅអំពីបញ្ហាប្រឈមផ្សេងៗរបស់អង្គការសង្គមស៊ីវិល។ ដោយការសិក្សាស្រាវជ្រាវនេះបានបញ្ជាក់ថា ភាពស៊ាំធន់ផ្នែកហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការបំពេញការងារក្នុងវិស័យអង្គការសង្គមស៊ីវិល គឺជាហានិភ័យដ៏ចម្បងចំពោះភាពស៊ាំធន់ក៏ដូចជានិរន្តភាពរបស់អង្គការសង្គមស៊ីវិលក្នុងខេត្តគោលដៅទាំងបួននេះ។ ដោយគម្រោងជំនួយបន្តចំនួន៧ ដែលមានថវិការចំនួនជាង ២ម៉ឺន៣ពាន់ដុល្លា ក្នុងមួយគម្រោង នឹងត្រូវផ្តល់ជូនអង្គការសង្គមស៊ីវិលចំនួន ៥ ស្ថាប័ន មកពីខេត្តគោលដៅទាំងបួនផងដែរ ៕




អត្ថបទបន្ទាប់


ការបើកក់ហ៊ុនជាលើកដំបូងនៃ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដើម្បីជួយកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានដាក់ពាក្យស្នើសុំលើការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង ទៅកាន់និយតករមូលបត្រកម្ពុជា…

អ្នកជំនាញ៖ រោងចក្រអាចប្រឈមនឹងការកាត់បន្ថយម៉ោងការងារយ៉ាងហោចណាស់៦ខែទៀត

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យកាត់ដេរបានអះអាងថា ការបញ្ហាទិញផលិតផលក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជាមិនទាន់បានបង្ហាញសញ្ញាវិជ្ជមាននៅឡើយទេមកទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ