រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

អាជីវកម្មបិទទ្វារស្ទើរទាំងស្រុងក្រោយពលរដ្ឋភូមាធ្វើបាតុកម្មទ្រង់ទ្រាយធំកាលពីដើមសប្តាហ៍នេះ


ធនាគារ ភោជនីយដ្ឋាន និងហាងទំនិញនានា ក្នុងទីក្រុងសំខាន់ៗរបស់ភូមាត្រូវបានបិទទ្វារផ្អាកអាជីវកម្មទាំស្រុង នៅថ្ងៃច័ន្ទទី២២កុម្ភៈដើមសប្តាហ៍នេះ ក្រោយពលរដ្ឋបានជ្រើសយកថ្ងៃច័ន្ទ ជាថ្ងៃដើរក្បួនបាតុកម្មដ៏ធំបំផុតមួយមិនធ្លាប់មានទេក្នុងរយៈពេល ៣សប្តាហ៍មកនេះ ដោយមានការចូលរួមពីក្រុមបាតុកររាប់ម៉ឹននាក់។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
អាជីវកម្មបិទទ្វារស្ទើរទាំងស្រុងក្រោយពលរដ្ឋភូមាធ្វើបាតុកម្មទ្រង់ទ្រាយធំកាលពីដើមសប្តាហ៍នេះ
ដោយ

បាតុកម្មបានធ្វើឡើង​នៅទីក្រុង​សំខាន់ៗ និងគ្រប់ច្រកល្ហក​ទាំងអស់ ជាពិសេស​នៅទីក្រុង Yangon និង Mandalay ដែលជា​ទីក្រុងធំៗ​របស់ភូមា។ ម្ចាស់ហាង​អាជីវកម្ម​ជាច្រើន ដូចជាហាងលក់ទំនិញ​និងភោជនីយដ្ឋាន​នានា បានសម្រេច​បិទទ្វារ​ដោយសារព្រួយបារម្ភ​ពីសុវត្ថិភាព។

មិនត្រឹមតែ​អាជីវកម្ម​ក្នុងស្រុកនោះទេ សូម្បីតែ​ហាងទំនិញ និងហាង​អាហារមក​ពីបរទេសធំៗ​ក៏បានប្រកាស​ផ្អាក​ដំណើរការ​អាជីវកម្ម​របស់​ខ្លួនដែរ ក្នុងនោះមាន​ដូចជា ហាង KFC  ក្រុមហ៊ុន​ដឹកជញ្ជូនម្ហូប Food Panda និងក្រុមហ៊ុន​ដឹកជញ្ជូន​អ្នក​ដំណើរ Grab ជាដើម។

ធនាគារឯកជន​ជាច្រើន​នៅទូទាំងប្រទេស​ត្រូវបាន​គេសង្កេត​ឃើញ បិទទ្វារខណៈធនាគារ​ផ្សេងទៀត​បានកាត់​បន្ថយ​ប្រតិបត្តិការ​របស់ខ្លួន។ មូលហេតុ គឺដោយសារតែ​មានបុគ្គលិក​ធនាគារ​ជាច្រើន បានធ្វើពហិការ​មិនទៅធ្វើការ ដោយពួកគេ​សុខចិត្តចូលរួម​ជាមួយ​ក្រុមពលរដ្ឋ​ធ្វើបាតុកម្ម​ប្រឆាំង​នឹងរបប​សឹកភូមា។ 

ស្ត្រីបុគ្គលិកធនាគារ​ម្នាក់​ប្រាប់​ភ្នាក់ងារ Reuters ថា៖«ខ្ញុំមិនចង់​រស់នៅ​ក្រោមការដឹកនាំ​ដោយពួក​យោធាទេ ហេតុនេះហើយ​ទើបខ្ញុំសុខ​ចិត្ត​មិនទៅធ្វើ​ការ​ហើយមក​ចូលរួមបាតុកម្ម»។

សូមបញ្ជាក់ថា ប្រការទាំង​នេះ បាននិងកំពុង​ចោទ​ជាបញ្ហា​ដល់ពលរដ្ឋភូមា ដោយពួកគេ​ត្រូវរងចាំ​ក្នុងការតម្រង់ជួរ​យ៉ាងវែង ដើម្បីដក​ប្រាក់ពី​ម៉ាស៊ីន ATM ខណៈពេលដែល​ការដក​សាច់ប្រាក់​ត្រូវបាន​កាត់បន្ថយ ឬមិនមាន​សាច់ប្រាក់​សម្រាប់​ដកតែម្តង ហើយអាជីវកម្ម​នានា​កំពុង​ប្រឈម​នឹងបញ្ហា​កង្វះ​លំហូរសាច់ប្រាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកគ្មានការងារធ្វើនៅកូរ៉េ ហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុង ២ទសវត្សរ៍ចុងក្រោយ

ព័ត៌មាន
អត្រាភាពគ្មានការងារធ្វើនៅកូរ៉េខាងត្បូង បានកើនឡើងខ្ពស់ មិនធ្លាប់មានក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ពោលគឺចាប់តាំងពីឆ្នាំ១៩៩៧មក ខណៈគិតត្រ…

តម្លៃប្រេងបន្ដហក់ឡើង ដោយសារតែទិន្នផលប្រេងអាមេរិកថមថយ ព្រោះអាកាសធាតុត្រជាក់ខ្លាំង

ព័ត៌មាន
តម្លៃប្រេងបានកើនឡើងបន្ថែមទៀតនៅថ្ងៃទី ២២ ខែកុម្ភៈ ដោយសារតែទិន្នផលនៃការផលិតប្រេងរបស់អាមេរិកមានសភាពយឺតយ៉ាវ ព្រោះតែលក្ខខណ្ឌអាកាសធាតុត្រជាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ