ទេសចរណ៍ផ្ទៃក្នុង

កំណើនទេសចរណ៍ផ្ទៃក្នុងនៅខេត្តព្រះសីហនុ ចាប់ផ្ដើមនាំមុខខេត្តផ្សេងៗឡើងវិញហើយ


បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចកំណត់ ខេត្តព្រះសីហនុ និងខេត្តកោះកុង ជាគោលដៅដំបូងនៃការសាកល្បងបើកទទួលទេសចរវ៉ាក់សាំងនៅចុង ខែវិច្ឆិកា គេសង្កេតឃើញថា សម្ទុះនៃចរន្ដទេសចរណ៍ផ្ទៃក្នុង ចាប់ផ្ដើមកម្រើកឡើងវិញជាបណ្ដើរៗហើយ។ យ៉ាងណាមិញ ថ្មីៗនេះ ខេត្តខេត្តព្រះសីហនុ ចាប់ផ្ដើមឈរលើកំពូលតារាងឡើងវិញ ដែលមានចំនួនភ្ញៀវទេសចរទៅកម្សាន្ដច្រើនជាងគេ។ ជាក់ស្ដែង នៅថ្ងៃឈប់សម្រាកចុងសប្ដាហ៍២ថ្ងៃមុននេះ ខេត្តព្រះសីហនុ មានភ្ញៀវទេសចរទៅកម្សាន្តមានជាង៣ម៉ឺន៧ពាន់នាក់។
ឆ្នេរសមុទ្រនៅខេត្តព្រះសីហនុ

តើការកើនឡើងទេសចរផ្ទៃក្នុងនៅខេត្តព្រះសីហនុ អាចជាកត្តាទាក់ទាញទេសចរវ៉ាក់សាំង នាពេលខាងមុខ ឬយ៉ាងណា?

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា បច្ចុប្បន្ន ខេត្តព្រះសីហនុ មានអាជីវកម្មទេសចរណ៍អាជ្ញាបណ្ឌចំនួន២០៥ សម្រាប់ត្រៀមទទួលទេសចរ។ លោក ឃាង ភារម្យ បានបញ្ជាក់ថា រាល់អាជីវកម្មទេសចរណ៍ សុទ្ធតែត្រៀមខ្លួនរួចរាល់ ដើម្បីទទួលទេសចរផ្ទៃក្នុង និងទេសចរវ៉ាក់សាំងនាពេលខាងមុខ។ ក្នុងនោះ ខេត្តមានសណ្ឋាគារ ចំនួន៦៥ ផ្ទះសំណាក់ចំនួន៣៦ បឹងហ្គាឡូ១៧ និងរមណីយដ្ឋានជាច្រើនកន្លែង ដែលសុទ្ធសឹងជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរ។ 

លោក ជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគទេសចរណ៍កម្ពុជា យល់ថាបើទោះបីសព្វថ្ងៃ ខេត្តព្រះសីហនុ ចាប់ផ្ដើមមានសកម្មភាពភ្ញៀវទេសចរផ្ទៃក្នុងឡើងវិញ ក៏ដោយមិនប្រាកដថា នឹងអាចទាក់ទាញទេសចរវ៉ាក់សាំង បានជោគជ័យ១០០ភាគដែរ។ អ្នកជំនាញរូបនេះ បន្ថែមថា ដើម្បីអាចជំរុញឲ្យការបើកទទួលទេសចរអន្តរជាតិទទួលបានជោគជ័យ វាត្រូវមានការចូលរួមពីក្រុមហ៊ុនទេសចរណ៍ក្រៅស្រុក និងក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក ក៏ប៉ុន្ដែ មកដល់ពេលនេះ នៅមិនទាន់មានក្រុមហ៊ុនហោះហើរក្នុងស្រុកណាប្រកាសបើកឡើងវិញនៅឡើយដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកខេត្តព្រះសីហនុ និងខេត្តកោះកុង ជាគោលដៅដំបូង ក្នុងការសាកល្បងបើកទទួលទេសចរវ៉ាក់សាំង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខ ហើយកំណត់យក ខេត្តសៀមរាប គឺជាគោលដៅបន្ទាប់ក្នុងការសាកល្បងនេះ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏ចាប់ផ្ដើមបើកប្រទេសឡើងវិញ ជាជំហានៗលើគ្រប់វិស័យផងដែរ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដើម្បីស្ដារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រស្រាបៀរតម្លៃរាប់រយលានដុល្លារធំៗចំនួន២ បានសម្ពោធបើកដំណើរការនៅឆ្នាំ២០២១

ព័ត៌មាន
បើទោះបីជា នៅឆ្នាំ២០២១នេះ មានវិបត្តិកូវី១៩ បានបង្កជាបញ្ហាច្រើនយ៉ាងណាក្ដី ប៉ុន្ដែ សកម្មភាពការវិនិយោគ និងបើកដំណើរការអាជីវកម្មថ្មីៗ នៅតែមា…

អ្នកឧកញ៉ា សៀ ឫទ្ធី ផ្ដល់គំនិតគន្លឹះ ដើម្បីអាចក្លាយជាទីភ្នាក់ងារលក់អចលនទ្រព្យដ៏ពូកែ

ព័ត៌មាន
ស្របពេលដែលការទិញលក់អចលនទ្រព្យ មានការផុសផុលខ្លាំងនៅប៉ុន្មានមកនេះ បានធ្វើឲ្យការងារជាភ្នាក់ងារលក់អចលនទ្រព្យក៏កំពុងកើនឡើងដែរ ក៏ប៉ុន្ដែ ដើម្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ