សវនាការ​សំណុំ​រឿង កឹម សុខា

ក្នុង​សវនាការថ្ងៃទី១ លោក កឹម សុខា ថា ចង់​បាន​ស្ថានភាព​«ត្រជាក់​ទាំង​អស់គ្នា»


នៅ​ថ្ងៃ​ទី​មួយ​នៃ​សវនាការ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ពី​បទ​ក្បត់​ជាតិ កាលពី​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​និយាយ​ថា លោក​ចង់​បាន​ស្ថានភាព​នៅ​ក្នុង​តុលាការ​មាន​ភាព “ត្រជាក់​ទាំង​អស់​គ្នា” ពោល​គឺ​មិន​ចង់​ឃើញ​ការតតាំង​គ្នា​ខ្លាំងៗ រវាង​ក្រុម​មេធាវី​របស់​លោក និង​ក្រុម​មេធាវី​រដ្ឋាភិបាល​នោះ​ទេ ហើយ​ចង់​ឱ្យ​នីតិ​វិធី​នានា​ឆាប់​ចប់។
លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
ដោយ

លោក កឹម សុខា បាន​និយាយ​នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២០​នេះ ថា “ខ្ញុំ​គិត​ថា យើង​មិន​ចំណាយ​ពេល​ច្រើន​ទេ ខ្ញុំ​មិន​ចង់​ឱ្យ​មេធាវី​ឌឺ​ដង​គ្នា​ទេ នៅ​ពេល​នេះ។ ខ្ញុំ​អត់​ចង់​បាន​អ្វី​ក្តៅ​ទេ យើង​មិន​គួរ​មាន​ក្តៅ​ទេ យើង​ចង់​មាន​ត្រជាក់​ទាំង​អស់​គ្នា។”

មុន​នឹង​ការលើក​ឡើង​របស់​លោក កឹម សុខា បែប​នេះ គឺ​មាន​ការលើក​ឡើង​តតាំង​សម្ដី​គ្នា​ទៅ​វិញ​ទៅមក​ខ្លាំងៗ ជុំវិញ​ថា តើ​គួរ​ចាក់​វីដេអូ​គ្លីប​របស់​លោក កឹម សុខា ផ្ទាល់ ដែល​មាន​រយ:ពេល​ជាង ០១​ម៉ោង​ ឬ​អត់។

លោក កឹម សុខា បាន​បដិសេធ​វីដេអូ​របស់​តុលាការ ដែល​ដាក់​ជា​ភ័ស្តុតាង​ដាក់​បន្ទុក ថា លោក​បាន​ទទួល​យោបល់​ពី​ទីប្រឹក្សា​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល តាំងពី​ឆ្នាំ​១៩៩៣ ដូច​នៅ​ប្រទេស​យូហ្គោស្លាវី និង​ស៊ែប៊ី។

លោក កឹម សុខា បាន​អះអាង​ថា វីដេអូ​ខ្លី​នោះ​មាន​កាត់ត ជា​កំណាត់ៗ ហើយ​បាត់​សម្ដី​គាត់​ខ្លះ ដែល​បាន​និយាយ​ផងដែរ ថា គាត់​មិន​មាន​បំណង​ធ្វើ​បដិវត្តន៍​ពណ៌​នោះ​ទេ។

លោក កឹម សុខា បាន​និយាយ​ដូច្នេះ ផង​ដែរ​ថា “ខ្ញុំ​ចង់​បាន​ដំណោះស្រាយ ខ្ញុំ​មិន​ចង់​បាន​ជម្លោះ​ទេ។”

នៅក្នុង​សវនាការ ថ្ងៃ​ទីមួយ កាលពី​ថ្ងៃ​ទី១៥ ខែ​មករា​នោះ ផងដែរ លោក គី តិច ក៏​បាន​ស្នើ​ដល់​តុលាការ​កុំ​ឱ្យ​ប្រើពាក្យ​ចំ​ឈ្មោះ​ប្រទេស ស្ថាប័ន​អន្តរជាតិ និង​បុគ្គល​បរទេស ដែល​មាន​ឈ្មោះ​ក្នុង​សំណុំ​រឿង​នេះ ដើម្បី​រក្សា​ទំនាក់​ទំនង​ល្អ ហើយ​កម្ពុជា មិនមែន​ជា​សត្រូវ​របស់​ប្រទេស​ណា​នោះទេ។ 

សវនាការ​នេះ នឹង​បន្ត​ទៀត​នៅ​សប្តាហ៍​ក្រោយ៕




អត្ថបទបន្ទាប់


មេធាវី​លោក កឹម សុខា ថា ហូប​បាយ​ជាមួយ​បរទេស មិនមែន​ជា​បទ​ល្មើស​នោះ​ទេ

ព័ត៌មាន
ខណៈ​ដែល​សវនាការ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទីពីរ ពី​បទ​ក្បត់ជាតិ ក្រុម​មេធាវីរបស់​លោក កឹម សុ…

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ហាមយកឈ្មោះលោកប្រើ ដើម្បីដាក់ឈ្មោះឲ្យស្ពាន និងសម្បត្តិរដ្ឋផ្សេងទៀត!

ព័ត៌មាន
លោកនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបង្ហាញការមិនពេញចិត្ត ចំពោះយកឈ្មោះរបស់លោក ដាក់ឲ្យឈ្មោះស្ពានមួយកន្លែង ដែលតភ្ជាប់រវាងតំបន់ដីគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ