កូរ៉េខាងត្បូង-ចិន

ទំហំពាណិជ្ជកម្មកូរ៉េខាងត្បូង និងមហាយក្សចិនកើនជាង១៦២ដង នៅ៣ទសវត្សរ៍កន្លងមកនេះ


ក្រោយពីកូរ៉េខាងត្បូង និងក្រោយពីកូរ៉េខាងត្បូង និងប្រទេសចិន បានបង្កើតចំណងការទូតជាមួយគ្នាអស់រយៈពេលបានបង្កើតចំណងការទូតជាមួយគ្នាអស់រយៈពេល៣០ឆ្នាំមកនេះ ទំនាក់ទំនងនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសយក្សសេដ្ឋកិច្ចទាំងពីរនេះមានការប្រែប្រួលមុខមាត់យ៉ាងខ្លាំង។ ជាក់ស្ដែង ការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់ប្រទេសចិនបានកើនឡើងជាង ១៦២ ដងឯណោះ បើរាប់ចាប់តាំងពីឆ្នាំ១៩៩២ មក គឺបានកើនឡើងច្រើនជាងការនាំចេញក្រៅប្រទេសសរុបរបស់ប្រទេសកូរ៉េខាងត្បូងដល់ទៅ ៩ ដង បើគិតក្នុងរយៈពេលដូចគ្នានេះ។ នេះបើយោងតាមការផ្សាយដោយសារព័ត៌មាន The Koreaherald។
ទំហំពាណិជ្ជកម្មកូរ៉េខាងត្បូង និងមហាយក្សចិនកើនឡើង
ដោយ

ទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិរបស់កូរ៉េខាងត្បូង (KITA) អំពីទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិននេះ បានបង្ហាញឡើង នៅចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីការកើនឡើងនៃការពឹងផ្អែកពាណិជ្ជកម្មរបស់ប្រទេសកូរ៉េទៅលើប្រទេសចិនដែលជាមហាយក្សសេដ្ឋកិច្ចទី ២របស់ពិភពលោកមួយនេះ ដ្បិតថា តម្រូវការសម្រាប់បន្ទះឈីបបានក្លាយជាកម្លាំងចលករដ៏រឹងមាំនៅពីក្រោយកំណើនការនាំចេញសរុបរបស់ប្រទេសកូរ៉េខាងត្បូងទៅកាន់ប្រទេសចិន។

សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េបាននិយាយថា ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង ដែលជាសេដ្ឋកិច្ចធំជាងគេទី៤នៅអាស៊ី ទៅកាន់ប្រទេសចិនដែលដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួននោះមានចំនួនប្រហែល ១៦៣ពាន់លានដុល្លារកាលពីឆ្នាំ២០២១ ដោយបានពង្រីកកំណើនដល់ទៅជាង ១៦២ដង បើធៀបនឹងការនាំចេញកាលពីឆ្នាំ១៩៩១ ដែលមានត្រឹមតែចំនួន ១ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ខណៈប្រទេសទាំងពីរបានដំណើរការទំនាក់ទំនងការទូតជាលើកដំបូងកាលពីឆ្នាំ១៩៩២។

ការនាំចេញទៅក្រៅប្រទេសសរុបរបស់កូរ៉េខាងត្បូងបានកើនឡើង៩ដង គឺបានកើនឡើងពីប្រហែល៧២ពាន់លានដុល្លារកាលពីឆ្នាំ១៩៩១ រហូតដល់រហូតដល់ជាង ៦៤៤ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២១។ នេះបើតាមទិន្នន័យចុងក្រោយដែលចងក្រងដោយសមាគមពាណិជ្ជកម្មធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ដែលបានតំណាងឱ្យសមាជិកជាង៧ម៉ឺននាក់។

បើគិតនៅក្នុង២០ឆ្នាំចុងក្រោយនេះវិញ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មកំពូលរបស់ប្រទេសកូរ៉េ ក្រោយពីបានវ៉ាដាច់សហរដ្ឋអាមេរិក បន្ទាប់ពីនេះ គឺមានប្រទេសជប៉ុន ទីក្រុងហុងកុង និងអាល្លឺម៉ង់ជាដើម។
ចំពោះពាណិជ្ជកម្មជាមួយចិន កូរ៉េខាងត្បូង បានបន្តមានអតិរេកពាណិជ្ជកម្មចាប់តាំងចាប់តាំងពីឆ្នាំ១៩៩២មកម្ល៉េះ ដោយសមតុល្យប្រចាំឆ្នាំបានចាប់ផ្តើមពីចំនួនប្រហែល ១ ពាន់លានដុល្លារ។ យ៉ាងណាមិញ នៅ៧ខែឆ្នាំនេះ អតិរេកពាណិជ្ជកម្មជារួមរបស់កូរ៉េខាងត្បូងសម្រេចបាន ជាង៣ពាន់៥រយលានដុល្លារ។
លោក Hong Ji-sang អ្នកស្រាវជ្រាវជាន់ខ្ពស់នៅសមាគម KITA បាននិយាយនៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយថា ដើម្បីកែលម្អសមតុល្យពាណិជ្ជកម្មដែលខ្វះខាតជាមួយប្រទេសចិននាពេលនេះ កូរ៉េខាងត្បូងត្រូវតែទទួលបានប្រព័ន្ធនាំចូលដ៏រឹងមាំនៃសម្ភារៈសំខាន់ៗដែលចាំបាច់សម្រាប់អាជីវកម្ម និងឧស្សាហកម្មនាពេលអនាគត។
សូមបញ្ជាក់ដែរ ប្រទេសកូរ៉េខាងត្បូង ទីផ្សារនាំចេញធំបំផុតទី៤ របស់ប្រទេសចិនផងដែរ ដោយកាលពីឆ្នាំ២០២១ ចិននាំចេញទៅកូរ៉េខាងត្បូងមានដល់ទៅជាង១៥០ពាន់លានដុល្លារ ស្មើនឹងចំណែក៤,៥% នៃការនាំចេញសរុបរបស់ប្រទេសចិន។ នេះបើតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ KITA៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ថៃនឹងកែប្រែប្រព័ន្ធដឹកជញ្ជូនរថយន្ដក្រុងឡើងវិញ ក្រោយបើក៥ឆ្នាំ ខាតបង់ជិត៣០លានដុល្លារ

ព័ត៌មាន
រដ្ឋបាលក្រុងបាងកកនឹងពិនិត្យឡើងវិញនូវការគ្រប់គ្រងប្រព័ន្ធរថយន្តក្រុងសាធារណៈល្បឿនលឿន (Bus Rapid Transit) បន្ទាប់ពីអ្នកប្រើប្រាស់មានតិចជាងមុន…

កម្ពុជាកំពុងសិក្សាការនាំចេញអង្ករទៅបង់ក្លាដេសជាថ្មីទៀត ខណៈរដ្ឋាភិបាលប្រទេសទាំងពីរបើកភ្លើងខៀវ

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម បញ្ជាក់ថា កម្ពុជា-បង់ក្លាដេស បានឯកភាពគ្នាលើការរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើការនាំចេញអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ