វិបត្តិកូវីដ១៩នៅសាធារណៈរដ្ឋកូរ៉េខាងត្បូង

កូរ៉េខាងត្បូងបញ្ចេញកញ្ចប់លុយជិត ១០ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹង វីរុសកូវីដ ១៩


ប្រទេសកូរ៉េខាងត្បូង បានប្រកាសពី ការប្រើប្រាស់កញ្ចប់ថវិកាជាតិ ប្រមាណ ៩ពាន់ ៨រយលានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ ១៩ បន្ទាប់ពីប្រទេសមួយនេះ បានក្លាយជា ប្រទេសដែលមានការឆ្លងមេរោគកូរ៉ូណា ច្រើនជាងគេបង្អស់ បន្ទាប់ពីប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
កូរ៉េខាងត្បូងបញ្ចេញកញ្ចប់លុយជិត ១០ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹង វីរុសកូវីដ ១៩(រូបភាព៖www.deccanherald.com)
ដោយ

លោក ហុង ណាំ គី រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង បាន​គូសបញ្ជាក់​ថា កញ្ចប់​ថវិកា​នេះ ត្រូវ​មានការ​យល់ព្រម​ពី សមាជិក​សភា និង​ប្រើប្រាស់​សម្រាប់​ប្រព័ន្ធ​សុខាភិបាល ការ​ថែទាំ​កុមារ និង​ទីផ្សារ​ខាងក្រៅ​។លោក​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង​បន្ត​ថា សេដ្ឋកិច្ច​កូរ៉េ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​មាន​អាសន្ន​ហើយ ដូច្នេះ​ក្នុង​នាម​ជា រដ្ឋាភិបាល គឺ​ព្យាយាម​ដាក់​ចេញ​នូវ គោលនយោបាយ ការពារ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ឲ្យ​នៅ​កម្រិត​ទាប​បំផុត ជា​ពិសេស វិស័យ​ដែល​ងាយ​រង​គ្រោះ ដូច​ជា សហគ្រាស​ធុន​តូច និង​មធ្យម និង​បុគ្គលិក​ដែល​ធ្វើការ​ដោយ​ខ្លួនឯង​។

យ៉ាងណា​ក៏​ដោយ រដ្ឋាភិបាល​កូរ៉េ នឹង​រុញ​សំណើ​នេះ ទៅ​រដ្ឋ​សភាជាតិ នៅ​ថ្ងៃ​ទី ៥ ខែមីនា​នេះ ដើម្បី​សម្រេច​ឲ្យ​បាន​ឆាប់ ពីព្រោះ​បញ្ហា​កំពុង​តែ​កើត​មាន​ចំពោះ ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ និង​ជីវភាព​របស់​ប្រជាជន​កូរ៉េ​។

ប្រធានាធិបតី​កូរ៉េ លោក ម៉ូ​ន ចេ​អ៊ី​ន ក៏​បាន​ប្រកាស សង្គ្រាម ជាមួយនឹង​មេរោគ​កូ​វី​ដ ១៩ ដោយ​នឹង​ចាក់​បញ្ចូល​ថវិកា ជាង ២៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​ក្នុង​សេដ្ឋកិច្ច ដើម្បី​សង្គ្រោះ​ស្ថានការណ៍​ដ៏​លំបាក​នេះ​។

រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង ក៏​បាន​ចាប់ផ្តើម​រឹត​បន្តឹង​លើ ការ​នាំ​ចេញ​ម៉ាស ឲ្យ​នៅ​កម្រិត​ទាប​ជាង ១០% នៃ​ផលិតផល​សម្រេច ហើយ ចំណែក ម៉ាស ដែល​នៅ​សល់ គឺ​សម្រាប់​ផ្គត់ផ្គង់​ដល់ អ្នកលក់ ដែល​រដ្ឋាភិបាល​កូរ៉េ បាន​កំណត់​។

ប្រធានាធិបតី​កូរ៉េ លោក ម៉ូ​ន ចេ​អ៊ី​ន (www.google.com)

យោង​តាម មជ្ឈមណ្ឌល​កូរ៉េ​ខាង សម្រាប់​ការ​គ្រប់គ្រង​និង​បង្ការ​ជម្ងឺ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ៤ ខែមីនា​នេះ ប្រទេស​កូរ៉េ​ខាងត្បូង បាន​កើត​មាន ករណី​ឆ្លង​វីរុស​កូ​វី​ដ ១៩ រហូត​ដល់​ជាង ៥​ពាន់​ករណី​ហើយ ដែល​មាន​អត្រា​ស្លាប់​លើស ៣០​នាក់ និង​ក្លាយជា​ប្រទេស​ដែល​ឆ្លង​ច្រើន​ជាងគេ​បំផុត ក្រៅពី​ប្រទេស​ចិន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietnam Airlines កាត់ប្រាក់ខែបុគ្គលិក ៤០% ព្រោះបញ្ហា Covid-19

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines ដែលបាននិងកំពុងទទួលរងនូវផលប៉ះពាល់ខ្លាំងលើប្រាក់ចំណូលរបស់ខ្លួន ដោយសារតែឥទ្ធិពលនៃមេរោគ Cov…

វៀតណាម ណែនាំពលកររបស់ខ្លួន ដែលកំពុងធ្វើការនៅកូរ៉េខាង ត្បូងកុំចាកចេញពីប្រទេសនេះ

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម បានណែនាំដល់ ពលកររបស់ខ្លួនដែលកំពុងធ្វើការនៅក្នុង ប្រទេសកូរ៉េខាងត្បូង ពុំគួរចាកចេញពី ប្រទេសនេះឡើយ តែយ៉ាងណា ត្រូវប្រយ័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ