ការនាំចេញកូរ៉េខាងត្បូង

កូរ៉េខាងត្បូងនាំចេញគីមឈីតម្លៃជាង ៦១លានដុល្លារអាមេរិក នៅ៤ខែឆ្នាំនេះ


ប្រទេសកូរ៉េខាងត្បូង គ្រាន់តែការនាំចេញមុខម្ហូប គីមឈី ប៉ុណ្ណោះ នៅ៤ខែដំបូងឆ្នាំនេះ កូរ៉េខាងត្បូងបានរកចំណូលពីការនាំចេញលក់គីមឈីនេះដល់ទៅជាង៦០លានដុល្លារអាមេរិកឯណោះ មានការកើនឡើង ៣៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កាលពីពេញមួយ ឆ្នាំ២០២០ ការនាំចេញគីមឈីរបស់កូរ៉េខាងត្បូងមានការកើនឡើងខ្លាំងមែនទែន ទទួលបានទឹកប្រាក់ពីការនាំចេញគីម ឈី (ជ្រក់ស្ពៃកូរ៉េ) សរុបដល់ទៅ ១៤៤លានដុល្លារអាមេរិក។នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្មរបស់កូរ៉េខាងត្បូង។
កូរ៉េខាងត្បូងនាំចេញគីមឈីតម្លៃជាង ៦១លានដុល្លារអាមេរិក នៅ៤ខែឆ្នាំនេះ (រូបភាព៖http://www.newsworld.co.kr)
ដោយ

គីមឈីនេះ គឺមិនពិបាកធ្វើប៉ុន្មានទេ គឺគេយកស្ពៃបូកគោមកធ្វើ លាយគ្រឿងផ្សំ និងផ្អាប់ទុក ហើយវាមានរសជាតិ គឺស្រដៀងនឹងជ្រក់ស្ពៃខ្មែរយើងដែរ។ ប៉ុន្ដែ កូរ៉េចេះកែច្នៃផលិតផលនេះ វេចខ្ចប់ដើម្បីលក់ចេញទៅកាន់ប្រទេសជាច្រើនលើសកលោក សូម្បីតែនៅខ្មែរយើង ក៏មានលក់គីមឈីពីកូរ៉េនេះដែរ។ ប្រទេសដែលនាំចូលគីមឈីពីប្រទេសកូរ៉េខាងត្បូងច្រើនជាងគេ គឺប្រទេសជប៉ុន ដែលនៅ៤ខែកន្លងមកនេះ នាំចូលក្នុងតម្លៃជាង៣០លានដុល្លារ បន្ទាប់មកគឺអាមេរិកមានជាង១១លានដុល្លារ និងអឺរ៉ុបមានជាង៥លានដុល្លារ។ 

សម្រាប់កម្ពុជាយើងវិញ ផលិតផលកសិកម្ម គឺមានសក្ដានុពលខ្លាំងមែនទែន យើងមានកសិផលជាច្រើនមុខណាស់ ដែលអាចកែច្នៃនាំចេញទៅលក់បាន ប៉ុន្ដែអ្វីដែលសំខាន់ គឺបច្ចុប្បន្នយើងនៅខ្វះខាតបច្ចេកទេស ការកែច្នៃវេចខ្ចប់ ដើម្បីនាំចេញ។

ភាគច្រើន យើងនាំចេញផលិតផលកសិកម្មទាំងអស់នោះ ជាវត្ថុធាតុដើមស្ទើរតែទាំងស្រុង និង មានភាគតិចណាស់ជាផលិតពាក់កណ្ដាលសម្រេច មិនសូវមានការកែច្នៃផលិតផលសម្រេចនោះទេកម្ពុជា ដូច្នេះយើងវាបាត់តម្លៃច្រើន ឧទាហរណ៍មួយចុះ បើយើងនាំចេញស្រូវទៅក្រៅប្រទេសយើងនឹងបាត់បង់អ្វីខ្លះ កន្ទក់ កាចុងអង្ករ អង្រ្គាម លនិង ល។ ទាំងអស់ហ្នឹងហើយវាផ្តល់តម្លៃច្រើនណាស់សម្រាប់កសិករក្នុងសហគមន៍ក្នុងស្រុកយើង ស អ្នកកសិកម្ម ចិញ្ចឹមសត្វ និងយកទៅធ្វើអីផ្សេងៗទៀត។សព្វថ្ងៃនេះទៅជាយើងនាំចូលកន្ទក់ កាចុងអង្ករពីប្រទេសជិតវិញអស់ហើយ។ បើសិនជាយើងអាចកែច្នៃផលិតផលសម្រេចនៅក្នុងស្រុកយើង នាំចេញបានកាន់តែច្រើន នោះវានឹងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងសហគមន៍ ក្នុងស្រុកក្នុងប្រទេសយើងបានច្រើនណាស់ ទាំងការបង្កើតទីផ្សារបន្ថែមសម្រាប់កសិករ អាជីវករ បង្កើតការងារក្នុងស្រុក និង បង្កើនចំណូលពីការនាំចេញជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាករទឹក និងនិយ័តករមូលបត្រ បកស្រាយជុំវិញ​ការចែក​ភាគលាភ​ជូនភាគហ៊ុនិក​របស់ខ្លួន!

ព័ត៌មាន
ក្រោយពីរដ្ឋាករទឹករាជធានីភ្នំពេញ បានធ្វើការចែកភាគលាភជូនភាគហ៊ុនិក របស់ខ្លួនកាលពីថ្ងៃទី២១មេសាឆ្នាំ២០២១កន្លងទៅ មានវិនិយោគិនខ្លះបានលើកឡើងថ…

មានកត្តាជំរុញពីក្រោយអ្វីខ្លះ ធ្វើឲ្យសេដ្ឋកិច្ចសិង្ហបុរីមានកំណើនល្អក្នុងត្រីមាសទី១នេះ?

ព័ត៌មាន
ប្រទេសសិង្ហបុរីសម្រេចបានកំណើនសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងគាប់ប្រសើរនៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ។ ពោលគឺចាប់ពីខែ មករាដល់ខែមីនា ផលិតផលក្នុងស្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ