ចាក់វ៉ាក់សាំងកូវីដ-១៩

កូរ៉េខាងត្បូងសម្រេចគោលដៅដំបូង ចាក់វ៉ាក់សាំងជូនប្រជាជនបាន​១៣លាននាក់


ប្រទេសកូរ៉េខាងត្បូង បានសម្រេចសម្រេចគោលដៅដំបូងរបស់ខ្លួន ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ពលរដ្ឋរបស់ខ្លួនបាន ១៣លាននាក់ ក្នុងចំណោមពលរដ្ឋទាំង ១៣លាននាក់នោះ យ៉ាងហោចណាស់ទទួលបានការវ៉ាក់សាំងម្នាក់១ដូស។ ការសម្រេចបាននូវគោលដៅនេះ គឺបន្ទាប់ពីប្រទេសកូរ៉េខាងត្បូងបានចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងបានរយៈពេលជាង៣ខែ រាប់ចាប់តាំងពីចុងខែកុម្ភៈមកម្ល៉េះ។ នេះបើតាមការអះអាងរបស់ភ្នាក់ងារគ្រប់គ្រង និងការពារជំងឺឆ្លងរបស់កូរ៉េខាងត្បូង។
កូរ៉េខាងត្បូងសម្រេចគោលដៅដំបូង ចាក់វ៉ាក់សាំងជូនប្រជាជន១៣លាននាក់ (រូបភាព៖ ស៊ិនហួ)
ដោយ

គិតមកដល់ត្រឹមដើមសប្តាហ៍នេះ កូរ៉េខាងត្បូងបានចាក់វ៉ាក់សំាងការពារជំងឺកូវីដ១៩ដល់ប្រជាជនរបស់ខ្លួនបាន ១៣លានហើយ ក្នុងចំណោមទំាង១៣លាននាក់នោះ យ៉ាងហោចណាស់ទទួលបានការវ៉ាក់សាំងម្នាក់១ដូស។ នេះជាសញ្ញាមួយបង្ហាញឲ្យឃើញថា ល្បឿននៃការចាក់វ៉ាក់សាំងរបស់ប្រទេសកូរ៉េខាងត្បូង កំពុងខិតជិតទៅកាន់សម្រេចគោលដៅចាក់វ៉ាក់សាំងឲ្យបានដល់ ៧០% នៃចំនួនប្រជាជនសរុបនៅត្រឹមចុងខែកញ្ញាខាងមុខ។ រដ្ឋាភិបាលប្រទេសនេះ ក៏រំពឹងថា នឹងអាចចាក់វ៉ាក់សាំងដល់ប្រជាជនប្រមាណ១លាននាក់ នៅមុនខែកក្កដា ខាងមុខនេះជាមួយនឹងការបន្ថែមនូវវ៉ាក់សាំងប្រភេទ Johnson & Johnson ពីអាមេរិកផងដែរ។

ក្រោយពីបានសម្រេចនូវជំហានដំបូងក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩នេះ ក្រសួងសុខាភិបាលរបស់កូរ៉េខាងត្បូង ក៏បានប្រកាសពីការណែនាំការផ្លាស់ប្ដូរមួយចំនួនទាក់ទងនឹងបទប្បញ្ញត្តិគ្រប់គ្រងកូវីដ-១៩ នៅទូទាំងប្រទេស និងតាមព្រំដែនផងដែរ។ ប៉ុន្ដែ បញ្ហាមេរោគបំប្លែងខ្លួនថ្មី នៅតែជាបញ្ហានៅក្នុងប្រទេសនេះ បើទោះបីជាមានការចាក់វ៉ាក់សាំងបានច្រើនក៏ដោយ ហើយអ្នកជំនាញបានព្រមានអំពីការបន្ធូរបន្ថយ ចំពោះវិធានការរឹតបន្ដឹងកូវីដ-១៩ ដោយបារម្ភពីរលកឆ្លងថ្មីអាចកើតឡើង។

យ៉ាងណាក៏ដោយចុះ អ្នកនាំពាក្យក្រសួងសុខាភិបាលកូរ៉េខាងត្បូង បាននិយាយថ្មីៗនេះថា អ្នកដំណើរដែលបានចាក់វ៉ាកសាំងរួចពីប្រទេសឥណ្ឌា អាចនឹងត្រូវបានលើកលែងសម្រាប់ការធ្វើចត្តាឡីស័ក បើទោះបីជាមានក្ដីបារម្ភពីមេរោគបំប្លែងខ្លួនក៏ដោយ។

សូមបញ្ជាក់ថា មកទល់ពេលនេះ កូរ៉េខាងត្បូងមានអ្នកឆ្លងកូវីដ-១៩សរុបប្រមាណ១៥ម៉ឺននាក់ ក្នុងនោះអ្នកស្លាប់មានប្រមាណ២ពាន់នាក់ ខណៈដែលតួលេខឆ្លងថ្មីប្រចាំថ្ងៃនៅប្រទេសនេះ មានក្នុងរង្វង់ប្រមាន ៤០០ ទៅ ជាង៥០០នាក់ក្នុងមួយថ្ងៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ Emirates ប្រកាសខាត ៥,៥ពាន់លានដុល្លារ ដោយសារតែកូវីដ-១៩

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់រួម គឺ Emirates បានប្រកាសពីការខាតបង់សុទ្ធដល់ទៅ ៥ពាន់៥រយលានដុល្លាអាមេរិក កាលពីឆ្នាំមុននេះ ខណៈដែលប្រាក់ចំណូ…

អូស្រ្តាលីនឹងឈានទៅមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអង់គ្លេសក្នុងពេលខាងមុខ

ព័ត៌មាន
នាយករដ្ឋមន្ត្រីប្រទេសអូស្រ្តាលី និង អង់គ្លេសត្រូវបានគេរំពឹងថា នឹងធ្វើការបញ្ជាក់ពីចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ