វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម

វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម តាមអ៊ីនធើណែតនៅអាស៊ីអាគ្នេយ៍នឹងឡើងដល់ ១ ទ្រីលានដុល្លារនៅ ឆ្នាំ២០៣០


ក្នុងអំឡុងពេលវិបត្តិកូវីដ ១៩ មនុស្សជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍បានជាប់គាំងនៅតែក្នុងផ្ទះ មិនអាចធ្វើដំណើរទៅណាបាន ពួកគេក៏បានងាកប្រើប្រាស់សេវាកម្មទិញទំនិញលើអ៊ីនធឺណិត ដូចនេះហើយបានធ្វើទីផ្សារអ៊ីនធឺណិតក្នុងតំបន់នេះមានការរីកលូតលាស់យ៉ាងឆាប់រហ័ស។ ជាក់ស្ដែងបើតាមរបាយការណ៍ឧស្សាហកម្មមួយរបស់ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនរបស់ Google បានឱ្យដឹងថា វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មតាមអ៊ីនធឺណិតនៅអាស៊ីអាគ្នេយ៍ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ១ ទ្រីលានដុល្លារនៅឆ្នាំ ២០៣០។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
រូបតំណាង៖ វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម តាមអ៊ីនធើណែតនៅអាស៊ីអាគ្នេយ៍នឹងឡើងដល់ ១ ទ្រីលានដុល្លារនៅ ឆ្នាំ២០៣០
ដោយ

របាយការណ៍​ពី​ក្រុមហ៊ុន Alphabet និង ក្រុមហ៊ុន​ធំ​ៗ​ចំនួន ២ ទៀត​ជា​ដៃគូ បាន​និយាយ​ថា ចាប់តាំងពី​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​មក តំបន់​អាស៊ី​អាគ្នេយ៍​មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ថ្មី​កើនឡើង​បន្ថែមចំនួន ៦០ លាន​នាក់​ទៀត ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ប្រើប្រាស់​សរុប​កើនឡើង​ដល់ ៤៤០ លាន​នាក់​ហើយ​គិត​មក​ទល់​ពេល​នេះ​។ ក្នុង​នោះ មាន ១១ ប្រទេស គឺជា​ទីផ្សារ​អ៊ី​ន​ធឺ​ណេ​ត​ដែល​រីក​លូតលាស់​លឿន​បំផុត​មួយ​របស់​ពិភពលោក ដោយសារ​តែ​ទីក្រុង​នៃ​ប្រទេស​ទាំងនោះ មាន​ភាព​រីក​ចម្រើន មាន​ចំនួន​ប្រជាជន​វ័យក្មេង​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន និង​មាន​ពលរដ្ឋ​ចំណូល​មធ្យម​កាន់តែ​ច្រើន​។

សូម​ជម្រាប​ថា ទីផ្សារ​ឧស្សាហកម្ម​អន​ឡាញ​នៅ​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​ពី ១៧៤ ពាន់​លាន​ដុល្លារ ត្រឹម​ចុងឆ្នាំ ២០២១ និង​បន្ដ​កើន​ដល់ ៣៦០ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៥ និង ១ ទ្រី​លាន​ដុល្លារ​នៅ​ឆ្នាំ ២០៣០​។

ទន្ទឹម​នេះ របាយការណ៍​ដែល​គ្របដណ្តប់​លើ ប្រទេស​ឥណ្ឌូ​នេ​ស៊ី ថៃ វៀតណាម សិង្ហ​បុរី ម៉ា​ឡេ​ស៊ី និង ហ្វី​លី​ពី​ន បាន​រក​ឃើញ​ថា ទីផ្សារ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​ជិត​ទ្វេ​ដង​រហូត​ដល់ ១២០ ពាន់​លាន​ដុល្លារ​នៅ​ចុងឆ្នាំ​២០២១ និង ឈាន​ដល់ ២៣៤ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៥ ។ គួរ​ជម្រាប​ថា ប្រទេស​ឥណ្ឌូ​នេ​ស៊ី ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​ក្នុង​តំបន់​នេះ ហើយ​ក្នុង​នោះ ឥណ្ឌូ​នេ​ស៊ី​តែ​ម្នាក់ឯង​បាន​រួមចំណែក ៤០% នៃ​ទីផ្សារ​អន​ឡាញ​សរុប​នៃ​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៧០ ពាន់​លាន​ដុល្លារ​៕

 អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលថៃគ្រោងបើកព្រំដែនជាមួយ កម្ពុជា ភូមា ឡាវ ឡើងវិញ ដើម្បីទទួលពលករ

ព័ត៌មាន
មន្ត្រីរដ្ឋាភិបាលថៃបាននិយាយថា ប្រទេសថៃគ្រោងនឹងបើកព្រំដែនប្រទេសរបស់ខ្លួនឡើងវិញ សម្រាប់ទទួលកម្មករបរទេស ដែលមកពីប្រទេសជិតខាង ដូចជា មីយ៉ាន់ម…

ក្រោមកិច្ចសហការជាមួយមេឃប៊ែង អតិថិជនអាចទិញផ្ទះក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដដោយមិនចាំបាច់មានទ្រព្យបញ្ចាំ

ព័ត៌មាន
គម្រោងភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដរបស់អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុប បានចាប់ដៃគ្នាជាមួយធនាគារ មេឃប៊ែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ