កញ្ចប់ថវិកាថៃឆ្នាំ២០២២

គណៈរដ្ឋមន្ត្រីថៃអនុម័តកញ្ចប់ថវិកា ១០០ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ ២០២២


គណៈរដ្ឋមន្ត្រីថៃនៅដើមសប្ដាហ៍នេះ បានអនុម័តកញ្ចប់ថវិកាសារពើពន្ធឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់ជាង១០០ពាន់លានដុល្លារ ដោយក្នុងនោះឱនភាពថវិកាមានជិត ២៣ពាន់លានដុល្លារ ពោលគឺខ្ពស់ជាងកាលពីឆ្នាំសារពើពន្ធ២០២១ ប្រមាណ១៥%។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ បានលើកឡើងថា កញ្ចប់ថវិកាសារពើពន្ធឆ្នាំ ២០២២ នឹងចាប់ផ្ដើមពីថ្ងៃទី ០១ ខែតុលាឆ្នាំនេះតទៅហើយ ដែលទំហំថវិកានេះ គឺមានទាបជាងឆ្នាំមុនប្រហែលជាង៥%។ នេះបើតាមសេចក្តីរាយការណ៍ បាងកកប៉ុស្ដិ៍។
គណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ
ដោយ

ជាមួយ​គ្នា​នោះ​ដែរ កញ្ចប់​ថវិកា​ធម្មតា​ត្រូវ​បាន​កំណត់​ជាង ៧៦​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​សា​ពើ​ពន្ធ​២០២២ ធ្លាក់​ចុះ​ជិត​៦​ពាន់​លាន​ដុល្លារ ធៀប​នឹង​ឆ្នាំ​សារពើពន្ធ​២០២១​។ រីឯ​ការ​ប្រមូល​ចំណូល​របស់​រដ្ឋាភិបាល​ថៃ​នៅ​ឆ្នាំ​សារពើពន្ធ ២០២២​វិញ ត្រូវ​បាន​ប៉ាន់​ស្មានថា នឹង​មាន​ជិត ៧៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ធ្លាក់​ចុះ​ប្រហែល​ជាង​១០%​។

កញ្ចប់​ថវិកា​សារពើពន្ធ​២០២២ ដែល​ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​ថៃ​អនុម័ត​នេះ គឺ​ផ្អែក​លើ​កំណើនសេដ្ឋកិច្ច​ដែល​ត្រូវ​បាន​ព្យាករ​ថា​មាន ៣,៥% និង អត្រា​អតិផរណា​ពី ០,៧ ទៅ​១,៧%​។

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ថៃ​បាន​បញ្ជាក់​ថា ផ្អែក​តាម​យុទ្ធសាស្ត្រ នៅ​ឆ្នាំ​សារពើពន្ធ​២០២២ រាជរដ្ឋាភិបាល​ថៃ បាន​បែងចែក​ថវិកា​ជាង​១២​ពាន់​លាន​ដុល្លារ​សម្រាប់​សន្ដិសុខ​ជាតិ​, ១១​ពាន់​លាន​ដុល្លារ​ដើម្បី​ពង្រឹង​នូវ​ភាព​ប្រកួតប្រជែង​ក្នុង​ប្រទេស​, ជិត​១៨​ពាន់​លាន​ដុល្លារ​ទៀត​សម្រាប់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​, ជិត​២៤​ពាន់​លាន​ដុល្លារ បង្កើត​ឱកាស និង តុល្យភាព​សង្គម​, ជិត​៤​ពាន់​លាន​ដុល្លារ សម្រាប់​ការ​បង្កើត​នូវ​គុណភាព​នៃ​ការ​រស់នៅ និង​បរិស្ថាន និង​ជាង​១៨​ពាន់​លាន​ដុល្លារ គឺ​សម្រាប់​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០២០ សេដ្ឋកិច្ច​ថៃ​មានការ​ធ្លាក់​ចុះ​ជាង​៦% ហើយ​នៅ​ឆ្នាំ​២០២១​នេះ ត្រូវ​បាន​ក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​នេះ បាន​ទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​មក​នៅ​ត្រឹម ២,៨%​ប៉ុណ្ណោះ ខណៈ​ដែល​ការ​ព្យាករ​ពី​មុន​ថា​នឹង​មាន​ដល់​៤,៥%​។ ការ​ទម្លាក់​ការ​ព្យាករ​ទាប​ជាង​មុន​នេះ ក៏​ដោយសារ​តែ​សេដ្ឋកិច្ច​ថៃ​នៅ​ប៉ុន្មាន​ខែ​កន្លង​មកនេះ មានការ​យាយី​ជា​ថ្មី​ទៀត ដោយសារ​តែ​រលក​ឆ្លង​នៃ​កូ​វី​ដ​-១៩ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ដំណើរ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ២០២១ អេស៊ីលីដា​ នឹងបើកទីតាំង«សេវាកម្ម​ធនាគារ​ស្វ័យ​ប្រវត្តិ» ៥០កន្លែង នៅទូទាំងប្រទេស

ព័ត៌មាន
តាំងពីបើកឆាកឆ្នាំ២០២១នេះ​មក ធនាគារ​ អេស៊ីលីដា ដែលជាធនគារពាណិជ្ជ​ចំណាស់ជាងគេ​និងធំជាងគេ​នៅកម្ពុជា បាន​បើក​យុទ្ធនាការ​ទំនើបកម្ម​សេវ…

Samsung ផ្អាកផលិតកម្មបន្ទះឈីបរបស់ខ្លួននៅអាមេរិក

ព័ត៌មាន
ធាតុអាកាស​ចុះ​ត្រជាក់​ខ្លាំង​នៅ​រដ្ឋ តិច​សាស់​សហរដ្ឋអាមេរិក ក្នុង​មួយ​រយៈពេល​កន្លង​មកនេះ បាន​ចោទ​ជា​បញ្ហា​យ៉ាង​ខ្លាំង ស្ទើរ​គ្រប់​វិស័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ