បំណុលគ្រួសារក្នុងប្រទេសថៃ

បំណុលគ្រួសារប្រជាជនថៃ អាចនឹងកើនឡើងលើស ៨០% នៃ GDP ដោយសារវិបត្តិកូវីដ-១៩


ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ បានព្រមានថា វិបត្តិមេរោគកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់ដល់បំណុលប្រជាជនថៃ ដោយក្នុងនោះ បំណុលគ្រួសារ អាចនឹងកើនឡើងលើស ៨០% នៃ GDP របស់ប្រទេសថៃ ព្រោះនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២០ បំណុលនេះបានកើនដល់ ៧៩% នៃ GDP ទៅហើយ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកថៃនៅថ្ងៃនេះ។
បំណុលគ្រួសារប្រជាជនថៃ អាចនឹងកើនឡើងលើស ៨០% នៃ GDP ដោយសារវិបត្តិកូវីដ-១៩ (រូបភាព៖https://www.chiangraitimes.com )
ដោយ

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់នៃ ក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គមថៃ បានគូស​បញ្ជាក់ថា បញ្ហាមេរោគ​កូវីដ-១៩ បានធ្វើឲ្យ អាជីវកម្ម​ជាច្រើន​បិទទ្វារ គួបផ្សំ​នឹង​គ្រោះរាំងស្ងួត បានវាយ​ប្រហារ​ដល់ជីវភាព​ប្រជាជន​ថៃ​យ៉ាងធ្ងន់ធ្ងរ ដែលជំរុញ​ឲ្យការខ្ចី​ប្រាក់​កើនឡើង​នៅ​ទូទាំងប្រទេស។

វិបត្តិលើកនេះ​ បានធ្វើឲ្យ​ប៉ះពាល់ដល់ ប្រាក់ចំណូល​របស់​ប្រជាជនថៃ ដែលធ្វើឲ្យ​ការផ្តល់​ប្រាក់កម្ចី នៅតាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ កាន់តែ​មានការកើន​ឡើង ពោលគឺកើន ៧% នៅក្នុង​ត្រីមាសទី ១នេះ។

សម្រាប់ GDP  របស់​ថៃ នៅក្នុងឆ្នាំ ២០២០ រំពឹងថា សម្រេច​បានជាង ៤៨០ពាន់​លាន​ដុល្លារ​អាមេរិក ទាបជាងឆ្នាំ ២០១៩កន្លងទៅ ដែលមាន​ជាង ៥១០ពាន់​លាន​ដុល្លារ​អាមេរិក ក៏ប៉ុន្តែ ប្រាក់​បំណុល​គ្រួសារ​របស់​ប្រជាជនថៃ កាលពីឆ្នាំ ២០១៩កន្លង​ទៅមាន​ជាង ៤៣០​ពាន់លាន​ដុល្លារ​អាមេរិក ហើយសម្រាប់​ឆ្នាំ ២០២០ បំណុល​គ្រួសារ អាចនឹង​កើន​ឡើងលើស ៨០% នៃ GDP​។

សូមរម្លឹកបន្តិច​ដែរថា បើតាមការ​ព្យាករ​របស់​ធនាគារ​ពិភពលោក បង្ហាញថា សេដ្ឋកិច្ច​ប្រទេស​ថៃ អាចនឹង​ធ្លាក់ចុះ ៥%​ នៅក្នុងឆ្នាំ ២០២០នេះ ដែលស្របគ្នា​ទៅតាម​ការព្យាករ​របស់ ធនាគារ​កណ្តាលថៃ ដែលរំពឹងថា សេដ្ឋកិច្ចនឹង​ធ្លាក់ចុះ ៥,៣%​ ក្នុងឆ្នាំនេះ តែ​នៅឆ្នាំ ២០២១ខាងមុខ សេដ្ឋកិច្ចថៃ​រំពឹងថា នឹងមាន​កំណើន ៤,១% មកវិញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគមន៍មៀនប៉ៃលិនស្នើសុំរដ្ឋាភិបាលដោះស្រាយបញ្ហាទីផ្សាររំាងស្ទះរាល់ឆ្នាំ

ព័ត៌មាន
សហគមន៍មៀនប៉ៃលិនស្នើសុំរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហាទីផ្សារមៀនប៉ៃលិន រួមទាំងនិតិវិធីចុះបញ្ជី…

ស្ថាប័នរូបិយវត្ថុសិង្ហបុរីទម្លាក់ការព្យាករសេដ្ឋកិច្ចសិង្ហបុរីដល់ដក ៥,៨% ក្នុងឆ្នាំនេះ

ព័ត៌មាន
បើតាមការស្ទង់មតិ ដែលរៀបចំឡើងដោយ អាជ្ញាធររូបិយវត្ថុសិង្ហបុរី ដែលចេញលទ្ធផលនៅក្នុងថ្ងៃនេះផ្ទាល់តែម្តង បានបង្ហាញឲ្យឃើញថា សេដ្ឋកិច្ចប្រទេសសិង្ហប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ