អាកាសចរណ៍ថៃ

ថៃ មិនទាន់មានតម្រុយបើកជើងហោះហើរឡើងវិញ ខណៈដែលការបិទបានអូសបន្លាយមកជាច្រើនខែ


អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ បានអះអាង ការបិទជើរហោះហើរអន្តរជាតិរបស់ប្រទេសថៃ នៅតែបន្តមានសុពលភាព ពុំទាន់មានតម្រុយណាមួយ ថាអាចនឹងបើកឡើងវិញ ក្នុងពេលឆាប់ៗនោះទេ ពីព្រោះស្ថានការណ៍មេរោគឆ្លងកូវីដ១៩ នៅបណ្តាប្រទេសជាច្រើន នៅតែលំបាក និងគ្រោះថ្នាក់។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Bangkok Post។
ថៃ មិនទាន់មានតម្រុយបើកជើងហោះហើរឡើងវិញ ខណៈដែលការបិទបានអូសបន្លាយមកជាច្រើនខែ (រូបភាព៖ Bangkok Post)
ដោយ

លោក ឆូ​ឡា សុខ​ម៉ា​ណុ​ប ប្រធាន​អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​ថៃ បាន​គូសបញ្ជាក់​ថា ការ​បិទ​ជើងហោះហើរ​អន្តរជាតិ​នេះ ជា​ការ​ហាមឃាត់​ដោយ​គ្មាន​កំណត់​នោះ​ឡើយ ហើយ​មជ្ឈមណ្ឌល​សម្រាប់​ការងារ​កូ​វី​ដ​១៩ នឹង​ត្រួតពិនិត្យ​មើលទៅ​លើ ស្ថានភាព​សកលលោក មុន​នឹង​សម្រេច​បើក​ដំណើរការ​ជើងហោះហើរ​ឡើង​វិញ​។

លោក ឆូ​ឡា បន្ត​ថា មាន​វិនិយោគិន​បរទេស​ច្រើន​ណាស់ ដែល​មាន​បំណង​ចូល​មក​ធ្វើ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​ថៃ អំឡុង​ពេល​នេះ ដោយ​បាន​ទទូច​សុំ​ទៅ រដ្ឋាភិបាល​ថៃ ដូច្នេះ​ហើយ មន្ត្រី​ក៏​បាន​ពិនិត្យ​មើលទៅ​លើ គ្រឿង​បរិក្ខារ​សម្រាប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ថា​មាន​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​ដែរ​ឬទេ​។

លើស​ពី​នេះ មាន​ក្រុមហ៊ុន​ជា​ច្រើន ដែល​អាច​ផ្តល់​សេវាកម្ម​ស្នាក់​នៅ​បែប​ឯកជន បាន​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​ជា កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​មានការ​បញ្ជាក់​ទទួលស្គាល់ ដោយសារ​តែ អ្នកដំណើរ​ដែល​មក​ដល់ ប្រទេស​ថៃ ត្រូវ​ចំណាយ​ប្រាក់​សម្រាប់ ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង​។

ដោយឡែក​ចំពោះ​ករណី​អ្នកដំណើរ ដែល​មាន​បំណង​ចូល​មក​ព្យាបាល​ជម្ងឺ​នៅ​ក្នុង​ប្រទេស​ថៃ គឺ​ត្រូវ​ឲ្យ​ស្នាក់​នៅ មន្ទីរពេទ្យ​ដែល​ជាប់​កុងត្រា​នោះ រយៈពេល ១៤​ថ្ងៃ ដើម្បី​ធានា​ឲ្យ​បាន​ថា គ្មាន​ការ​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩ នោះ​ឡើយ​។

ទោះ​យ៉ាងណា ថៃ នៅ​តែ​ស្វាគមន៍​អ្នកដំណើរ ជា​វិនិយោគិន ដែល​មាន​បំណង​វិនិយោគ ដោយ​កំណត់​ចំនួន​អតិបរមា អនុញ្ញាត​ហោះហើរ​ចូល​ប្រមាណ ៥០០​នាក់ ក្នុង​មួយ​ថ្ងៃ ហើយ​គ្មាន​ជើងហោះហើរ​ធម្មតា​ណាមួយ ត្រូវ​បាន​បើក​នា​ពេល​នេះ​ឡើយ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជាង ៧ខែមកនេះ កូវីដ-១៩ បានប៉ះពាល់ដល់អាជីវកម្មទេសចរជាង៣ពាន់កន្លែង និងបុគ្គលិកបម្រើការជាង៥ម៉ឺននាក់

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានអះអាងនៅក្នុងសន្និសីទព័ត៌មាននៅថ្ងៃទី ១៣ ខែកក្កដានេះថា គិតត្រឹមថ្ងៃទី ១០ ខែកក្កដានេះ បញ្ហាមេរោគឆ្លងកូវីដ-…

កូវីដ-១៩ ធ្វើឲ្យការលក់រថយន្តនៅវៀតណាមធ្លាក់ចុះខ្លាំងដល់ទៅ ២៨%

ព័ត៌មាន
វិបត្តិមេរោគកូវីដ១៩ នៅក្នុងប្រទេសវៀតណាម បានសាយភាយឥទ្ធិពលអាក្រក់ដល់ សកម្មភាព ទិញលក់រថយន្តផងដែរ ដោយក្នុងរយៈពេល ៧ខែដំបូង ឆ្នាំ២០២០នេះ កា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ