ការនាំចេញអង្ករថៃ

ថៃ ត្រៀមក្ដោបយកឱកាសនាំចេញអង្ករប្រណីតដោយរួចពន្ធទៅកាន់ទីផ្សារអឺរ៉ុប


ប្រទេសថៃ បានត្រៀមខ្លួនចាប់យកឱកាសនាំចេញអង្ករប្រណីត ទៅកាន់ទីផ្សារអឺរ៉ុប បន្ទាប់ពី តំបន់មួយនេះ បានអនុញ្ញាតឲ្យនាំចូលអង្ករជិត ២,៥ម៉ឺនតោន ជាមួយនឹងអត្រាពន្ធសូន្យ សម្រាប់ខែតុលា ឆ្នាំ ២០២០នេះ។ នេះបើតាមការចេញផ្សាយរបស់ សារព័ត៌មាន Bangkok Post។
ថៃទម្លាក់គោលដៅនាំចេញអង្ករមកត្រឹម ៦.៥លានតោនប៉ុណ្ណោះ នៅឆ្នាំ២០២០នេះ (រូបភាព៖ Thailand Business News)
ដោយ

លោក គី រ៉ាទី អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ បានគូស​បញ្ជាក់ថា គណៈកម្មការ​អឺរ៉ុប បានប្រកាស​កាលពីពេល​ថ្មីៗនេះថា កូតា​ប្រចំា​ឆ្នាំ សម្រាប់​អង្ករ ដែលមាន​អត្រា​ពន្ធសូន្យ សម្រាប់​ខែតុលានេះ គឺមាន​ប្រមាណ ២,៥​ ម៉ឺន​តោន ហើយនៅ​ក្នុង​មួយឆ្នាំ ២០២០​ពេញ អឺរ៉ុប​បាន​កំណត់​កូតា​នាំចូល​អង្ករ ៦៣ម៉ឺនតោន។

លោកបន្តថា ជាធម្មតា អឺរ៉ុប​កំណត់​ពន្ធ​ចូលអង្ករ ប្រមាណ ១៧០ដុល្លារ​អាមេរិក​ក្នុងមួយ​តោន ដូច្នេះ វាជាឱកាស​មាស សម្រាប់​អ្នកនាំចេញ​អង្ករថៃ បង្កើន​ការនាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប នៅ​ពេលនេះ។

យ៉ាងណាក៏ដោយ អឺរ៉ុប តម្រូវឲ្យ​អ្នកនាំចេញ​អង្ករ ដាក់ពាក្យ​ស្នើសុំ​អាជ្ញាបណ្ណ​នាំចូល​ជាមុនសិន នៅក្នុង​រយៈពេល ១០ថ្ងៃដំបូង ខែតុលា​ខាងមុខ ហើយបើ​សិនជា អ្នកនាំចេញ​អង្ករថៃ ចាប់អារម្មណ៍​នឹង​ឱកាសនេះ ត្រូវដាក់​ពាក្យ​ស្នើសុំ​ការនាំចេញ​អង្ករ​ទៅកាន់ អឺរ៉ុប​ជាមុនសិន តាមរយៈ​នាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ប្រទេសថៃ។

នៅក្នុងរយៈពេល ៨ខែដើមឆ្នាំ ២០២០នេះ ថៃសម្រេច​បាន​ការនាំចេញ​អង្ករ​ជាង ១៤ម៉ឺនតោន ដែលមាន​តម្លៃ​ប្រមាណ ១៤០លាន​ដុល្លារ​អាមេរិក​ទៅកាន់​ទីផ្សារ​អឺរ៉ុប ហើយកាល​ពីឆ្នាំ ២០១៩​កន្លង​ទៅ ថៃ​ក៏បាន​នាំចេញ​អង្ករ​ជាង ៤សែន​តោន​ទៅកាន់ ទីផ្សារ​អឺរ៉ុប​នេះដែរ ដោយមាន​ទឹកប្រាក់​សរុប​ជាង ៣១៥លាន​ដុល្លារ​អាមេរិក។

គួរជម្រាបដែរថា ប្រធាន​សមាគម​អ្នកនាំចេញ​អង្ករថៃ បានអះអាង​រួចហើយ​ថា ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារអឺរ៉ុប ក្នុងឆ្នាំនេះ នឹងធ្លាក់ចុះ​ទាបជាង ឆ្នាំ ២០១៩ ដោយសារតែ​វិបត្តិ​មេរោគ​កូវីដ១៩ ហើយកត្តា​ផលិតកម្ម​អង្ករ​ក្នុងស្រុក ក៏នៅតែ​មិនទាន់​ច្បាស់លាស់​ដូចគ្នាដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកកែប្រែការព្យាករសេដ្ឋកិច្ចចិន ពីធ្លាក់ -១% មកកើន ២% វិញ នៅឆ្នាំ២០២០នេះ

ព័ត៌មាន
សេដ្ឋកិច្ចនៃប្រទេសចិន ដែលជាប្រភពផ្ទុះឡើងនូវ ការឆ្លងមេរោគកូវីដ-១៩នោះ ត្រូវបានធនាគារពិភពលោក ព្យាករជាថ្មីថា នឹងមានកំណើន ២% នៅក្នុងឆ្នាំ ២០…

ចំណូលរមណីយដ្ឋានអង្គររកបានត្រឹមតែជាង ១៨លានដុល្លារ ប៉ុណ្ណោះ ធ្លាក់ចុះជាង ៧៥% នៅ៩ខែឆ្នាំ២០២០

ព័ត៌មាន
ក្នុងរយៈបេល៩ខែ ឆ្នាំ២០២០ ចំនួនភ្ញៀវទេសចរបរទេស ដែលបានទៅទស្សនា នៅរមណីយដ្ឋានអង្គរ មានប្រមាណជិត៤០ម៉ឺននាក់ និងទទួលបានចំណូលប្រមាណត្រឹមតែជាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ