បច្ចេកវិទ្យា

សេដ្ឋកិច្ចឌីជីថលរបស់ថៃ រំពឹងនឹងកើនដល់ ៥០ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២៥


សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសថៃ ត្រូវបានគេព្យាករថា នឹងមានទំហំ ១៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩នេះ ជាប់លំដាប់ថ្នាក់ទី ២ ក្រោមប្រទេសឥណ្ឌូនេស៊ី តែយ៉ាងណា ថៃ រំពឹងថា នឹងរក្សាបានកំណើន ២៩%ជារៀងរាល់ឆ្នាំ ដែលអាចធ្វើឲ្យ សេដ្ឋកិច្ចឌីជីថលរបស់ថៃ កើនដល់ ៥០ពាន់លានដុល្លារអាមេរិក ត្រឹមឆ្នាំ ២០២៥ខាងមុខ។
កម្ពុជាបន្ដជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឌីជីល
ដោយ

យោងតាមរបាយការណ៍​សិក្សាមួយ ដែលមានឈ្មោះថា  e-Conomy Southeast-Asia 2019 បានរក​ឃើញថា សេដ្ឋកិច្ច​ឌីជីថល​នៅក្នុងតំបន់​អាស៊ីអាគ្នេយ៍ បានកើនដល់ ១០០ពាន់​លានដុល្លារ​អាមេរិក ក្នុងឆ្នាំ ២០១៩នេះ ដោយមាន​ប្រជាជន​ជាង ៣៦០លាននាក់ ភ្ជាប់ទំនាក់ទំនង​ជាមួយ ហើយតាម​ព្យាករណ៍​ទំហំសេដ្ឋកិច្ចនេះ នឹងកើនដល់ ៣០០ពាន់​លានដុល្លារ​អាមេរិក​ ត្រឹមឆ្នាំ ២០២៥។

ការកក់សំបុត្រហោះហើរ សណ្ឋាគារ និងកន្លែងសម្រាក​កម្សាន្តនានា តាមប្រព័ន្ធ​អនឡាញ គឺជាចំណែក​ធំជាងគេ​នៅលើ សេដ្ឋកិច្ច​ឌីជីថលរបស់ថៃ ដែលមានទំហំ​រហូតដល់ទៅ ៧ពាន់ ២រយលាន​ដុល្លារអាមេរិក។

ដោយឡែក ការធ្វើពាណិជ្ជកម្ម​អនឡាញ ក៏បង្ហាញ​ពីកំណើន​រឹងមាំរហូត​ដល់ទៅ ៥ពាន់លាន​ដុល្លារ​អាមេរិក ក្នុងឆ្នាំ ២០១៩​នេះ ហើយរំពឹង​នឹងកើនដល់ ១៨ពាន់លាន​ដុល្លារ​អាមេរិក ត្រឹមឆ្នាំ ២០២៥។

ទាក់ទងទៅនឹងវិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យានេះ ឯកឧត្តម ប្រាយុទ្ធ ចាន់ អ៊ូចា នាយករដ្ឋមន្រ្តីថៃ មាន​ប្រសាសន៍ដែរថា រាជរដ្ឋាភិបាលថៃ នឹងប្រើប្រាស់​បច្ចេកវិទ្យា ដើម្បីប្រមូល​ទិន្នន័យ​សំខាន់ៗ ងាយស្រួល​ក្នុងការរៀប​ចំផែនការ​ថវិកាជាតិ ឲ្យត្រូវចំចំណុច​ដែលមានបញ្ហា និងដោះស្រាយ​ដោយមាន​ប្រសិទ្ធភាពបំផុត។

គួរបញ្ជាក់ថា រយៈពេលជាង ៥ឆ្នាំ ចុងក្រោយនេះ រាជរដ្ឋាភិបាលថៃ បានជំរុញ​ឲ្យមានការ​ប្រើប្រាស់​បច្ចេកវិទ្យាទំនើបៗ នៅក្នុងប្រព័ន្ធ​ការងារ ដើម្បីឆ្លើយ​តបទៅនឹង ភាពរីកចម្រើន​នៃបច្ចេកវិទ្យា​សកល ដែលជាលទ្ធផល បានធ្វើឲ្យ ប្រទេសថៃ ទទួលបានចំណាត់​ថ្នាក់ល្អ ក្នុងរបាយការណ៍​ស្តីពីភាពងាយ​ស្រួល​ធ្វើអាជីវកម្ម ឆ្នាំ ២០២០ របស់ ធនាគារ​ពិភពលោក ដោយថៃ ឡើងពីលេខ ២៧ មកដល់​លេខ​ ២១ ប្រសើរជាងមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បច្ចុប្បន្នភាព​៖ អតីត​មេបក្ស​ប្រឆាំង​មក​ដល់​ម៉ាឡេស៊ីហើយ (៩ វិច្ឆិកា ២០១៩)

ព័ត៌មាន
ដំណឹង​ថ្មី​បំផុត​ជុំវិញ​ការ​ប៉ុនប៉ង​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ​នៃ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម​ រង្ស៊ី ត្រូវ​បាន​ទីភ្នាក់ង…

អាមេរិក ទទួលស្គាល់សេវាកម្មត្រួតពិនិត្យគុណភាព ត្រីប្រាវៀតណាម ក្រោយចរចាអស់ ៣ឆ្នាំ

ព័ត៌មាន
នាយកដ្ឋានកសិកម្មអាមេរិក ទើបតែប្រកាសទទួលស្គាល់ជាផ្លូវការ សេវាកម្មត្រួតពិនិត្យគុណភាព ត្រីប្រា របស់ប្រទេសវៀតណាម ក្រោយការចរចាគ្នាអស់រយៈពេលជាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ