ប្រទេសថៃ

នាយករដ្ឋមន្ត្រីស្ដីទី លោក ប្រាវីត ត្រូវបានគណៈរដ្ឋមន្ត្រីផ្ដល់សិទ្ធិអំណាចស្មើនឹងនាយករដ្ឋមន្ត្រីពេញសិទ្ធិ


គណៈរដ្ឋមន្ត្រីថៃកាលថ្ងៃទី ៣០ខែសីហា បានចេញសេចក្តីសម្រេចមួយដោយបានផ្ដល់ទំនុកចិត្តចំពោះឧបនាយករដ្ឋមន្ត្រីថៃលោក Prawit Wongsuwon នូវតួនាទីជានាយករដ្ឋមន្ត្រីថៃស្ដីទីជំនួសឱ្យលោក ប្រាយុទ្ធ ចាន់អូចា ដោយក្នុងនោះ សិទ្ធិអំណាចលោក ប្រាវីត គឺមិនដូចនាយករដ្ឋមន្ត្រីស្ដីទីមុនៗនោះឡើយ ពោលគឺ រូបលោកមានសិទ្ធិសម្រេចស្មើនឹងនាយករដ្ឋមន្ត្រីពេញសិទ្ធិតែម្ដង រួមទាំងការផ្ដល់សិទ្ធិអំណាចក្នុងការតែងតាំងមន្ត្រីដែលមានឋានន្តរៈស័ក្ដិជាន់ខ្ពស់ និងការសម្រេចចិត្តទាក់ទងនឹងថវិកាជាតិផងដែរ។
លោក ប្រាវីត ត្រូវបានគណៈរដ្ឋមន្ត្រីផ្ដល់សិទ្ធិអំណាចស្មើនឹងនាយករដ្ឋមន្ត្រីពេញសិទ្ធិ

នេះបើតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃពុធនេះ។

តាមធម្មតា តួនាទីជានាយករដ្ឋមន្ត្រីស្តីទីនៅប្រទេសថៃ គឺគ្មានសិទ្ធិអំណាចមើលការខុសត្រូវលើការតែងតាំងមន្ត្រីជាន់ខ្ពស់ និងធ្វើការសម្រេចចិត្តពីការចំណាយថវិកាជាតិសំខាន់ៗទាំងនេះទេ ព្រោះសិទ្ធិទាំង២នេះ គឺត្រូវឆ្លងកាត់ការពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជាមុនសិន។

ប៉ុន្តែឥឡូវនេះ គឺថាលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ត្រូវបានតុលាការធម្មនុញ្ញបញ្ជាឱ្យផ្អាកតួនាទីរបស់លោកទៅហើយក្នុងពេលតុលាការកំពុងពិចារណាពីអាណត្តិរយៈពេល ៨ ឆ្នាំរបស់លោក ដូច្នេះហើយលោកឧត្តមសេនីយ៍ ប្រាវីត មិនចាំបាច់ធ្វើការពិគ្រោះយោបល់ជាមួយឧត្តមសេនីយ៍លោក ប្រាយុទ្ធ នោះទេ ខណៈបច្ចុប្បន្នលោកប្រាយុទ្ធ មិនអាចបំពេញតួនាទីជានាយករដ្ឋមន្ត្រីបាននោះដែរ។ នេះបើតាមឧបនាយករដ្ឋមន្ត្រីលោក Wissanu Krea-ngam ។

អ្នកជំនាញផ្នែកច្បាប់របស់រដ្ឋាភិបាលបាននិយាយថា គណៈរដ្ឋមន្ត្រីកាលពីថ្ងៃម្សិលមិញបានសម្រេចចិត្តអនុម័តដំណោះស្រាយថ្មីមួយដោយផ្ដល់សិទ្ធិអំណាចឱ្យលោក Prawit អាចធ្វើការតែងតាំងមន្ត្រី និងធ្វើការសម្រេចចិត្តអំពីថវិកា បន្ថែមពីលើអំណាចជានាយករដ្ឋមន្ត្រីផ្សេងទៀត។

លោកឧត្តមសេនីយ៍ Prawit បានធ្វើជាប្រធានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍កាលពីអង្គារក្នុងនាមជានាយករដ្ឋមន្ត្រីស្តីទីជាលើកដំបូងចាប់តាំងពីលោកឧត្តមសេនីយ៍ Prayut ត្រូវបានព្យួរតំណែងរបស់លោកកាលពីថ្ងៃទី២៤ សីហាមក ហើយអំណាចបន្ថែមរបស់ឧត្តមសេនីយ៍ Prawit ក៏បានចាប់ផ្ដើមឡើងមកតាំងពីពេលនោះមក។

ការសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃនេះ ក៏បានគូសបញ្ជាក់ពីខ្សែបន្ទាត់នៃការបន្តតំណែងនៅក្នុងចំណោមឧបនាយករដ្ឋមន្ត្រីជាច្រើនរូបផងដែរ។ ប្រសិនបើលោកឧត្តមសេនីយ Prawit ដែលជាឧបនាយករដ្ឋមន្ត្រីជាន់ខ្ពស់បំផុតនេះ មិនអាចបំពេញតួនាទីជានាយករដ្ឋមន្ត្រីដោយហេតុផលណាមួយនោះ លោកនឹងត្រូវបន្តដោយលោក Wissanu បន្ទាប់មកត្រូវតែងតាំងលោក Anutin Charnvirakul ឬក៏ឧបនាយករដ្ឋមន្ត្រីផ្សេងៗទៀតតាមឋានន្តរៈស័ក្តិជាបន្តបន្ទាប់។

លោកឧត្តមសេនីយ៍ Prawit បានទទូចសុំមិនឱ្យធ្វើការរុះរើគណៈរដ្ឋមន្ត្រីតាមបក្សពួករបស់ខ្លួននោះទេ ដោយលោកបានសង្កត់ធ្ងន់ថា ហេតុអ្វីចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរអ្វីមួយទាំងដែលអ្វីនោះនៅអាចដំណើរការបានល្អនៅឡើយនោះ?

ទន្ទឹមនឹងនោះដែរ គណបក្សប្រឆាំងបានយល់ស្របមិនឱ្យធ្វើការរំលាយសភានោះទេ ដរាបណាច្បាប់សំខាន់ៗមួយចំនួនស្ដីពីការរៀបចំការបោះឆ្នោតមិនទាន់ត្រូវបានអនុម័តទេនោះ ហើយគណបក្សនេះបានព្យាករពីភាពវឹកវរ ប្រសិនបើការរំលាយសភានឹងកើតឡើងឆាប់ៗនេះមែន។

បក្សប្រឆាំងជឿថាលោកឧត្តមសេនីយ ប្រាយុទ្ធ បានបញ្ចប់អាណត្តិអតិបរមា ៨ ឆ្នាំរបស់លោកកាលពីថ្ងៃទី២៤ ខែសីហាដូចដែលបានកំណត់ដោយរដ្ឋធម្មនុញ្ញ។ ទោះជាយ៉ាងណាក៏ដោយ អ្នកផ្សេងទៀតបានអះអាងថាលោកនៅតែមានពេល២ ឬប្រាំឆ្នាំទៀតដើម្បីបន្តតំណែងនេះដោយអាស្រ័យលើការបកស្រាយពីច្បាប់រដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


ជប៉ុននឹងអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយជាងមុន ដើម្បីទប់ទល់នឹងចិន និងរុស្ស៊ី

ព័ត៌មាន
ប្រទេសជប៉ុននឹងអភិវឌ្ឍដោយធ្វើការផលិតមីស៊ីលឆ្លងទ្វីបនិងមីស៊ីលផ្លោងដែលមានល្បឿនលឿនខណៈដែលប្រទេសនេះកំពុងស្វែងរកលទ្ធភាពវាយប្រហារឱ្យចំគោលដៅដែលស្ថ…

UN ត្រៀមផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ១៦០ លានដុល្លារ សម្រាប់គ្រោះទឹកជំនន់នៅប្រទេសប៉ាគីស្ថាន

ព័ត៌មាន
អង្គការសហប្រជាជាតិ បានចេញការអំពាវនាវកាលពីថ្ងៃអង្គារ ទី ៣០ សីហានេះថា ខ្លួននឹងផ្តល់មូនិធិជំនួយសង្គ្រោះបន្ទាន់ដែលមានចំនួន ១៦០ លានដុល្លារ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ