ថៃត្រូវការពលករចំណាកស្រុក

ថៃត្រូវការពលករចំណាកស្រុកជាងកន្លះលាននាក់បន្ថែមទៀត សម្រាប់បម្រើដល់វិស័យសេដ្ឋកិច្ច


យោងតាមសភាពាណិជ្ជកម្មថៃបានឱ្យដឹងថា ប្រទេសថៃត្រូវការពលករបរទេសបន្ថែមជាង ៥ សែននាក់ ដើម្បីគាំទ្រដល់វិស័យ សំណង់ ទេសចរណ៍ និង សេវាកម្មកែច្នៃផលិតផលកសិកម្ម និង ឧស្សាហកម្មម្ហូបអាហារសម្រាប់ការនាំចេញ ខណៈបច្ចុប្បន្ន សកម្មភាពសេដ្ឋកិច្ចសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសនេះ ត្រូវបានបើកដំណើរពេញលេញឡើងវិញ រួមទាំងវិស័យទេសចរ ក៏មានការដកចេញនូវការរឹតបន្ដឹងស្ទើរតែទាំងអស់ហើយ សម្រាប់ភ្ញៀវទេសចរចូលមកកម្សាន្ដ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bangkok Post។
ថៃត្រូវការពលករចំណាកស្រុក

យោង​តាម​អនុប្រធាន​សភាពាណិជ្ជកម្ម​ថៃ​លោក ពូ​ច អារាម​វ​ឌ្ឍ​នា​ណ​ន់ (Poj Aramwattananont) បាន​និយាយ​ថា តម្រូវការ​កម្មករ​កំពុង​កើនឡើង​នៅ​ពេល​ដែល រាជរដ្ឋាភិបាល​បាន​លុប​ចោលការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ និង អនុញ្ញាត​ឱ្យ​អាជីវកម្ម​ដែល​ងាយ​ឆ្លង​កូ​វីត​១៩ ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​ស្ទើរតែ​ទាំងអស់ ដើម្បី​ព​ន្លឿ​ន​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​។

លោក ពូ​ច បាន​និយាយ​ថា កម្លាំង​ពលកម្ម​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​លើ​វិស័យ​ឧស្សាហកម្ម​នាំ​ចេញ ការ​ផលិត ការ​កែ​ច្នៃ និង​សំណង់ រហូត​ដល់​វិស័យ​ទេសចរណ៍ និង​វិស័យ​សេវាកម្ម ដែល​វា​ជា​ច​លករ​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ទាំងមូល​របស់​ប្រទេស​ថៃ​។ អនុប្រធាន​សភាពាណិជ្ជកម្ម​ថៃ​រូប​នេះ បាន​បន្ត​ថា បញ្ហា​ខ្វះខាត​កម្លាំង​ពលកម្ម​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​បញ្ហា​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​ថៃ ដោយសារ​ប្រទេស​ក្បែ​ខាង​កម្ពុ​ជាមួយ​នេះ ត្រូវការ​ពលករ​បរទេស​ជា​ខ្លាំង​ដើម្បី​ជួយ​ស្តារ​សេដ្ឋកិច្ច​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វី​ដ​១៩​។

នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​ថា នឹង​បើក​ប្រទេស​ពេញលេញ​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ឥឡូវនេះ​ថៃ​មាន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​ជា​ច្រើន​ក្នុង​វិស័យ​សំណង់ ហើយ​ក៏​មាន​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍ និង សេវាកម្ម​ជា​ច្រើន​ផង​ដែរ​។

អគ្គនាយក​នៃ​នាយកដ្ឋាន​ការងារ​ថៃ បាន​និយាយ​ថា ជំងឺ​រាតត្បាត​បាន​បណ្តាល​ឱ្យ​មានការ​ពន្យារពេល​ក្នុង​ការ​នាំ​ចូល​ពលករ​បរទេស​ពី​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​។

ប៉ុន្តែ បន្ទាប់​ពី​ការ​បើក​ដំណើរការ​ឡើង​វិញ​របស់​ប្រទេស​ថៃ និង ការ​បន្ធូរបន្ថយ​លើ​ការ​នាំ​ចូល​ពលករ​បរទេស​ពី​ប្រទេស​ទាំង​បី​នេះ ហើយ​វា​ទំនងជា​មាន​ភាព​ងាយស្រួល​ជាង​មុន ជា​ពិសេស​ការ​ទទួលយក​ពលករ ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​កម្មករ​ចំនួន​១​សែន​នាក់​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រឡប់​ចូល​ទៅ​ធ្វើការ​ប្រទេស​ថៃ​វិញ​នៅ​ចុងឆ្នាំ​នេះ​។

អគ្គនាយក​នៃ​នាយកដ្ឋាន​ការងារ​ថៃ បញ្ជាក់​ថា តាម​ដែល​អាជ្ញាធរ​ទទួលខុសត្រូវ​បាន​ពិភាក្សា​រឿង​នេះ​ជាមួយ​ប្រតិបត្តិ​ករ​ធុរកិច្ច​ថៃ ក្រុម​ធុរកិច្ច​ថៃ​ទាមទារ​ឲ្យ​មានការ​នាំ​ចូល​ពលករ​បរទេស​ប្រមាណ​ជិត ២ សែន ៨ ម៉ឺន​នាក់ ប៉ុន្តែ​មក​ដល់​ពេល​នេះ​មាន​តែ​ប្រហែល ២ ម៉ឺន​នាក់​ប៉ុណ្ណោះ​ដែល​បាន​មក​ដល់​។

ក្រោម​កាលៈទេសៈ​ធម្មតា សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ទាមទារ​ពលករ​បរទេស​ប្រហែល ៣ លាន​នាក់ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ មាន​ពលករ​ចំណាកស្រុក​ដែល​មាន​ឯកសារ​ស្របច្បាប់​ចំនួន​ប្រហែល ២,៥ លាន​នាក់​នៅ​ក្នុង​ប្រទេស​។

យ៉ាងណាមិញ ដើម្បី​បន្ធូរបន្ថយ​ការ​ខ្វះខាត​ពលករ គណៈរដ្ឋមន្ត្រី​ថៃ​កាលពី​ស​ប្តា​ហ៍​មុន​បាន​អនុម័ត​ផែនការ​គ្រប់គ្រង​ការងារ និង ការ​អនុញ្ញាត​ឱ្យ​កម្មករ​ដែល​មាន​ឯកសារ​ការងារ​ពី​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ា​ន់​ម៉ា​ស្នាក់​នៅ​រហូត​ដល់​ថ្ងៃ​ទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥​។ អគ្គនាយក​នៃ​នាយកដ្ឋាន​ការងារ​ថៃ បាន​និយាយ​ថា ប្រទេស​ថៃ​ក៏​នឹង​អនុញ្ញាត​ឱ្យ​ពលករ​ដែល​គ្មាន​ឯកសារ​ការងារ ពី​កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា និង​វៀតណាម ចុះ​ឈ្មោះ និង​ធ្វើការ​រហូត​ដល់​ខែកុម្ភៈ ឆ្នាំ​២០២៥ ផង​ដែរ​។ លោក​បាន​បន្ត​ថា ជាមួយនឹង​ផែនការ​ការងារ​ដែល​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង និង​ការ​មក​ដល់​របស់​ពលករ​ច្រើន​ជាង​នេះ ប្រទេស​ថៃ​អាច​នឹង​នឹង​ទទួល​បាន​ពលករ​ចំណាកស្រុក​រហូត​ដល់​ជិត​៣​លាន​នាក់​នៅ​ដំណាច់ឆ្នាំ​នេះ​៕




អត្ថបទបន្ទាប់


តើនរណាខ្លះនឹងចូលរួមប្រកួតប្រជែងធ្វើជានាយករដ្ឋមន្ត្រីថ្មីនៅចក្រភពអង់គ្លេស?

ព័ត៌មាន
សមាជិកសភានៃគណបក្សអភិរក្សចំនួន ៨ រូបនឹងប្រកួតប្រជែងគ្នាដណ្ដើមយកតំណែងនាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស ក្រោយពីលោកបូរីស ចនសុនបានលាលែង។ ក្…

WHOព្រមានថា «ការរាតត្បាតនៃកូវីដ ១៩ នៅមិនទាន់បញ្ចប់ទេ» ខណៈពិភពលោកបន្ធូបន្ថយវិធានការរឹតបន្តឹង

ព័ត៌មាន
ប្រធានអង្គការសុខភាពពិភពលោកបានព្រមានកាលពីថ្ងៃអង្គារ ទី១២ ខែកក្កដាថា ការរីករាតត្បាតនៃជំងឺកូវីដ១៩ នៅមិនទាន់ជិតដល់ទីបញ្ចប់នៅឡើយទេ ខណៈរលក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ