ការទិញថាមពលពីរោងចក្រ

ថៃនឹងទិញថាមពលពីរោងចក្រថាមពលឡាវធំៗចំនួន៤


ក្រោយពេលដែល ស្ថានភាពសង្គ្រាមនៅអ៊ុយក្រែនបន្ដឆេះឆួល និងមិនទាន់មានរកឃើញច្រកចេញនោះ ការិយាល័យប្រធានសហភាពអឺរ៉ុបបានឱ្យដឹងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបបានយល់ព្រមលើការដាក់កញ្ចប់ទណ្ឌកម្មថ្មីទី ៤ រួចរាល់ហើយ ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ខណៈដែលកន្លងអឺរ៉ុប រួមទាំងអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត ក៏បានរួមគ្នាដាក់ទណ្ឌកម្មជាច្រើនរួចមកហើយដែរទៅលើទីក្រុងម៉ូស្គូ ប៉ុន្ដែ មិនបានធ្វើឲ្យលោកពូទីន ខ្លាចញញើតផ្អាកសង្គ្រាមនោះឡើយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ថៃនឹងទិញថាមពលពីរោងចក្រថាមពលឡាវធំៗចំនួន៤

ការ​វិនិយោគដ៏សន្ធឹក​សន្ធាប់​នៅក្នុងរោងចក្រថាមពលទាំង៤​​កន្លែង ​ដែលមាន​ទីតាំងស្ថិត​នៅភាគខាងជើង​ប្រទេសឡាវ​នេះ ​ត្រូវបានគេរំពឹងថា នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត​។ 

រាជរដ្ឋាភិបាល​ប្រទេស​ថៃ​​មានបំណង​​ទិញយក​​​ថាម​ពល​វារី​អគ្គិសនី​​ទាំងនេះជា​យូរ​មក​ហើយ ​​ដើម្បី​រក្សា​អព្យាក្រឹតភាព​នៃ​ជាតិ​កាបូនពោល​គឺ​រក្សា​តុល្យភាពរវាងការបញ្ចេញ​និង​ស្រូប​យក​ជាតិ​កាបូនឌីអុកស៊ីត ហើយ​អាជ្ញាធរថៃក៏ចង់ប្រើប្រាស់ថាមពលស្អាត​ស្អំ​បែប​នេះ (clean power) ​ថែម​ទៀត ​​ដើម្បីដំណើរការសេដ្ឋកិច្ច​ជាតិ​ផង​ដែរ​​។

ការទិញយក​ថាមពល​អគ្គិសនី​ពី​រោងចក្រថាមពលវារីអគ្គិសនីនៅក្នុង​ប្រទេសឡាវនេះ គឺ​ស្របតាមអនុស្សរណៈ​នៃការយោគយល់គ្នា​​ដើម្បីនាំចូលអគ្គិសនី​ពីប្រទេសឡាវ​​ក្នុងបរិមាណ​សរុបជិត១១ ជីហ្គាវ៉ាត់​​នៅ​ក្នុងរយៈពេល​២​ទសវត្សរ៍​ខាងមុខទៀត​នេះ​។

អាជ្ញាធរ​អគ្គិសនី​រដ្ឋនៃ​​​ប្រទេស​ថៃដែល​ជា​​អ្នក​ទិញ​ថាមពល​ដ៏​សំខាន់​មួយ​​នោះ គ្រោង​នឹង​​នាំ​ចូល​អគ្គិសនី​​​ពី​រោងចក្រ​​វារីអគ្គិសនី​នៅ​​ប្រទេស​ឡាវ​ក្រោម​កិច្ចសន្យា​ទិញ​រយៈពេល​វែង ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់កើនឡើងនៅក្នុង​ប្រទេសរបស់ខ្លួន។

លេខាធិការថាមពលអចិន្ត្រៃយ៍ថៃ​លោក គូលីត សុម​បាត​សិរី​ (Kulit Sombatsiri)​ ក៏បាន​បាននិយាយដែរថា ប្រទេសថៃគ្រោងនឹងនាំចូលវារីអគ្គីសនី​​ពីប្រទេសមីយ៉ាន់ម៉ា​ ប៉ុន្តែដោយសារតែប្រទេសនេះ មាន​ជម្លោះនយោបាយដ៏ធ្ងន់ធ្ងរ ទើប​បានធ្វើឲ្យមានការ​​ពន្យារពេលផែនការនេះ​។

ការ​នាំ​ចូល​ថាមពលផលិត​ចេញ​ពី​ធនធាន​ស្អាតកាន់​តែ​ច្រើន​​ គឺ​ស្រប​តាម​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ថាមពល​អគ្គិសនី​ដែល​បង្កើត​ដោយ​ប្រេង​ឥន្ធនៈ​ហ្វូស៊ីល​។

នាយករដ្ឋមន្ត្រីថៃ​លោក ប្រាយុទ្ធ ចាប់​អូចា (Prayut Chan-o-cha)​ បានប្តេជ្ញាចិត្ត​នៅ​​ក្នុងសន្និសីទស្ដីពីការប្រែប្រួលអាកាសធាតុលើកទី​២៦​​នៅទីក្រុង​ក្លាស​ហ្គោ​​ (Glasgow)​ នៃ​អង្គការសហប្រជាជាតិកាលពីចុងឆ្នាំមុន​ថា ប្រទេសថៃនឹងដោះស្រាយការប្រែប្រួលអាកាសធាតុឱ្យ​កាន់​តែ​ខ្លាំង ​ដោយប្រឹង​ឈាន​ឱ្យ​ដល់ការ​​រក្សា​តុល្យ​ភាព នៃ​ជាតិ​​កា​បូននៅ​ត្រឹម​ឆ្នាំ​២០៥០ ​​និងការ​​បំភាយឧស្ម័ន​ក្នុង​កម្រិត​សូន្យ​​នៅត្រឹម​ឆ្នាំ​២០៦៥៕

អត្ថបទ សុខ ជា 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនច្រានចោលការចោទប្រកាន់របស់អាមេរិកថា រុស្ស៊ីសុំជំនួយពីខ្លួន ដើម្បីវាយប្រហារអ៊ុយក្រែន

ព័ត៌មាន
ប្រទេសចិននៅថ្ងៃអង្គារទី១៥មីនានេះ បានបដិសេធការចោទប្រកាន់របស់មន្ត្រីសហរដ្ឋអាមេរិកដែលបានចោទប្រកាន់ថា រុស្ស៊ីបានស្វែងរកជំនួយយោធាពីប្រទេសចិន…

ការប្រមូលចំណូលពន្ធដារនៅពីរខែដំបូងឆ្នាំនេះកើនជាង២២%

ព័ត៌មាន
នៅរយៈពេល ២ខែដំបូង ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានប្រមាណជាង ៥០០លានដុល្លារ ដែលមានការកើនឡើងជាង២២% បើធៀបនឹងរយៈពេលដូចគ្នា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ