កម្ពុជានឹងសាងសង់ស្ពានចំនួន២

កម្ពុជានឹងសាងសង់ស្ពានចំនួន២ភ្ជាប់ពីម្តុំផ្សាររាត្រីបន្ដឆ្ពោះទៅអរិយក្សត្រនៅឆ្នាំ២០២៣


នៅទីបំផុត មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានឯកភាពជាគោលការណ៍ហើយ ក្នុងការអនុញ្ញាតឲ្យក្រុមហ៊ុនកូរ៉េសាងសង់ស្ពានឆ្លងទន្លេមិត្តភាពកម្ពុជា-កូរ៉េចេញពីម្តុំផ្សាររាត្រីឆ្ពោះទៅអរិយក្សត្រកាត់ត្រើយសុខា។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណៈការ ស្ពានឆ្លងទន្លេទាំងពីរនេះបានបញ្ចប់ការសិក្សារួចហើយ ដោយគ្រោងបើកការដ្ឋានសាងសង់នៅអំឡុងឆ្នាំ២០២៣ ខាងមុខ ខណៈបច្ចុប្បន្នកំពុងរង់ចាំការសម្រេចគោលការណ៍ពីខាងភាគីកូរ៉េ។
គម្រោងស្ពានឆ្លងទន្លេមិត្តភាពកម្ពុជា-កូរ៉េ

ទោះ​យ៉ាងណា​គេ​មិន​ទាន់​ដឹង​ថា ស្ពាន​នេះ​មាន​ប្រវែង​ប៉ុន្មាន​ម៉ែត្រ និង​គ្រោង​ចំណាយ​ថវិកា​អស់​ប៉ុន្មាន​នៅឡើយ​ទេ​។ ក្រោយ​ស្ពាន​នេះ ត្រូវ​បាន​សាងសង់​រួច​គេ​រំពឹង​ថា វា​នឹង​ជួយ​ជំរុញ​ឲ្យ​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​អរិយ​ក្សត្រ​ល្អ​ប្រសើរ​មួយ​កម្រិត​ទៀត ខណៈ​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​នោះ​បច្ចុប្បន្ន​បាន​ឡើងថ្លៃ​ជា​បណ្តើរ​ៗ​ហើយ​។ 

លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា គម្រោង​ស្ពាន​ឆ្លងទន្លេ​មិត្តភាព​កម្ពុជា​-​កូរ៉េ​ទទួល​បានការ​ឯកភាព ពី​រាជរដ្ឋាភិបាល​កម្ពុជា​ជា​ផ្លូវការ​ហើយ ។ បើ​តាម​គម្រោង ការ​សាងសង់​មាន​ស្ពាន​ឆ្លងទន្លេ​មាន​ចំនួន​ពីរ ដោយ​ស្ពាន​ទី​១​សាងសង់​ភ្ជាប់​ពី​តំបន់​ផ្សារ​រាត្រី​ទៅ​ត្រើយ​សុខា​ឆ្លងកាត់​ទន្លេបាសាក់ រីឯ​ស្ពាន​ទី​ពីរ​សាងសង់​ចេញពី​ត្រើយ​សុខា​ទៅ​អរិយ​ក្សត្រ​ឆ្លងកាត់​ទន្លេមេគង្គ​។  

ពាក់ព័ន្ធ​នឹង​ពេលវេលា​នៃ​ការ​សាងសង់ លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​រូប​នេះ​បាន​វាយតម្លៃ​ថា គម្រោង​ស្ពាន​ឆ្លងទន្លេ​មិត្តភាព​កម្ពុជា​-​កូរ៉េ នេះ អាច​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ចុងឆ្នាំ​២០២៣ ឬ​អាច​លឿន​ជាង​នេះ អាស្រ័យ​លើ​ការ​រៀបចំ​នី​តី​វិធី​នៃ​ប្រទេស​ទាំង​ពីរ​។ ខណៈ​បច្ចុប្បន្ន​កម្ពុជា​កំពុង​រង់ចាំ​ការ​សម្រេច​ជា​គោលការណ៍​ពី​ភាគី​កូរ៉េ​។

តែ​យ៉ាងណា អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ​រូប​នេះ មិន​ទាន់​អាច​បញ្ជាក់​លម្អិត​បាន​ទេ​ថា គម្រោង​ស្ពាន​នេះ​មាន​ទំហំ និង​ប្រវែង​ប៉ុន្មាន ហើយ​ជា​ស្ពាន​ប្រភេទ​អ្វី និង​គ្រោង​ចំណាយ​ថវិកា​សាងសង់​ប៉ុន្មាន​នៅឡើយ​ទេ​។ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នឹង​ចេញ​សេចក្តីសម្រេច​ពាក់ព័ន្ធ​នេះ​នៅ​ពេល​ក្រោយ បន្ទាប់​ពី​ទទួល​បានការ​ឯកភាព​ជា​គោលការណ៍​ពី​ភាគី​កូរ៉េ​។

ទោះ​ពី​ព័ត៌មាន​ពាក់ព័ន្ធ​ការ​សាងសង់​ស្ពាន​ឆ្លងទន្លេ​មិត្តភាព​កម្ពុជា​-​កូរ៉េ មិន​ទាន់​ចេញ​សេចក្តីសម្រេច​ជា​ផ្លូវការ​ក៏​ពិតមែន តែ​ព័ត៌មាន​នេះ​ត្រូវ​បាន​បែកធ្លាយ​នៅ​លើ​បណ្តាញ​សង្គម និង​ព័ត៌មាន ដែល​ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​នោះ​ហក់​ឡើងថ្លៃ​ជា​បន្តបន្ទាប់ ក្រោយ​ក្រុម​ឈ្មួញ​នាំ​គ្នា​សម្រុក​ទៅ​ទិញ​អចលនទ្រព្យ​នៅ​តំបន់​នោះ​៕     

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក អាចនឹងលើកពេល ព្រោះមិនទាន់ឯកភាពគ្នាលើពេលវេលា

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក មិនទាន់អាចកំណត់កាលបរិច្ឆេទជាក់លាក់នៅឡើយ ព្រោះម…

អូស្ត្រាលីប្រាប់ចិនត្រូវតែចូលរួមសកម្មភាពជាសកលប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី

ព័ត៌មាន
អូស្ត្រាលីបានលើកឡើងចំៗថា ចិនត្រូវតែចូលរួមសកម្មភាពជាសកលប្រឆាំងនឹងរុស្ស៊ីលើសង្គ្រាមអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីអូស្ត្រាលីបាននិយាយកាលពីថ្ងៃចន្ទប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ