ក្រុមហ៊ុន ឌឹ ផ្លរ៉ា អ៊ិនវ៉េសមិន

ក្រុមហ៊ុន ឌឹ ផ្លរ៉ា ចាប់ដៃគូជាមួយនឹងសម្ព័ន្ធសណ្ឋាគារលំដាប់ពិភពលោក អេ ឃឺ (Accor) បង្កើតសណ្ឋាគារផ្កាយ4 នៅកណ្ដាលរាជធានីភ្នំពេញ


ក្រុមហ៊ុន ឌឹ ផ្លរ៉ា អ៊ិនវ៉េសមិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយនឹងសម្ព័ន្ធសណ្ឋាគារលំដាប់ពិភពលោក អេ ឃឺ (Accor) ដើម្បី បង្កើត សណ្ឋាគារ លំដាប់ផ្កាយ4មួយឈ្មោះថា មើឃ្យួរ ភ្នំពេញ បឹងកេងកង ១ (Mercure Phnom Penh Boeung Keng Kang I) ។
ក្រុមហ៊ុន ឌឹ ផ្លរ៉ា ចាប់ដៃគូជាមួយនឹងសម្ព័ន្ធសណ្ឋាគារលំដាប់ពិភពលោក អេ ឃឺ (Accor) បង្កើតសណ្ឋាគារផ្កាយ4 នៅកណ្ដាលរាជធានីភ្នំពេញ

លោកឧកញ៉ា លឹម កុកឡុង អគ្គនាយកក្រុមហ៊ុន ឌឹ ផ្លរ៉ា អ៊ិនវ៉េសមិន មានប្រសាសន៍ថា ការ​សម្រេចចិត្ត​ចាប់ដៃគូ សហការ​​ជាមួយនឹង​ក្រុមហ៊ុន អេ ឃឺ (Accor) គឺដោយសារ​តែកេរ្តិ៍ឈ្មោះ និង​វិសាលភាពរបស់សម្ព័ន្ធសណ្ឋាគារ​ដែលមានអាយុកាលជាង ៥០ ឆ្នាំនេះ ដែលមានសណ្ឋាគារល្បីៗ​ ធ្វើប្រតិបត្តិការក្នុង​ប្រទេសជាច្រើន រាប់ទាំងនៅកម្ពុជាផង។

លោកឧកញ៉ា​ លឹម កុកឡុង បានសម្ដែង​ក្ដីសុទិដ្ឋិនិយមថា តាមរយៈការ​បង្កើតសណ្ឋាគារនេះ នឹងជួយដល់វិស័យទេសចរណ៍របស់ប្រទេស​កម្ពុជាផងដែរ។

លោកឧកញ៉ា លឹម កុកឡុង មានប្រសាសន៍ថា៖ “សណ្ឋាគារ​ មើឃ្យួរនេះ ជាសណ្ឋាគារមួយដែលធំ ហើយនឹង​ជួយដល់មុខ​មាត់សម្រាប់​ប្រទេស​កម្ពុជាផងដែរ ដែលនឹងធ្វើឲ្យភ្ញៀវទេសចរណ៍មកលេង​កម្ពុជាកាន់តែ​ច្រើន ហើយភ្ញៀវក្នុងស្រុកចូលរួមប្រើប្រាស់សណ្ឋាគារ មើឃ្យួរនេះ កាន់តែ​ច្រើនផងដែរ”។

លោក អ៊ែនឌ្រូ លែងដុន (Andrew Langdon) អនុប្រធានជាន់ខ្ពស់ទទួលបន្ទុកផ្នែកអភិវឌ្ឍន៍នៃសម្ព័ន្ធសណ្ឋាគារ អេ ឃឺ (Accor) បានថ្លែងថា មូលហេតុដែលនាំឲ្យ អេ ឃឺ បង្កើតសណ្ឋាគារ មើឃ្យួរភ្នំពេញ នេះឡើង គឺដោយសារ​តែក្រុមហ៊ុនមានទំនុកចិត្តខ្ពស់ ចំពោះការរីកចម្រើននៃ​​ទីផ្សារ​បដិសណ្ឋារកិច្ច​នៅកម្ពុជា ជាពិសេស តម្រូវការ​សណ្ឋាគារ​លំដាប់កណ្ដាល ដូចជា លំដាប់​ មើឃ្យូរនេះជាដើម។

លោក អ៊ែនឌ្រូ លែងដុន មានប្រសាសន៍ថា៖ “ក្រុមហ៊ុន អេ ឃឺ(Accor) មានកា​រប្រុង​ប្រយ័ត្នខ្ពស់ ក្នុងការ​ចង​សម្ព័ន្ធ​ជាដៃគូជាមួយនឹង​បណ្ដាក្រុមហ៊ុនណាមួយ ហើយ​ ក្រុមហ៊ុន ឌឹ ផ្លរ៉ា ក៏មានការ​ប្រុង​ប្រយ័ត្នដូចគ្នានេះដែរ ។ ដូច្នេះ ការ​ស្វែង​រកដៃគូដែលត្រឹមត្រូវ ជារឿងសំខាន់ ហើយ​យើង​ខ្ញុំពិតជាមានសំណាង​ដែលបានរកឃើញដៃគូត្រឹមត្រូវ បន្ទាប់ពីបានស្គាល់គ្នាអស់ជាច្រើនឆ្នាំ ហើយបានពិភាក្សា​ចរចាគ្នាអស់រយៈពេល ៤ ឆ្នាំទៅហើយ” ។

សណ្ឋាគារ​មើឃ្យួរភ្នំពេញ បឹង​កេងកង ១ នឹង​ត្រូវ​សាងសង់នៅ​ក្នុងសង្កាត់បឹងកេង​កង ដោយជាប់នឹងគម្រោង​ខុនដូ ឌឹផ្លរ៉ា ស្វីត​ ហើយការ​សាង​សង់គ្រោងនឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ ។

ក្រុមហ៊ុន ឌឹ ផ្លរ៉ា បានចាប់ផ្ដើមដំណើរការដំបូង កាលពីឆ្នាំ ២០១៥ ហើយបច្ចុប្បន្ន ក្រុមហ៊ុនមានបុត្រសម្ព័ន្ធចំនួន ៥ ដែលវិនិយោគ​លើគម្រោងនានា ដូចជា បុរី ខុនដូ និងសណ្ឋាគារ ជាដើម ។​




អត្ថបទបន្ទាប់


ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៊ិន ឯ.ក និង ក្រុមហ៊ុន ឡឺហ្ក្រង់ អេឡិចទ្រីក

ព័ត៌មាន
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៊ិន ឯ.ក និង ក្រុមហ៊ុន ឡឺហ្ក្រង់ អេឡិចទ្រីក

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផ្ដល់អាទិភាពទី១ លើសុវត្ថិភាពការងាររបស់បុគ្គលិក

ព័ត៌មាន
ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ឈានមុនគេនៅកម្ពុជា និងគ្រប់គ្រងដោយវិនិយោគិនខ្មែរ 100% នោះ បានឲ្យដឹងថា សុវត្ថិភាពក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ