ព្រឹត្តិការណ៍មហោស្រពសិល្បៈអន្តរជាតិអង្គរ

សៀមរាប ទីក្រុងវប្បធម៌អាស៊ានប្រចាំឆ្នាំ២០២២ បើកប្រារព្ធមហោស្រពសិល្បៈអន្តរជាតិអង្គរ


ខេត្តសៀមរាបអង្គរ ដែលបានជាប់ជាទីក្រុងវប្បធម៌អាស៊ានប្រចាំឆ្នាំ២០២២ បើកប្រារព្ធព្រឹត្តិការណ៍មហោស្រពសិល្បៈអន្តរជាតិអង្គរ ដើម្បីផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ ទៅកាន់សាធារណជន ទាំងក្នុងស្រុក និងក្រៅស្រុក។
លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

ការបើកប្រារព្ធព្រឹត្តិការណ៍មហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ២០២១នេះ ក៏ជាផ្នែកមួយ នៃចាប់ផ្ដើមផ្លាស់មុខមាត់ខេត្តសៀមរាប មកជារស់រវើកសាជាថ្មី ក្នុងរយៈពេលជាង១ឆ្នាំក្រោយមកនេះ។

ព្រឹត្តិការណ៍មហាស្រពសិល្បៈអន្តរជាតិអង្គរ២០២១នេះ រៀបចំឡើងដោយ ក្រុមហ៊ុន Cambodian Arts and Festival Enterprise ក្រោមកិច្ចសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប ដោយមានកិច្ចសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា ព្រមទាំងមានការចូលរួមឧបត្ថម្ភគាំទ្រពីវិស័យឯកជនដូចជា ក្រុមហ៊ុនស្រាបៀរអង្គរ ក្រុមហ៊ុនទឹកបរិសុទ្ធអង្គរពូរ៉ូ ធនាគារកាណាឌីយ៉ា ធនាគារហ្វីលីព សហព័ន្ធស្វីស និងមូលនិធិវប្បធម៌និងទេសចរចឹងទូជាដើម។

លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងការកោតសរសើរដល់អ្នករៀបចំកម្មវិធី ក៏ដូចជាម្ចាស់ឧបត្ថម្ភកម្មវិធីផងដែរ។

លោក ស៊ីយ៉ុន សុភារិទ្ធ៖ «ខ្ញុំអរគុណទាំងអស់គ្នា! ជាពិសេសខាងអ្នកឧបត្ថម្ភកម្មវិធី ដែលគេជួយជាថវិកាក្នុងការរៀបចំ។ បើអត់មានថវិកាទាំងអស់ហ្នឹងទេ យើងនឹងមានការលំបាកខ្លាំង។ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រ ដែលជាមហាជនទូទៅនៅលើពិភពលោក ដែលចូលរួមទស្សនា ព្រោះការចូលរួមទាំងអស់គ្នាហ្នឹងឯង ដែលធ្វើឲ្យកិច្ចការទាំងអស់ហ្នឹង ជោគជ័យបាន»។

លើសពីនេះ តាមរយៈការបើកមហោស្រពសិល្បៈអន្តរជាតិអង្គរ២០២១នេះ រំពឹងថាទីក្រុងសៀមរាប នឹងទាក់ទាញការចាប់អារម្មណ៍​ ព្រមទាំងទទួលបានភ្ញៀវទេសចរកាន់តែច្រើនឡើង ចាប់ពីសប្ដាហ៍ក្រោយនេះទៅ។

តាមការបញ្ជាក់របស់លោក ស៊ីយ៉ុន សុភារិទ្ធ ការបើកមហោស្រពសិល្បៈអន្តរជាតិអង្គរ២០២១ ក្នុងថ្ងៃទី១០ ១១ និង១២ ខែធ្នូនេះ​ នឹងមានការចាក់ផ្សាយកុន និងការសម្ដែងនានាជាច្រើន។

លោក ស៊ីយ៉ុន សុភារិទ្ធ៖ «ព្រឹត្តិការណ៍នេះយើងធ្វើដើម្បី ទីមួយ ឲ្យប្រជាជនខ្មែរទូទៅ បានដឹងថាក្រុងសៀមរាប យើងបានដាក់បញ្ចូលជាទីក្រុងវប្បធម៌របស់អាស៊ាន។ ទី២ គឺឲ្យគាត់បានយល់អំពីតម្លៃនៃវប្បធម៌ផ្សេងៗរបស់ស្រុកខ្មែរដែលយើងចាក់ផ្សាយ។ ទី៣ គឺឲ្យពិភពលោកបានដឹង។ យើងជឿនិងសង្ឃឹមថា ការបើកឆាកហ្នឹង នឹងទាក់ទាញភ្ញៀវទេសចរឲ្យរស់ឡើងវិញ ព្រោះទេសចរក៏ជាផ្នែកមួយនៃសេដ្ឋកិច្ចរបស់ជាតិ»៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនួញធំៗនៅកម្ពុជា ជឿជាក់ថាកម្ពុជានឹងក្លាយជាប្រទេសទាក់ទាញអ្នកវិនិយោគខ្លាំងគេនៅអាស៊ានក្នុងឆ្នាំ២០២២

ព័ត៌មាន
អ្នកជំនួញដ៏ល្បីល្បាញមួយរូបនៅកម្ពុជា គឺអ្នកឧកញ៉ា សៀ ឫទ្ធី វាយតម្លៃថា កម្ពុជានឹងមានភាពទាក់ទាញខ្លាំងជាងគេនៅតំបន់អាស៊ាន សម្រាប់អ្នកវិនិយោគន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ