ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

ក្រសួងសាធារណការ៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបញ្ចប់ការសិក្សានៅចុងឆ្នាំនេះ


កម្ពុជា និងវៀតណាមបានឯកភាពគ្នារួចហើយក្នុងការតភ្ជាប់ផ្លូវល្បឿនពីភ្នំពេញ-បាវិត ជាមួយនឹងផ្លូវល្បឿនរបស់វៀតណាមពីទីក្រុង ហូជីមិញមកដល់ដល់ម៉ុកបៃ ដែលភ្ជាប់ជាមួយនឹងគម្រោងផ្លូវល្បឿនលឿនរបស់កម្ពុជាដែរ។ ការតភ្ជាប់ផ្លូវល្បឿនលឿននេះរវាងកម្ពុជា និងវៀតណាម គឺដើម្បីពង្រឹងទំនាក់ទំនង ក៏ដូចជាពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ បើតាមថ្នាកដឹកនាំក្រសួងសាធារណការ គម្រោងសាងសង់ផ្លូវល្បឿនលឿននេះភ្នំពេញ-បាវិតនេះ គ្រោងនឹងបញ្ចប់ការសិក្សានៅចុងឆ្នាំ២០២១ ស្របពេលដែលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុវិញ គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២
គម្រោងសិក្សាផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត

រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ឯកឧត្តម ស៊ុន ចាន់​ថុ​ល បាន​មាន​ប្រសាសន៍​ថា​នា​ពេល​ថ្មី​ៗ​នេះ​ថា កម្ពុជា​បាន​ចុះ​អនុសារ​ណ​យោគយល់​គ្នា​ជាមួយ​ភាគី​វៀតណាម​រួច​ហើយ ក្នុង​កា​រត​ភ្ជាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត​ជាមួយ​ផ្លូវ​ល្បឿន​លឿន​របស់​វៀតណាម ហូ​ជី​មិ​ញ​-​ម៉ុ​ក​បៃ​។ បច្ចុប្បន្ន គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា ខណៈ​ផ្លូវ​ល្បឿន​លឿន​ហូ​ជី​មិ​ញ​-​ម៉ុ​ក​បៃ​ខាង​វៀតណាម​វិញ គ្រោង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០២៣ និង​បញ្ចប់​នៅ​ឆ្នាំ​២០២៥​។ 

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​គូសបញ្ជាក់​ថា ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​សិក្សា​លើ​គម្រោង​ខាងលើ នឹង​ដាក់​ឯកសារ​ពាក់ព័ន្ធ​ការ​សិក្សា​លើ​គម្រោង​នេះ​ជូន​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក៏​ដូច​ជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ ឯកឧត្តម​រំពឹង​ថា ការ​សិក្សា​លើ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​ភ្នំពេញ​-​បា​វិត នឹង​បញ្ចប់​ការ​សិក្សា​នៅ​ត្រឹម​ចុងឆ្នាំ​២០២១ នេះ​។

ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​លើក​ឡើង​ថា ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​បា​វិត​នេះ នឹង​ដើរតួ​នាទី​សំខាន់ ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​រវាង​ប្រទេស​កម្ពុជា​ជាមួយនឹង​ប្រទេស​ជិតខាង ដែល​កន្លង​មក​កម្ពុជា​មាន​ជួប​ការ​លំបាក​ច្រើន​ទាក់ទង​នឹង​ការ​ដឹក​ជញ្ជូន​ទំនិញ​នេះ​។ ដូច្នេះ វា​ក៏​នឹង​ក្លាយជា​ផ្នែក​មួយ​ជួយ​ជំរុញ​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ផង​ដែរ​។

ស្រប​ពេល​កំពុង​សិក្សា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត កម្ពុជា​ក៏​កំពុង​មា​ញឹក​ជាមួយ​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​ផង​ដែរ ដែល​មក​ទល់​បច្ចុប្បន្ន​ផ្លូវ​មាន​ចម្ងាយ​ជិត​២០០​គីឡូម៉ែត្រ​មួយ​នេះ​សម្រេចការ​សាងសង់​បាន​ប្រមាណ​ជាង ៦០% ហើយ​។ បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ស៊ុន ចាន់​ថុ​ល ផ្លូវ​ល្បឿន​នេះ​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០២១ នេះ មុន​ផែនការ​ដែល​បាន​កំណត់​កន្លង​មក ដោយ​គ្រោង​បញ្ចប់​នៅ​អំឡុង​ខែមីនា ឆ្នាំ​២០២៣​។

ពាក់ព័ន្ធ​ការ​បញ្ចប់​ការ​សាងសង់​មុន​ពេល​កំណត់​នេះ​ដែរ ឯកឧត្តម ហេង រត្ន​ពិសិដ្ឋ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សាធារណការ​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​កាលពី​កន្លង​មក​ថា បន្ទាប់​ពី​ក្រុមហ៊ុន​សាងសង់ បាន​បង្កើន​ដំណើរការ​សាងសង់ ក្រោយ​មានការ​ស្នើ និង​ជំរុញ​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​។ ម្យ៉ាងទៀត ដំណើរការ​សាងសង់​មិន​មានការ​រំខាន​ពី​ជំងឺ​កូ​វី​ដ​-១៩ ពោល​គឺ​ការដ្ឋាន​នេះ​នៅ​តែ​ដំណើរការ​ធម្មតា ទោះបី​កម្ពុជា​រង​នូវ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋចំនួន ៤៩ នៅអាមេរិក កំពុងរងការលុកលុយដោយមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទ «មុយ»

ព័ត៌មាន
មេរោគកូវីដបំប្លែងថ្មី ប្រភេទ «មុយ» ដែលត្រូវបានរកឃើញដំបូងនៅប្រទេសកូឡុំប៊ីបានរាលដាលឆ្លងដល់រដ្ឋចំនួន ៤៩ របស់អាមេរិកហើយគិតមកទល់ពេល ។ ក្ន…

ក្រសួងកសិកម្ម ត្រៀមឯកសារពាក់ព័ន្ធដាក់ជូនទីប្រឹក្សារដ្ឋចិនដើម្បីឲ្យជួយជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅចិនបន្ថែម

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានអះអាងថា ក្រសួងបានត្រៀមរៀបចំឯកសារពាក់ព័ន្ធដើម្បីដាក់ជូនទៅកាន់លោក ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋចិន ដែលឯកឧត្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ