ទារកដ្ឋានសហគមន៍ដំបូងគេចំនួន៣

ទារកដ្ឋានសហគមន៍ដំបូងគេចំនួន៣ត្រូវបានបង្កើតឡើង សម្រាប់ជួយមើលថែកុមារដែលមានឪពុកម្ដាយជាកម្មកររោងចក្រ


ទារកដ្ឋានសហគមន៍ដំបូងគេចំនួន៣ សម្រាប់ជួយមើលថែទាំកុមារ ដែលមានឪពុកម្ដាយជាកម្មកររោងចក្រនៅកម្ពុជា ត្រូវបានអង្គការពិភពកុមារ និងអភិវឌ្ឍន៍ ដាក់ឲ្យដំណើការ នៅក្នុងខេត្តកំពងស្ពឺ ដោយទារដ្ឋាននេះ មានទទួលមើលក្មេងចាប់ពីអាយុ៣ខែ ដល់៣ឆ្នាំនេះ ហើយគម្រោងមួយ ជួយដល់កម្មករកម្មការិនីរោងចក្រ ដែលមានកូន និងមិនមានពេលមើលថែទាំ។
ទារកដ្ឋានសហគមន៍ដំបូងគេចំនួន៣ត្រូវបានបង្កើតឡើង សម្រាប់ជួយមើលថែកុមារដែលមានឪពុកម្ដាយជាកម្មកររោងចក្រ

បើតាម​ផែន អង្គការដែលប្រតិបត្តិគម្រោងនេះ មានគោលដៅនឹងបង្កើ​ទារកកដ្ឋាន​សហគមន៍នេះ សរុប​ចំនួន​១៤កន្លែង ដែលមានទីតាំនៅជិត​នឹង​លំនៅដ្ឋាន​របស់​កម្មករ​រោងចក្រ ដែលជាដៃគូរបស់​គម្រោងនេះ។

លោកស្រី SELLE Stéphanie នាយកប្រតិបត្តិអង្គការពិភពកុមារ និងអភិវឌ្ឍន៍ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា «គុណភាពនៃការថែទាំទារក និងកុមារតូចគឺជាកត្តាចាំបាច់សម្រាប់អនាគតកុមារ និងសុខមាលភាព របស់ពួកគាត់»។

គម្រោងទារកដ្ឋានសហគមន៍ទទួលបានការគាំទ្រហិរញ្ញវត្ថុពីមូលនិធិអភិវឌ្ឍសង្គមរបស់ប្រទេសជប៉ុនគ្រប់គ្រងដោយធនាគារពិភពលោក និងអនុវត្តដោយអង្គការពិភពកុមារ និងការអភិវឌ្ឍន៍។ ហើយគម្រោងនេះធ្វើការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

តាមផែនការរបស់គម្រោង ទារកដ្ឋានសរុបចំនួន១៤ ដែលស្ថិតនៅជិតលំនៅដ្ឋានរបស់កម្មកររោងចក្រដែលជាដៃគូ នឹងត្រូវបើកដំណើរការ ដែលមកទល់បច្ចុប្បន្ននេះ គម្រោងបានសាងសង់អាគារទារកដ្ឋានចំនួន៤ រួចរាល់ហើយ និងមានទីតាំងថ្មីចំនួន៥ទៀតត្រូវបានកំណត់រួចស្រេចដើម្បីត្រៀមសាងសង់ផងដែរ។ គម្រោងនេះ នឹងជួយបង្កើនផលិតភាព​របស់​រោងចក្រ ដោយកាត់បន្ថយ​ការលាឈប់ពីការងារ និអវត្តមាន​របស់​កម្មករ។

បើតាម​របាយការណ៍ របស់អង្គការ CARE កាលពីឆ្នាំ២០១៦បង្ហាញថា នៅកម្ពុជា​មានប្រជាជន​៦០ម៉ឺននាក់ បម្រើការនៅក្នុងឧស្សាហកម្ម​កាត់ដេរ និងមានប្រហែល​៦០% គឺជាស្ត្រី។ ច្បាប់ការងាររបស់​កម្ពុជា នៅឆ្នាំ១៩៩៦ មាត្រា១៨៦ បញ្ជាក់ថា ចំពោះក្រុមហ៊ុន​ដែលមានបុគ្គលិក​ជាស្ត្រីច្រើនជាង​១០០នាក់ ក្រុមហ៊ុននោះ តម្រូវឲ្យផ្ដល់​សេវា​ថែទាំ​កូនតូចរបស់បុគ្គលិក​ដែលមានអាយុ​ចាប់ពី​១៨ខែ ដល់៣៦ខែ។ ប៉ុន្ដែ ការសិក្សា​នៅឆ្នាំ២០១៩ ដោយអង្គការ​ពិភពកុមារ និងអភិវឌ្ឍន៍បង្ហាញថា មានរោងចក្រ​ត្រឹមតែ១៣រោងចក្រ​ប៉ុណ្ណោះ ក្នុងចំណោម​រោងចក្រ​២០០នៅកម្ពុជា ដែលបាន​អនុវត្ត​តាមច្បាប់ការងារនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីត្រូវពន្យារពេលបញ្ចប់ការសាងសង់ដល់ឆ្នាំ២០២៤

ព័ត៌មាន
ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងការអនុវត្តវិធានការគ្មានកូវីដ-១៩ របស់ប្រទេសចិន កំពុងធ្វើឲ្យការបញ្ចប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំ…

ចំណូលប្រមូលដោយគយសម្រេចបានជាង១ពាន់លានដុល្លារ នៅ៥ខែដំបូងឆ្នាំ២០២២

ព័ត៌មាន
ការប្រមូលចំណូលគយ ចាប់ផ្ដើមមានសម្ទុះងើបឡើងវិញជាបណ្ដើរៗហើយ តួយ៉ាង នៅរយៈពេល ៥ខែ ក្នុងឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទទួលបា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ