អ៊ុយក្រែន និងសហភាពអឺរ៉ុប

អ៊ុយក្រែន និងសហភាពអឺរ៉ុប ព្រមព្រៀងគ្នាបន្តរបបពាណិជ្ជកម្មបែបអនុគ្រោះរយៈពេលមួយឆ្នាំទៀត


នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដិន្នីស ស្មីហាល់ (Denys Shmyhal) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែន និងសហភាពអឺរ៉ុប បានយល់ព្រមបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មបែបអនុគ្រោះរបស់ពួកគេរយៈពេលមួយឆ្នាំទៅមុខទៀត។ កិច្ចព្រមព្រៀងនេះ បើមិនមានការឯកភាពថ្មីនេះទេ វាត្រូវផុតកំណត់នៅថ្ងៃទី ៥ ខែមិថុនា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហ៊ួ។
អ៊ុយក្រែន និងសហភាពអឺរ៉ុប ព្រមព្រៀងគ្នាបន្តរបបពាណិជ្ជកម្មបែបអនុគ្រោះរយៈពេលមួយឆ្នាំទៀត

ប្រទេសអ៊ុយក្រែន និងសហភាពអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងស្តីពីការបន្ត«របបសេដ្ឋកិច្ចគ្មានទិដ្ឋាការ»សម្រាប់រយៈពេលមួយឆ្នាំទៀត។ លោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន ដិន្នីស ស្មីហាល់ បានសរសេរនៅក្នុងសារតាមបណ្ដាញសង្គម តេឡេក្រាម ថា ក្រុមហ៊ុនអ៊ុយក្រែននឹងអាចបន្តលក់ទំនិញរបស់ពួកគេឱ្យសហភាពអឺរ៉ុបដោយគ្មានកូតា ពន្ធគយ ឬការកំណត់តម្លៃ។

លោក ស្មីហាល់ បាននិយាយថា ការបន្តច្បាប់ពាណិជ្ជកម្មបែបអនុគ្រោះនេះនឹងរួមចំណែកដល់ការរស់ឡើងវិញនៃសេដ្ឋកិច្ចអ៊ុយក្រែន។

លោកនាយករដ្ឋមន្ត្រី​បាន​កត់​សម្គាល់​ថា លទ្ធភាពលក់​ផលិតផល​កសិកម្ម​របស់​អ៊ុយក្រែននៅ​ក្នុងទីផ្សារ​អឺរ៉ុប​ត្រូវ​បាន​ស្ដារ​ឡើង​វិញមួយ​ផ្នែក​បន្ទាប់​ពី​មាន​បម្រាម​ដោយ​ប្រទេស​ជិត​ខាង​ចំនួន ៥។

កាលពីខែមុន ប្រទេសប៉ូឡូញ ហុងគ្រី ស្លូវ៉ាគី ប៊ុលហ្គារី និងរូម៉ានី បានដាក់កំហិតជាឯកតោភាគី លើការនាំចូលទំនិញកសិកម្មពីអ៊ុយក្រែន

លោក ស្មីហាល់ បាននិយាយថា គណៈកម្មការអឺរ៉ុបបានបង្កើតយន្តការសម្រុះសម្រួលមួយ ដែលដាក់កំហិតជាបណ្ដោះអាសន្នលើអ៊ុយក្រែនដោយមិនឱ្យប្រទេសនេះនាំចេញផលិតផលកសិកម្មចំនួនបួនប្រភេទទៅកាន់ប្រទេសជិតខាង។ ប៉ុន្តែលោកមិនបានបញ្ជាក់ថាជាផលិតផលអ្វីជាក់លាក់ទេ។

របបពាណិជ្ជកម្មបែបអនុគ្រោះរវាងអ៊ុយក្រែននិងសហភាពអឺរ៉ុប ដែលលុបចោលពន្ធគយ និងកូតា ចំពោះទំនិញឧស្សាហកម្ម និងម្ហូបអាហាររបស់អ៊ុយក្រែន បានចូលជាធរមាននៅខែមិថុនា ឆ្នាំ ២០២២៕




អត្ថបទបន្ទាប់


ជប៉ុន និងបារាំង ឈានដល់ការចុះកិច្ចព្រមព្រៀងភាពជាដៃគូនុយក្លេអ៊ែរ

ព័ត៌មាន
ក្រសួងថាមពលបារាំងបានឱ្យដឹងនៅថ្ងៃពុធថា ប្រទេសបារាំង និងប្រទេសជប៉ុន បានព្រមព្រៀងគ្នានៅឯទីក្រុងប៉ារីស ក្នុងការធ្វើសហប្រតិបត្តិការក្នុងវិស័យនុ…

សេតវិមានព្រមានអំពីឱ្យភាពសេដ្ឋកិច្ចដែលអាចមាន ពេលដែលភាពមិនចុងសម្រុងគ្នាលើកម្រិតបំណុលអតិបរមាអូសបន្លាយ

ព័ត៌មាន
សេដ្ឋវិទូនៅសេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានព្រមានឱ្យដឹងជាមុនអំពី«ការខាតបង់ដ៏ធំធេង»ចំពោះសេដ្ឋកិច្ចអាមេរិកក្នុងករណី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ