វិស័យទេសចរណ៍នៅអឺរ៉ុប

អង្គការសហប្រជាជាតិថា លិខិតឆ្លងដែនវ៉ាក់សាំងជួយស្តារវិស័យទេសចរណ៍នៅអឺរ៉ុបពីកូវីដ-១៩


ការប្រើប្រាស់លិខិតឆ្លងដែន ដែលបញ្ជាក់ពីចាក់វ៉ាក់សាំងរួច គួបផ្សំនឹងការចាក់វ៉ាក់សាំងបានក្នុងចំនួនច្រើន សម្រាប់តំបន់អឺរ៉ុប បានឈានទៅស្តារឡើងវិញនូវវិស័យទេសចរណ៍តំបន់អឺរ៉ុបនៅត្រីមាសទី៣ឆ្នាំ២០២១ឲ្យស្ទុះងើបឡើងវិញ បន្ទាប់ពីប្លុកនេះបានជាប់គាំងអស់ពេលជាយូរមកហើយ ដោយសារតែការឆ្លងរីករាលដាលកូវីដ១៩។ នេះបើយោងតាមរបាយការណ៍ពីអង្គការសហប្រជាជាតិ ចេញផ្សាយនៅថ្ងៃច័ន្ទទី២៩វិច្ឆិកា។
: វិស័យទេសចរណ៍នៅអឺរ៉ុប

ទោះ​យ៉ាងណា កន្លង​មកនេះ បន្ទាប់​ពី​មានការ​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត បាន​ធ្វើ​ឲ្យ​តំបន់​អឺរ៉ុប​ចាប់ផ្ដើម​ឆ្លង​រាលដាល​ខ្លាំង​ជា​ថ្មី​ទៀត គួប​ផ្សំ​នឹង​វត្តមាន​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង កំពុង​ចាប់ផ្ដើម​រីក​រាលដាល​ផង​ដែរ កំពុង​ធ្វើ​ឲ្យ​គេ​បារម្ភ​ថា ការ​ស្ទុះ​ងើបឡើង​នៃ​សេដ្ឋកិច្ច​ពិភពលោក ក៏​ដូច​ជា​វិស័យ​ទេសចរណ៍​អាច​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​អាប់អួរ​ឡើង​វិញ​។

របាយការណ៍​ពី​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ទេសចរណ៍​នៅ​អឺរ៉ុប បាន​ងើបឡើង​វិញ​ល្អ​ជាង​តំបន់​ណា​ៗ ទាំងអស់​ទូ​ទាំង​ពិភពលោក ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​២០២១​នេះ​។

ទេសចរ​បរទេស​មក​ពី​ជុំវិញ​ពិភពលោក ចូល​មក​ដល់​តំបន់​អឺរ៉ុប​បាន​កើនឡើង​ជិត​៦០% រាប់​ចាប់ពី​ខែកក្កដា ដល់​ខែកញ្ញា បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០​។ ប៉ុន្តែ​បើ​ធៀប​ទៅ​ពេល​មុន​មាន​កូ​វី​ដ​១៩​វិញ ឃើញ​ថា​ចំនួន​នេះ នៅ​ទាប​ជាង​បន្តិច ដោយ​កាលពី​ត្រីមាស​ទី​៣​ឆ្នាំ​២០១៩ ទេសចរ​បរទេស​កើនឡើង ៦៤%​។

បន្ថែម​ពីលើ​នេះ អឺរ៉ុប​បាន​កត់ត្រា​ពី​ចំនួន​អ្នកដំណើរ​ទូទៅ ចូល​មក​ក្នុង​តំបន់​អឺរ៉ុប ក្នុង​អត្រា​កើនឡើង ៥៣%​ផង​ដែរ​។ យ៉ាងណាមិញ វា​នៅ​តែ​តិច​ជាង​អត្រា​ក្នុង​រយៈពេល​ដូច​គ្នា ធៀប​នឹង​ឆ្នាំ​២០១៩ ដែល​ជា​ឆ្នាំ​មិន​ទាន់​មាន​កូ​វី​ដ​១៩​រាតត្បាត​។

របាយការណ៍​ពី​អង្គការ​ទេសចរណ៍​ពិភពលោក ដែល​ស្ថិត​នៅ​ក្រោម​អង្គការសហប្រជាជាតិ បាន​គូសបញ្ជាក់​ថា ការ​កើនឡើង​នៃ​តម្រូវការ​ធ្វើ​ដំណើរ​នៅ​តំបន់​អឺរ៉ុប​នេះ ត្រូវ​បាន​ជំរុញ​ពី​ការ​កើនឡើង​នូវ​ទំនុកចិត្ត​របស់​ភ្ញៀវ​ទេសចរ ចំ​ពេល​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​ការ​ចាក់​វ៉ាក់សាំង និង​ការ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង នៅ​តាម​តំបន់​គោលដៅ​ជា​ច្រើន​។

សូម​ជម្រាប​ថា អង្គការ​ទេសចរណ៍​ពិភពលោក នៃ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​ច័ន្ទ​ដើម​ស​ប្តា​ហ៍​នេះ បាន​បញ្ចេញ​របាយការណ៍​ថ្មី​ចុង​ក្រោយ​មួយ​របស់​ខ្លួន ស្តី​ពី​និន្នាការ​ណ៍​ទេសចរណ៍ និង ធ្វើ​ដំណើរ​នៅ​ជុំវិញ​ពិភពលោក​។

ក្នុង​នោះ​នៅ​៩​ខែ​ដំបូង​ឆ្នាំ​២០២១ អង្គការ​នេះ​បាន​កត់ត្រា​ពី​ការ​ធ្វើ​ដំណើរ​ទៅ​ដល់​គោលដៅ​របស់​ទេសចរ មានការ​កើនឡើង ៧៦%​នៅ​ទូ​ទាំង​ពិភពលោក ប៉ុន្តែ​កំណើន​មាន​ភាព​ខុស​គ្នា​ទៅ​តាម​តំបន់​នីមួយ​ៗ​។

ទោះជា​បែប​នេះ​ក្ដី ការ​ធ្វើ​ដំណើរ​សកលលោក រួម​ទាំង​តំបន់​អឺរ៉ុប ត្រូវ​បាន​គេ​មើលឃើញ​ពី​ដុំ​ពពក​ខ្មៅ​បាំងបិទ​ជា​ថ្មី​ម្ដងទៀត បន្ទាប់​ពី​ថ្មី​ៗ​នេះ មានការ​រក​ឃើញ​នូវ​មេរោគ​កូ​វី​ដ​១៩ បំប្លែង​ថ្មី អូ​មី​ក្រុង ដែល​មាន​សមត្ថភាព​ចម្លង​ខ្លាំងក្លា​គួរ​ឲ្យ​ព្រួយបារម្ភ​។ ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​ប្រទេស​ជា​ច្រើន ដូច​ជា​នៅ​តំបន់​អឺរ៉ុប និង​អាស៊ី​បាន​ចាប់ផ្ដើម​រឹតត្បិត​ជើងហោះហើរ​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាហ្វ្រិក ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​បំប្លែង​ខ្លួន​ថ្មី​នេះ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អំឡុងទស្សនកិច្ច២ថ្ងៃនៅកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ ពិភាក្សាគ្នាលើបញ្ហាអ្វីខ្លះ?

ព័ត៌មាន
តបតាមការអញ្ជើញរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ បានមកដល់កម្ពុជាហើយ…

មេដឹកនាំកំពូលកោះតៃវ៉ាន់ប្រាប់អឺរ៉ុបថា ត្រូវតែធ្វើការរួមគ្នាដើម្បីការពារលទ្ធិប្រជាធិបតេយ្យ

ព័ត៌មាន
មេដឹកនាំកំពូលរបស់កោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន បានបញ្ជាក់ច្បាស់ៗចំៗ ទៅកាន់ក្រុមសមាជិកសភាពីប្រទេសតំបន់អឺរ៉ុប ដែលមកធ្វើទស្សកិច្ចនៅកោះត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ